(សារព័ត៌មាន ព្រៃនគរ ) នៅថ្ងៃទី ១៣ ខែវិច្ឆិកា នេះ រដ្ឋសភាបក្សកុម្មុយនិស្ត វៀតណាម បានសម្រេចជា ផ្លូវការឲ្យមនុស្សពីររូប គឺ លោក វៅ ដឹក ដាម (Vũ Ðức Ðam) និង លោក ផាម បិន មិន (Phạm Bình Minh) ឡើងឋានៈជា ឧបនាយករដ្ឋមន្ត្រី ។

លោក ដាម ជារដ្ឋមន្ត្រីអចិន្ត្រៃយ៍ប្រចាំការនៅការិយាល័យរដ្ឋាភិបាល និងជា អ្នកជំនួយការឲ្យ លោកនាយកដ្ឋមន្ត្រី ង្វៀង តឹង យ៉ុង (Nguyễn Tấn Dũng) ក្នុងវិស័យវប្បធម៌ , បច្ចេកវិទ្យាសាស្ត្រ និងជាទីប្រឹក្សាផ្នែកសង្គមកិច្ច ។
លោក មិន បច្ចុប្បន្ន ជារដ្ឋមន្ត្រីក្រសួងការបរទេស និងនៅតែបន្តមុខតំណែង នេះដដែល ។
លោក វៅ ដឹក ដាម បានទទួលសញ្ញាបត្របណ្ឌិត នៅប្រទេសបែលហ្ស៊ីក នៅ ក្នុងអំឡុងទសវត្សរ៍ ១៩៨០ ។ ក្រោយមក លោក បានឡើងឋានៈជាអ្នកដឹកនាំ ក្នុងជួរបក្ស និងបានក្លាយជា រដ្ឋមន្ត្រីវ័យក្មេងបំផុតនៅឆ្នាំ ២០១១ ពេលដែលលោក ទទួល តំណែង ប្រធានអចិន្ត្រៃយ៍ការិយាល័យរដ្ឋាភិបាល ។
លោក ផាម បិន មិន ជាកូនប្រុសរបស់ លោក ង្វៀង គើ ថាច់ (Nguyễn Cơ Thạch) អតីតរដ្ឋមន្ត្រីក្រសួងការបរ ទេសវៀតណាម ។ លោក មិន បានទទួល សញ្ញាអនុបណ្ឌិត ច្បាប់ និងការបរទេស Fletcher នៃសកល វិទ្យាល័យ Tuft សហរដ្ឋអាមេរិក ឆ្នាំ ១៩៩៤ ៕