វៀតណាមចាប់ផ្សឹកព្រះតេជព្រះគុណ លី ចិន្ដា

ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃវត្តព្រៃជាប់ នៃខេត្តឃ្លាំង
ត្រូវបានកងកម្លាំងនគរបាលវៀតណាម ចាប់ផ្សឹកហើយយក
ទៅធ្វើទារុណកម្មនៅសាលាខេត្ត នៅរសៀលថ្ងៃទី ១៦ ខែឧសភា
នេះ ។ ព្រះអង្គត្រូវបានអាជ្ញាធរចាប់ទៅធ្វើទារុណកម្ម និងចាក់ថ្នាំ
រួចដោះលែងមកវិញហើយ ។ ប្រភពបានអះអាងថា ពេលអាជ្ញា
វៀតណាមយកព្រះតេជព្រះគុណ លី ចិន្ដា មកសងវិញ ព្រះអង្គ
និយាយបានពីបីម៉ាត់ក៏សន្លប់បាត់ស្មារតីទៅ ។ មូលហេតុ ដែល
នាំឲ្យអាជ្ញាធរចាប់ខ្លួន ព្រះព្រះសង្ឃអង្គនេះ ចង់បង្កើត សាលា
រៀនអក្សរខ្មែរនៅក្នុងវត្តព្រៃជាប់ ដើម្បីបង្រៀនដល់ព្រះសង្ឃ និង
កូនចៅខ្មែរនៅចំណុះជើងវត្ត ។
ការចាប់ព្រះសង្ឃអង្គនេះផ្សឹក និងធ្វើទារុណកម្មនោះ បន្ទាប់អាជ្ញា
ធរបានចាប់ពុទ្ធបរិស័ទចំណុះជើងវត្តចំនួន ៥ នាក់ ដែលគាំទ្រព្រះ
អង្គយកទៅដាក់កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ៕