វៀតណាមប្រកាសសាលក្រមឲ្យអ្នកសរសេរប្លក់ ៣ រូប ជាប់គុក ២៦ ឆ្នាំ

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

អ្នកស្រី តា ផុង តឹង , លោក ង្វៀង វ៉ាំង ហាយ និង លោក ផាង ថាន់ ហាយ ។

អ្នកស្រី តា ផុង តឹង  , លោក ង្វៀង វ៉ាំង ហាយ និង លោក ផាង ថាន់ ហាយ ។

អ្នកសរសេរប្លក់ ៣ រូបនៅវៀតណាមត្រូវបានតុលាការប្រកាសសាលក្រមឲ្យជាប់គុកសរុប ២៦ ឆ្នាំ  ពីបទ “ឃោសនា ប្រឆាំងរដ្ឋាភិបាល ” ។ អ្នកសរសេរប្លក់ទាំង ៣ រូបនេះ ជាសហស្ថាបនិកក្លឹបអ្នក កាសែតសេរី និងបាន បង្ហោះអត្ថបទជាច្រើន នៅលើគេហទំព័រផ្ទាល់ខ្លួន របស់ពួកគេ ។ អត្ថបទទាំង នោះ មានខ្លឹមសារ រិះគន់ រដ្ឋាភិបាល ជុំវិញជម្លោះសមុទ្រចិនខាងត្បូង ។ក្រោយពីការប្រកាសសាលក្រមដោយទាន់ហន់កាលពីថ្ងៃទី ២៤ ខែកញ្ញា ម្សិលមិញនេះ អ្នកសរ  សេរប្លក់ ដេវកៃ (Điếu Cày) ត្រូវជាប់គុក ១២ ឆ្នាំ និង ៥ ឆ្នាំឃុំឃាំង ក្នុងផ្ទះ, អ្នកសរសេរប្លក់ តា ផុង  តឹង ( Tạ Phong) ត្រូវជាប់គុក ១១ ឆ្នាំ និង ៥ ឆ្នាំឃុំឃាំងនៅក្នុងផ្ទះ និងអ្នក សរសរប្លក់ដែលមាន  នាមប៉ាកកាថា អានបាសាយហ្គន ( AnhbaSG) ត្រូវជាប់គុក ៤ ឆ្នាំ និង ៣ ឆ្នាំ ឃុំឃាំងនៅក្នុងផ្ទះ ។

ទោះបីរដ្ឋាភិបាលបានប្រកាសថា  អង្គសវនាការនេះបើកជំនុំជម្រះដោយចំហតែក្រុមសាច់ញាតិ របស់ជនជាប់ ចោទ មិនបានចូលរួមស្ដាប់នៅក្នុង អង្គសវនាការនេះទេ ។

ក្រោយពីការប្រកាសសាលក្រមនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch ទីភ្នាក់ងារព័ត៌មាន គ្មានព្រំដែន (RSF) និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំវៀតណាម បានសម្ដែងប្រុតិកម្មភ្លាមៗ ថា “វៀតណាម កំពុងតែបង្ហាញឲ្យពីភពលោកឃើញថា ខ្លួនកំពុងតែជាន់ឈ្លីលើ សិទ្ធិមនុស្ស  ដែលពិភពលោកបានទទួល ស្គាល់” ៕