វៀតណាមត្រូវមាន «ការរីកចម្រើនផ្នែកសិទ្ធិមនុស្ស» ដើម្បីបានអាវុធពីអាមេរិក

ក្រុមសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក ទើបតែបាន បំពេញទស្សនកិច្ច នៅវៀតណាម ក្នុងនោះ មាន លោក John McCain បានថ្លែងថា សហរដ្ឋអាមេរិក មិនព្រមលក់អាវុធ ឲ្យវៀតណាមទេ ដារាបណាវៀត ណាម មិនព្រមលុបបំបាត់ចោលនូវ «ចរិតអន់ថយ» ផ្នែក សិទ្ធិមនុស្ស ។ កាលពីថ្ងៃសៅរ៍ទី ២២ ខែមករា នៅទីក្រុងបាងកក សមាជិកព្រឹទ្ធសភាអាមេរិក McCain បានថ្លែង ទៅកាន់អ្នកកាសែតក្រោយពី លោកបានចាកចេញពីវៀតណាមថា រដ្ឋការក្រុង ហាណូយមាន “មានបញ្ជីរាយនាមមួយយ៉ាងវែង” ស្ដីអំពី អាវុធ ដែលខ្លួនចង់ទិញ ។ ប៉ុន្តែក្រុមសមាជិកព្រឹទ្ធសភាអាមេរិកបាន ” សង្កត់ធ្ងន់ទៅភាគីវៀតណាមទាក់ទងដល់បញ្ហា សន្តិសុខ អាមរិក-វៀតណាម ថា មាន ផលប៉ះពាល់ផ្ទាល់ទៅលើបញ្ហាសិទ្ធិ មនុស្ស” ។ លោក McCain បាន និយាយបន្តទៀតថា៖ ”គ្មានការរីកចម្រើនផ្នែកសិទ្ធិមនុស្ស និងនៅមានចរិតអន់ថយក្នុងវិស័យនេះ ទៀតផង” ។ ក្នុងឱកាសនោះ សមាជិក ព្រឹទ្ធសភា Joe Lieberman បានថ្លែងថា ត្រូវមានការកែតម្រូវពីរដ្ឋសភា អាមេរិក ទើបវៀតណាមអាច ទទួលបានអាវុធ “ពិឃាដមនុស្ស” ។ លោក  Joe Lieberman បានថ្លែងថា៖ “មានប្រ ភេទអាវុធមួយចំនួនដែលវៀតណាមចង់ទិញពីយើងខ្ញុំ ឬចង់បានទទួលពីយើងខ្ញុំ ហើយយើងខ្ញុំក៏ចង់ប្រគល់វត្ថុ ទាំងនោះដែរ តែរឿងនោះមិនអាចកើតឡើងបានទេ  ខណៈណាដែលវៀតណាមនៅមិនទាន់ធ្វើកំណែទម្រង់ ឲ្យ មានការរីកចម្រើនផ្នែក​សិទ្ធិមនុស្ស” ។ សហរដ្ឋអាមរិកមានគោលនយោបាយ ហាមដោះដូរអាវុធជាមួយវៀត ណាម ចាប់ពីឆ្នាំ ១៩៨៤ មក ។ ក្រុមការពាសិទ្ធិមនុស្សបានឲ្យដឹងថា មានក្រុមអ្នកចលនាសង្គមដោយសន្តិវិធី រាប់សិបនាក់ ត្រូវបានកាត់ទោសឲ្យជាប់គុកចាប់តាំង ពីវៀតណាមបានបើកយុទ្ធនាការបង្ក្រាប កាលពីចុងឆ្នាំ ២០០៩ មក បើទោះបីរដ្ឋការក្រុងហាណូយតែងប្រកាសអំពីលទ្ធផលនៃការរីកចម្រើនផ្នែកសិទ្ធិមនុស្ស ដែល ពួកគេ បានធ្វើកំណែទម្រង់ ។ តាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស កាលពីឆ្នាំទៅមិញ វៀតណាមបានកាត់ មនុស្សចំនួន ៣៣ នាក់ ក្នុងនោះ មានក្រុម អ្នកសរសេរ ប្លក់អ្នកចលនាសង្គមដោយបានបញ្ចេញ ទស្សនៈ នយោបាយ  និងសាសនា ។  អាជ្ញាធរបានចាប់មនុស្សយ៉ាង ហោចណាស់ ២៧ នាក់ និងឃុំខ្លួន ២ នាក់ រយៈពេល ១ ឆ្នាំដោយមិនបានជំនុំជម្រះក្ដីឡើយ ។ វៀតណាមចង់ឲ្យមានកិច្ចពិភាក្សាច្រើនថែមទៀត ជាមួយ សហរដ្ឋអាមេរិក ខណៈដែល ខ្លួនកំពុងមានបញ្ហាតឹងតែងជាមួយចិនទាក់ទងរឿងជម្លោះដែនសាមុទ្រចិន ខាងត្បូង ។ សេចក្ដីថ្លែងនេះរបស់សមាជិកព្រឹទ្ធសភាអាមេរិក មុនពេលពួកគេធ្វើដំណើរចេញទៅប្រ ទេសភូមា កន្លែងដែលពួកគេរំពឹងថា នឹងបានពិនិត្យមើលនូវកំណែទម្រង់នយោបាយ របស់របស់រដ្ឋាភិបាល មួយនេះ ដែលបានអនុវត្តកាលប៉ុន្មានខែកន្លងទៅនេះ ៕ ប្រភព៖ សារព័ត៌មាន ព្រៃនគរ

.