វិទ្យុអាស៊ីសេរីសម្ភាស​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

ដោយ RFA: ហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក កំពុង​សម្ដែង​ក្ដី​សង្ឃឹម​ដ៏​មុតមាំ​របស់​ខ្លួន​ថា បណ្ដា​ប្រទេស​ចំនួន​ជាង ៥០ នៅ​លើ​ពិភពលោក នឹង​បោះ​ឆ្នោត​ទទួល​ស្គាល់​បេក្ខភាព​របស់​សហព័ន្ធ​ខ្មែរ​ក្រោម​ជា​សមាជិក​នៃ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​របស់​អង្គការ​សហប្រជាជាតិ​នា​ពេល​ដ៏​ឆាប់​ខាង​មុខ។

ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមជួប លោក ស្រី Suzan Johnson Cook មន្រ្តីស្ថានទូតគោចរ សេរីភាពសាសនាអន្តរជាតិនៃក្រសួងការបរទេសហរដ្ឋអាមេរិក  នៅថ្ងៃអង្គារ៍ ទី ១០  ខែកក្កដា ឆ្នាំ ២០១២ ។ កិច្ចប្រជុំតុមូលនេះធ្វើឡើងដើម្បីជួបជាមួយ នឹងតំណាងអង្គការក្រៅរដ្ឋាភិបាលដើម្បីពិភាក្សាបញ្ហាដែលគួរយកចិត្តទុកដាក់ដល់ដំណើរ ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមរបស់លោកស្រីកាលពីពេលកន្លងមកនេះ ។

មេដឹកនាំ​សហព័ន្ធ​ខ្មែរ​ក្រោម​ឲ្យ​ដឹង​ថា ឋានៈ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​របស់​អង្គការ​សហប្រជាជាតិ អាច​នឹង​ផ្ដល់​អត្ថប្រយោជន៍​ធំ​ធេង​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង ៨​លាន​នាក់ ដែល​កំពុង​រស់​ក្នុង​នាម​ជា​ជន​ជាតិ​ដើម​លើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ របស់​ខ្លួន ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ប្រទេស​វៀតណាម ខាង​ត្បូង។ អត្ថប្រយោជន៍​ទាំង​នោះ រួម​មាន​ការ​ទទួល​បាន​សិទ្ធិ​ក្នុង​ជំនឿ​សាសនា ការ​អប់រំ និង​សេរីភាព​ក្នុង​ដើរ​ហើរ​ផ្សេងៗ ។ សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក តាំង សារ៉ាដា ជាមួយ​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក លោក ថាច់ ង៉ុកថាច់ ដែល​មាន​សេចក្ដី​ដូច​តទៅ៖