សឺង វិចិត្រ VOKK – ថ្ងៃទី ១៦ ខែ ធ្នូ កន្លងទៅនេះ តុលាការប្រជាជនទីក្រុងហាណូយ បានកាត់ទោសប្រហារជីវិតដល់ អតីតមេដឹកនាំសាជីវកម្មដឹកជញ្ជូនតាមនាវា វៀតណាម (Vinalines) ពីរ រូបចំពោះអំពើពុករលួយ ។
- លោក យឿង ជីយុង (Dương Chí Dũng) អតីតអគ្គនាយកដ្ឋានដឹកជញ្ជូននាវា និង ជាអតីតប្រធានក្រុមប្រឹក្សាសមាជិករបស់ Vinalines ។
លោក យឿង ជីយុង (Dương Chí Dũng) អតីតអគ្គនាយកដ្ឋានដឹកជញ្ជូនតាមនាវា និង ជាអតីតប្រធានក្រុមប្រឹក្សា សមាជិក របស់ Vinalines និង លោក ម៉ាយ វ៉ាន់ ហ្វ៊ុក (Mai Văn Phúc) អតីតអគ្គនាយក Vinalines ត្រូវបានកាត់ទោសពី បទកេងបន្លំថវិកាជាតិមួយនាក់ចំនួន ៤៧៦ ០០០ ដុល្លារអាមេរិក ។
ជនជាប់ចោទ ០៨ រូបទៀត ក៏ត្រូវទទួលទោសជាប់ពន្ធនាគារ ពី ៤ ឆ្នាំ ដល់ ២២ ឆ្នាំ ចំពោះអំពើពុករលួយ និងបទល្មើស មានពាក់ព័ន្ធផ្សេងទៀត ក្នុងសវនាការមានរយៈពេល ៤ ថ្ងៃ ។
លោក យុង ត្រូវបានចាប់ខ្លួនកាលខែ កញ្ញា កន្លងនៅកម្ពុជា ក្រោយរយៈពេលរត់គេចខ្លួន ៤ ខែ ។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ពេលជនជាប់ចោទមានឱកាសចេញមតិ នឹងអង្គជំនុំជម្រះ លោក យុង បាននិយាយថា លោក បានបង្ហាញវិប្បដិសារីចំពោះកំហុសក្រុងការគ្រប់គ្រងបណ្ដាលឲ្យបាត់បង់ថវិការដ្ឋរាប់ពាន់ដុល្លារ ប៉ុន្តែបាន បដិសេធ បទចោទអំពីការពុករលួយ ។
ក្រុមហ៊ុនរដ្ឋជាច្រើនរបស់វៀតណាម ត្រូវជាប់ជំពាក់បំណុលដ៏ធ្ងន់ធ្ងរក្រោយប៉ុន្មានឆ្នាំគ្រប់គ្រងមិនត្រឹមត្រូវ ។ កាសែត រដ្ឋរបស់វៀតណាមបានឲ្យសឹងថា Vinalines បានធ្វើឲ្យប្រទេសនេះជាប់ជំពាក់បំណុលដល់ បីពាន់លាន ដុល្លារ ។
លោក យុង និង លោក ហ្វ៊ុក មានសល់ ១៤ ថ្ងៃទៀតដើម្បីប្ដឹងតវ៉ា ប៉ុន្តែ បច្ចុប្បន្ននេះ ពុំដឹងថាពួកគេនឹងតវ៉ាឬទេ ។ បច្ចុប្បន្ននេះប្រទេសវៀតណាមបានអនុវត្តន៍ការប្រហារជីវិតដោយពិធី ចាក់ថ្នាំពុល ។
ការក្ដៅក្រហាយរបស់ប្រជាពលរដ្ឋអំពីការពុករលួយ បានធ្វើបាត់បង់នូវភាពស្របច្បាប់នៃការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាម ទន្ទឹមនឹងនោះ សំដីប្រឆាំងលើប្រព័ន្ធអ៊ីនធឺណិតមួយថ្ងៃកាន់តែច្រើនឡើងៗ ។
ថ្នាក់ដឹកនាំបានសន្យាថាប្រឆាំងនឹងអំពើពុករលួយ ប៉ុន្តែគេនៅតែសង្ស័យថា អ្នកដឹកនាំនឹងដោះស្រាយ ឫសគល់ នៃបញ្ហា នេះទេ ឬ បានតែកាត់ទោសធ្ងន់ មួយ ពី ករណីដូចនេះ ៕