ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សាលារៀនមួយនៅវៀតណាម បានបណ្ដេញសិស្សសាលាថ្នាក់ ទី ៨ ម្នាក់ឲ្យឈប់រៀនមួយឆ្នាំ បន្ទាប់ពីសិស្សសាលារូបនេះបាន អំពាវនាវឲ្យនិយាយត្រាប់កំប្លែងតាមសម្ដី ហូ ជី មិញ មេដឹកនាំឮ បក្សកុម្មុយនិស្តវៀតណាម ។
កាសែតវៀតណាមក្នុងស្រុកកាលពីថ្ងៃអង្គារបានចុះផ្សាយអត្ថបទ តាមសម្ដីរបស់សិស្សសាលា-រូបនេះដែលបានពោលត្រាប់តាម សុន្ទកថារបស់ ហូ ជី មីញ ថ្លែងកាលពីឆ្នាំ ១៩៤៦ អំពាវនាវឲ្យ ពលរដ្ឋវៀតណាមទូទាំងប្រទេសក្រោកឡើងប្រឆាំងបារាំង ។
អត្ថបទរបស់សិស្សសាលាក៏និយាយកំប្លែងការប្រឡងនៅវៀត ណាមផងដែរ ។
កាសែតច្បាប់វៀតណាម បានដកស្រង់សម្ដីកម្មាភិបាលវៀត ណាមម្នាក់នៅខេត្តក្វាងណាមថា “សិស្សនេះបានបំផ្លើសប្រវត្តិ សាស្ត្រ និងមូលបង្កាច់គ្រូបង្រៀន ” ។ សិស្សសាលាឈ្មោះ ង្វៀង ថាន់ វី (Nguyễn Thanh Vy ) នៃសា លា លី តឺ ត្រុង ( Lý Tự Trọng) នៅខណ្ឌអាងស្វឹង (An Xuân) ទីក្រុងតាមគី ( Tam Kỳ) បាននិយាយថា នាងដាក់អត្ថបទនេះ ឡើង”គ្រាន់តែសប្បាយលេងទេប៉ុណ្ណោះ” ។