ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ប្រទេសវៀតណាម បានចុះហត្ថលេខាលើអនុសញ្ញា របស់អង្គការសហប្រជាជាតិ ប្រ ឆាំងនឹងការធ្វើ ទារុណកម្ម ហៅកាត់ថា UNCAT ។

ឯកអគ្គរដ្ឋទូតវៀតណាម លោក ឡេ ហ្វាយ ត្រុង (Le Hoai Trung) បានថ្លែងប្រាប់ សារព័ត៌មាន ថា លោកបានចុះ ហត្ថលេខា លើសន្ធិសញ្ញានេះ ក្នុងនាមរដ្ឋាភិបាលវៀតណាម និងថា ការចុះហត្ថលេខានេះ គឺជាសញ្ញានៃការប្តេជ្ញា ចិត្តដ៏រឹងមាំមួយរបស់ រដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើទារុណកម្ម និង ការរំលោភបំពានផ្សេងៗនៅក្នុងប្រទេស វៀតណាម ក៏ដូចជា ការលើក កំពស់សិទ្ធិមនុស្ស ផងដែរ ។
លោក ត្រុង ក៏បានអះអាងថា ការចុះហត្ថលេខាលើអនុសញ្ញានេះ តំណាងឱ្យប្រទេសវៀតណាមដែលជា “សមាជិកសកម្ម និង មានការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ និង អាជ្ញាធរមានសមត្ថកិច្ច នៃ ប្រទេសវៀតណាមនឹងបន្តបង្កើនចំណេះ ដឹងឲ្យបាន ពេញលេញ និងល្អប្រសើរឡើង ដើម្បីពង្រឹងប្រព័ន្ធ ច្បាប់ ក្នុងការចូលរួមចំណែក ក្នុងការធានាបាននូវការគោរព សិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម »។
ការចុះហត្ថលេខា នេះគឺជា ជំហានដ៏សំខាន់មួយឆ្ពោះទៅរកការផ្តល់សច្ចាប័ន ។ វៀតណាម អាចក្លាយជា រដ្ឋសមាជិកទី ៦ នៃ អង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម (UNCAT) នៅក្នុងតំបន់អាស៊ី ក្នុងនោះ មានប្រទេសឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា និង លាវ ។ ហ្វីលីពីន និង កម្ពុជា ជាប្រទេស តែមួយគត់នៅក្នុងតំបន់ដែលបានផ្តល់សច្ចាប័នលើពិធី សារបន្ថែមលើ អនុសញ្ញា ប្រឆាំង នឹងការធ្វើទារុណ កម្ម ។
កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ នេះ អាជ្ញាធរវៀតណាមបានបញ្ជាឲ្យកងកម្លាំងសន្តិសុខរបស់ ខ្លួនទៅគោះជញ្ជាំង កុដិរបស់ ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃវត្តព្រៃជាប់ ឋិតនៅក្នុងខេត្តឃ្លាំង ហើយចាប់ព្រះអង្គដាក់ចូលបាវ យកទៅធ្វើ ទារុណកម្ម នៅសាលាស្រុកជ្រោយញរ ដោយចោទព្រះអង្គថា បានទាក់ទងខ្មែរក្រោមនៅក្រៅប្រទេស ។ ការធ្វើទារុណកម្មនេះ គេសង្កេតឃើញមិនមានមន្ត្រីវៀតណាម ឬ ជនដៃដល់ណាម្នាក់បានទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ ៕