ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
លោក ត្រឿង យី ញឹក (Trương Duy Nhất) អ្នកសរសេរប្លក់ជនជាតិយួនម្នាក់ ទើបតែត្រូវបានតុលាការ ខេត្តដាណាំង នៃប្រទេសវៀតណាម ប្រកាសសាលក្រមឲ្យជាប់គុក ២ ឆ្នាំ ពីបទ “កេងចំណេញលើសិទ្ធិ សេរីភាព និងបំពានលើផល ប្រយោជន៍របស់រដ្ឋ” តាមមាត្រា ២៥៨ នៃច្បាប់ព្រហ្មទណ្ឌ ។ ជន រងគ្រោះបានថ្លែងថា “តុលាការមិនអនុញ្ញាតឲ្យមេធាវី និងជនជាប់ចោទលើកយកភស្តុតាងមកបង្ហាញទេ” ។

ភស្តុតាងដែលតុលាការយកមកចោទប្រកាន់ លោក ញឹក ជាអត្ថបទចំនួន ១១ របស់លោក ញឹក និង អត្ថបទមួយផ្សេង ទៀតរបស់ អ្នកនិពន្ធដទៃ ដែលលោកបានយកមកចុះផ្សាយនៅលើទំព័រប្លក់ផ្ទាល់ខ្លួន ដែលមានឈ្មោះថា “ជ្រុងមួយ នៃការមើល ឃើញផ្សេងគ្នា” (Mot Goc Nhin Khac) ។
តាមសាលក្រមអត្ថបទទាំងនេះ “ បានធ្វើឲ្យបាត់ជំនឿចិត្តរបស់ប្រជាជនទៅលើបក្ស រដ្ឋាភិបាល និងធ្វើឲ្យខូចកិត្តិយស មេដឹកនាំ បក្សរដ្ឋ នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម” ។
និយាយមិនបាន៖
យោងតាម BBC លោក ត្រឹង វៅ ហាយ (Tran Vu Hai) មេធាវីការពារក្ដីឲ្យជនជាប់ចោទ បាននិយាយ ថា តុលាការ “ បានរកវិធីទប់ ស្កាត់មិនឲ្យជនជាប់ចោទ និងមេធាវីលើកយកអត្ថបទទាំង ១២ នេះ មក បកស្រាយទេ” ។
នៅក្នុងសវនាការ លោក ត្រឿង យី ញឹក បានថ្លែងថា លោកមិនបាន “ បំពានសិទ្ធិ និង ផលប្រយោជន៍” របស់អង្គការចាត់តាំង ឬ ក្រុម ឯកជនណាមួយឡើយ ដោយលោកគ្រាន់តែ “បង្ហាញចំណុចអវិជ្ជមាន និង កំហុសផ្សេងៗ” ក្នុងក្ដីរំពឹងថា “មេដឹកនាំបក្ស និង រដ្ឋាភិបាល នឹងមើលឃើញវា ដើម្បីទប់ស្កាត់ កែប្រែ និងដកពិសោធតែប៉ុណ្ណោះ” ។
លោក ត្រឿង យី ញឹក ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន កាលពី ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៣ កន្លងទៅនេះ ៕