លោកអាលបឺតអែនស្តែន បានទុកពាក្យស្លោក ដូចតទៅ៖ “រៀនសូត្រពីអតីតកាល, រស់នៅ ថ្ងៃនេះ, សង្ឃឹមថ្ងៃស្អែក។ រឿងសំខាន់ គឺកុំឈប់លើកជាសំណួរ”។ “Learn from yesterday, live for today, hope for tomorrow. The important thing is not to stop questioning.” Albert Einstein
-តើខ្មែរក្រោម (ឬខ្មែរទួទៅ)បានរៀនចេះ អ្វីខ្លះ ពីអតីតកាល ?
-តើយើងត្រូវរស់នៅយ៉ាងដូចម្ត៉េច ?
-តើយើងសង្ឃឹមលើអ្វីនៅថ្ងៃស្អែក ?
ក្នុងនាមជាជនខ្មែរក្រោម យើងសូមសាកល្បង ឆ្លើយ នឹងសំណួរនេះដូចតទៅ៖ ទាញយកឯកសារ
តើខ្មែរក្រោម(ឬខ្មែរទួទៅ)បានរៀនចេះអ្វីខ្លះពីអតីតកាល ?
អ្នកដឹកនាំប្រវត្តិសាស្ត្ររបស់យួន ឈ្មោះហូជីមិញ នៅពេលធ្វើសេចក្តីប្រកាស់ឯករាជ្យពីប្រទេស បារំាង នាថ្ងៃទី២ខែកញ្ញាឆ្នាំ្១៩៤៥ បានដកស្រង់យកសំដីរបស់ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ថូមាស់ ជែហ្វ័សុន មកសូត្រថា ៖‹‹មនុស្សទាំងអស់ត្រូវបានបង្កើតមកស្មើភាពគ្នា››ហើយជននេះក៏បាន លើកយកពាក្យពីប្រកាសអំពីសិទ្ធិមនុស្សរបស់ប្រទេសបារាំងមកនិយាយ គឺ ‹‹មនុស្សទាំងអស់កើតមក ដោយសេរី និងមានសិទ្ធិស្មើគ្នា ហើយត្រូវតែនៅជាសេរីនិងមានសិទ្ធិស្មើគ្នាជាដ៏រាប នេះជាការពិត ដែលមិនអាចប្រកែកបាន។››
នៅពេលដែលត្រូវការសិទ្ធិនិងសេរីភាព យួនបានយកពាក្យល្អៗនេះមកស្រែក ប៉ុន្តែទន្ទឹមនោះ យើងជាខ្មែរក្រោមទាំងអស់គ្នា កុំថាដល់បានទទួលពន្លឺមួយចម្រៀកនៃសិទ្ធិសេរីភាពនោះ កើតមក ដឹងក្តីក្នុងសញ្ជាតិជាខ្មែរនៅលើទឹកដីមត៌កកេរដូនតា យើងបែរជាទទួលបាននូវការត្រួតត្រាផ្តាច់ការ រំលាយពូជសាសន៍ វប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់ ពីសំណាក់យួនគ្រប់កាលសម័យ មិនថា ជាប្រទេសនេះកាន់លិទ្ធិសេរីឬកុម្មុយនីស្តឡើយ។ ភាពជាក់ស្តែងដែលជាលទ្ធផលនៃនយោបាយរបស់ យួននេះ បានធ្វើឱ្យជនជាតិខ្មែរនៅលើទឹកដីនោះ បាត់បង់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ពីឋានៈជា ម្ចាស់ដើមនៃទឹកដី រហូតដល់សភាពស្លុតរន្ធត់ថាអាចឈានដល់ការរលាយពូជសាសន៍។ ហើយរឿង នេះវាបន្តតាំងពីអតីតកាលមកដល់បច្ចុប្បន្នកាល និងបន្តទៅអនាគតទៀត លុះត្រាផុតពូជខ្មែរនៅ កម្ពុជាក្រោម។ យើងជាខ្មែរក្រោមបានត្រូវអ្នកដឹកនាំយួនរុញផ្ទប់នឹងជញ្ជាំងទៅហើយ !
-តើយើងត្រូវរស់នៅយ៉ាងដូចម៉្តេច ?
ដើម្បីរស់មនុស្សយើងត្រូវការ៖ ខ្យល់ដកដង្ហើម ទឹកនិងម្ហូបអាហារ សម្លៀកបំពាក់ កន្លែងដេក ឱសថព្យាបាល។ ប៉ុន្តែបើបានត្រឹមតែមានអាយុវែង ដោយមិនបានធ្វើអ្វីជាប្រយោជន៏សាធារណៈ ប្រយោជន៍សង្គមជាតិ ជីវិតនោះក៏សឹងតែគ្មានន័យដែរ។ លោក រ៉ាល់ វ៉ាល់ដូអេម៉ឺសុន បានពោលថា មិនមែនជាប្រវែងរបស់ ជីវិតទេ គឺជម្រៅរបស់ជីវិត។ It is not length of life, but depth of life. Ralph Waldo Emerson តើសុភមង្គលអាចកើតមានចំពោះខ្លួនយើងយ៉ាងណា នៅពេលដែលឳពុក ម្តាយ ញាតិសណ្តានមាមីង បងប្អូនរាប់លានអ្នកនៅកម្ពុជាក្រោមរស់នៅក្នុងស្ថានភាពងងិតស៊្លប់ គ្មានសង្ឃឹមនោះ ?។ សកម្មជនសិទ្ធិមនុស្សនៃប្រទេសភូមា អ្នកស្រីអូងសានស៊ូជី បានរំលឹកមនុស្ស យ៉ាងដូច្នេះ. Burmese human rights icon Aung San Suu Kyi said: “Don’t just sit there. Do something.” ‹‹កុំគ្រាន់តែអង្គុយនៅទីនោះ ត្រូវធ្វើអ្វីមួយ›› ចំណែកលោកម៉ាទីន លូថឺគីង អ្នកដឹកនាំទាមទារសេរីភាព របស់ជនជាតិស្បែកខ្មៅបានពោលដូច្នេះ ‹‹យើងត្រូវតែតម្រង់ខ្នងឱ្យត្រង់ ធ្វើការដើម្បីសេរីភាពរបស់យើង។មនុស្សម្នាក់មិនអាចជិះពីលើខ្នងយើងបានទេ លុះត្រាតែយើង ឱនឱ្យគេជិះ។›› American civil rights leader Martin Luther King, Jr., told African-Americans: “We must straighten our backs and work for our freedom. A man can’t ride you unless your back is bent.”ហើយនេះជាពុទ្ធវច្ជនៈរបស់ព្រះបរមគ្រូ៖ ‹‹ស្រោចស្រង់ខ្លួន ដោយខ្លួនឯង កុំរំពឹងចាំគេដ៏ទៃ គ្មានអ្នកណាជួយយើងក្រៅពីខ្លួនយើងទេ។›› Buddha counseled. “Work out your own salvation, No one saves us but ourselves. ”
-តើយើងសង្ឃឹមលើអ្វីនៅថ្ងៃស្អែក ?
ថ្ងៃស្អែក គឺថ្ងៃនេះ។ Tomorrow is Today អ្វីដែលអ្នកធ្វើនៅថ្ងៃនេះ គឺជាសេចក្តីសង្ឃឹមសម្រាប់ ថ្ងៃស្អែក។ ដាំដើមឈើ អាចត្រូវការពេលវេលាដប់ឆ្នាំ។ ដាំមនុស្សអាចត្រូវការពេលពីរឬបីដងឬច្រើនដង លើសពីដាំដើមឈើ។ ដោយយើងគឺខ្មែរក្រោមជាអ្នកត្រូវធ្វើការដើម្បីសង្គ្រោះខ្លួនឯង ខ្មែរក្រោមទាំង អស់គ្នាត្រូវរំដោះខ្លួនពីភាពអវិជ្ជា ភាពភ័យខ្លាចបាក់ស្បាត ភាពសម្ងំយកសុខ លះបង់គំនិតប្រកាន់ បក្ខពួក មានសេចក្តីក្លាហានចួលរួមការងារសង្គមជាតិ ហើយត្រូវចូលរួមក្នុដសកម្មភាពបង្កើនធនធាន មនុស្ស ឱ្យទទួលការសិក្សាអប់រំសម្រាប់អនាគត ព្រោះថ្ងៃស្អែក គឺជាលទ្ធផលរបស់ថ្ងៃនេះ ម៉ោងនេះ នាទីនេះ។ យើងទាំងអស់គ្នា ត្រូវដាំសេចក្តីសង្ឃឹមនៅពេលនេះ ។
ព្រោះស្អែក គឺថ្ងៃនេះ។
ដោយ៖ សឺង សម្រេច /VOKK