ដោយ៖ សឺង សម្រេច/VOKK៖ អ្នកណាធ្វើឱ្យឮសូរ ង៉ែតង៉ត ? ខ្លាញ់គោបានមកពីណា ? អ្នកណាជាអ្នក ដាក់ខ្លាញ់គោ ? ជាចម្លើយ វិទ្យុសំឡេងកម្ពុជាក្រោម សូមលើកយកការបកប្រែ នូវរបាយការណ៍ឆ្នាំ២០១២ របស់គណកម្មការសហរដ្ឋ អាមេរិកទទួលបន្ទុកសិទ្ធិ មនុស្សអន្តរជាតិ និងសំណូមពររបស់គណកម្មការ នេះ ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ឱ្យប្តូរនយោ បាយ ចំពោះប្រទេសវៀតណាម ដូចតទៅ៖ របាយ ការណ៍ ស្តីពីព្រះពុទ្ធសាសនាខ្មែរ នៅកម្ពុជាក្រោម <<ការគាបសង្កត់របស់រដ្ឋាភិបាលវៀតណាម ទៅ លើការរៀនសូត្រ ប្រើប្រាស់ភាសា និងកិច្ចប្រតិបត្តិ វប្បធម៌ និងសាសនាទៅលើជនជាតិខ្មែរភាគតិចរស់ នៅក្នុងប្រទេសវៀតណាម បាននាំឱ្យមានការទាស់ចិត្ត ហើយក្រោកឡើង ប្រឆំាងនៅលើដែនដីសណ្តរនៃទន្លេមេគង្គ ដែលមានខ្មែរអ្នកកាន់ព្រះពុទ្ធសាសនា មួយលាន នាក់ កំពុងរស់នៅ(១)។ ខ្មែរភាគតិចជាអ្នកកាន់ពុទ្ធសាសនាហិនយាន មានសាសនានិងប្រពៃណីជាជន ភាគតិចដាច់ដោយឡែក ពីសាសនាមហាយានភាគច្រើន នៅវៀតណាម។ អ្នកកាន់ពុទ្ធសាសនា ខ្មែរបាន ទាមទារឱ្យមានការបែងចែកមួយ ដាច់ស្រឡះ ពីពុទ្ធសាសនាមហាយាន ដែលគាំទ្រដោយរដ្ឋាភិបាល វៀតណាម។ បញ្ហាសេរីភាពសាសនា នៅតែបន្តជាកត្តាស្នូលដ៏សំខាន់ ក្នុងការទាមទារនៃប្រជាពលរដ្ឋខ្មែរ ភាគតិច ដើម្បីឱ្យមានការការពារ ពីអង្គការសិទ្ធមនុស្ស និងដើម្បីការថែរក្សានូវភាសា និងវប្បធម៌ ដែលមានតែមួយរបស់គេ។ ភាពតានតឹងពុះកញ្ជ្រោល មានមកជាយូរលង់ បានផ្ទុះឡើងនៅឆ្នាំ២០០៧ ដែលនៅពេលនោះ ព្រះសង្ឃខ្មែរក្រោមនៅខេត្តព្រះត្រពាំង និងខេត្តឃ្លាំង បានក្រោកឡើងដោយសន្តិភាព តវ៉ាប្រឆាំងរដ្ឋាភិបាលវៀតណាម ចំពោះការដែលរដ្ឋាភិបាលនេះ បានធ្វើការគាបសង្កត់ ទៅលើសេរីភាព សាសនា និងចលនា និងការរៀនភាសាខ្មែរ។ ព្រះសង្ឃខ្មែរបានជំទាស់ ប្រឆាំងនឹងរដ្ឋាភិបាល ដែលបាន ដាក់កំណត់ ចំពោះចំនួនថ្ងៃ ដែលពួកគេអាចធ្វើបុណ្យទានប្រពៃណី ហើយ ទាមទារឱ្យរដ្ឋាភិបាល អនុញាតឱ្យមានមេដឹកនាំពុទ្ធសាសនាខ្មែរ អាចធ្វើការសម្រេចចំពោះការបំបួសជាសង្ឃ និង ចំពោះក្បួនខ្នាត ធម៌អាថ៌គម្ពីដីការសម្រាប់ការរៀនសូត្រព្រះពុទ្ធសាសនា ក្នុងសាលានានានៃវត្តអារាម។ អ្នកតវ៉ា ក៏បានទាមទារ ដែរ ឱ្យបង្កើនអំពីការរៀនសូត្រភាសានិងវប្បធម៌។ អាជ្ញាធរខេត្តបានសន្យា ឆ្លើយតប នឹងការទាមទារ ប៉ុន្តែភ្លាមនោះ ក៏បានចាប់ព្រះសង្ឃដែលជាប់សង្ស័យក្នុងការដឹកនាំតវ៉ា ដែលសង្ឃអង្គខ្លះ បានត្រូវវាយដំក្នុង ពេលសួរចម្លើយ។ យ៉ាងតិចក៏មានព្រះសង្ឃម្ភៃអង្គដែរ ដែលត្រូវចាប់ផ្សឹក និងត្រូវបាន បណ្តេញចេញពីវត្ត និងព្រះសង្ឃប្រាំអង្គទៀត ដែលជាប់សង្ស័យថា បានដឹកនាំបាតុកម្ម បានត្រូវជាប់ពន្ធនាគារពីមួយឆ្នាំទៅប្រាំឆ្នាំ។ ព្រះសង្ឃដែលត្រូវចាប់ផ្សឹក បានត្រូវបញ្ជូនទៅផ្ទះ នៅភូមិនរបស់ព្រះអង្គវិញ ដែលត្រូវជាប់ឃុំឱ្យ នៅតែក្នុងផ្ទះ ឬ ក្នុងមន្ទីរឃុំឃាំងរបស់នគរបាល។
នៅក្នុងបទសម្ភាសន៍ជាមួយគណកម្មការសិទ្ធិមនុស្សអន្តរជាតិ ដើម្បីសេរីភាពសាសនានៃសហរដ្ឋអាមេរិក នាឆ្នាំ ២០០៩ ព្រះសង្ឃខ្មែរដែលបានភៀសព្រះអង្គរួចពីប្រទេសវៀតណាម បានរៀបរាប់អំពីការគាបសង្កត់ យ៉ាងខ្លាំងក្លា ទៅលើព្រះពុទ្ធសាសនាខ្មែរក្រោម។ ព្រះអង្គបានអាស់អាង ថាបានដាក់ពាក្យសុំធ្វើបាតុកម្មជាមុន ហើយផ្ទុយពីគំហើញរបស់រដ្ឋាភិបាល គឺមិនមែនជាព្រឹត្តិការណ៍ដែលកើតឡើងដោយឯងៗទេ។ ព្រះសង្ឃក៏បាន រៀបរាប់ដោយលំអិត អំពីការវាយដំនិងទារុណកម្ម ដែលបានទទួលនៅក្នុងមន្ទីរឃុំឃាំង មានទាំងព្រះសង្ឃមួយ ព្រះអង្គបានត្រូវវាយដំជារៀងរាល់ថ្ងៃអស់រយៈពេលពេញមួយឆ្នាំ។
តាមរយៈអង្គការVBSរដ្ឋាភិបាលវៀតណាមបានចាប់ផ្តើមក្នុងវិទ្យាល័យឆ្នាំ២០០៨ ផ្តោតទៅលើព្រះពុទ្ធសាសនា ថេរវាទ ហើយបានអនុញាតឱ្យអាចមានពេលវេលាក្នុងបុណ្យបំបួសវែងជាងមុន។ បន្ថែមលើនោះទៀត រដ្ឋាភិបាល បានពង្រីកសាលាបាលីនៅខេត្តឃ្លាំង ជាទីកន្លែងដែលមានកើតបាតុកម្ម។ ទោះជាយ៉ាងណាក៏ដោយ វាគ្មានភាពច្បាស់លាស់ទេ ដែលសកម្មភាពទាំងនោះ ជាការឆ្លើយតបគ្រប់គ្រាន់ចំពោះការឈឺចាប់ខ្លោចផ្សា ក្នុង កំឡុងពេលដ៏យូរលង់ កើតឡើងពីការរំលោភបំពានគាបសង្កត់ទៅលើសេរីភាពសាសនា ការរឹបអូសដីធ្លី ការប្រកាន់ពូជសាសន៍ ចំពោះជនភាគតិច។>>
កំណត់សំគាល់ៈ(១)៖ របាយការឆ្នាំ២០១២ នៃគណកម្មការសិទ្ធិមនុស្សអន្តរជាតិ របស់រដ្ឋាភិបាលសហរដ្ឋ អាមេរិក បានយកចំនួនខ្មែរក្រោមថាមានតែជាងមួយលាននាក់នោះ គឺដោយយោងទៅលើតួលេខដែល រដ្ឋាភិបាលវៀតណាមបានផ្សព្វផ្សាយ។ តួលេខមួយលាននេះ គឺដោយរដ្ឋាភិបាលវៀតណាមបានបំប្លែងជាតិ កំណើតខ្មែរក្រោមជាច្រើនលានអ្នក ឱ្យទៅជាសញ្ជាតិយួនទៅហើយ។ តាមពិតចំនួនពលរដ្ឋខ្មែរនៅលើទឹកដី កម្ពុជាក្រោមមានជាងប្រាំបីលាននាក់។
កំណត់សំគាល់ៈ(២)៖ គឺការរំលោភបំពានយ៉ាងគឃ្លើន គ្មានខ្លាចក្រែងច្បាប់សិទ្ធិមនុស្សអន្តរជាតិនោះហើយ
បានជាគណកម្មការសិទ្ធិមនុស្សសហរដ្ឋអាមេរិកបាន ស្នើដល់រដ្ឋាភិបាលអាមេរិកាំងបច្ចុប្បន្ន ឱ្យដាក់ប្រទេស វៀតណាមក្នុងបញ្ជីប្រទេសដែលគួរឱ្យព្រួយបារម្ភជាពិសេសវិញ ក្រោយពីបានដកចេញពីបញ្ជីនៅឆ្នាំ២០០៦។
សេចក្តីស្នើមានខ្លឹមមសារដូច្នេះ៖ អនុសាសន៍ជាអាទិភាពៈ រដ្ឋាភិបាលសហរដ្ឋអាមេរិកគួរតែប្រើមធ្យោបាយទូត និងនយោបាយ ដើម្បីជម្រុញឱ្យមានសេរីភាពសាសនា និងបញ្ហាសិទ្ធិមនុស្សនៅវៀតណាម។ សហរដ្ឋអាមេរិក គួរតែចាត់ទុកបញ្ជី CPC គឺប្រទេសដែលមានបញ្ហាគួរឱ្យព្រួយបារម្ភជាពិសេស ដើម្បីជាកិច្ចសន្យាលើកទឹកចិត្ត ហើយធានាឱ្យមានការរីកចំរើន ដោយមិនធ្វើឱ្យចុះថយក្នុងទំនាក់ទំនងរវាងអាមេរិកាំងនិងវៀតណាម។ ក្នុងនយោបាយជាទួទៅរបស់សហរដ្ឋអាមេរិក កម្មវិធី និងសេចក្តីថ្លែងការណ៍ជាសាធារណៈ គួរតែមានការការពារ និងគាំទ្រ ចំពោះអ្នករស់នៅក្នុងប្រទេសវៀតណាម ដែលទាមទារសេរីភាពដ៏ឆ្នើម និងការអនុវត្តន៍ច្បាប់ ដោយ សន្តិវិធី។ គណកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកស្នើថា ការពង្រីកសេដ្ឋកិច្ច ឬកម្មវិធីជំនួយ សន្តិសុខ នៃសហរដ្ឋអាមេរិកចំពោះវៀតណាម ត្រូវតែបានភ្ជាប់ជាមួយនឹងការរីកចំរើនផ្នែកសិទ្ធិមនុស្ស ព្រមទាំង ការបង្កើតថ្មី នូវកម្មវិធីផ្តួចផ្តើមឱ្យមានសេរីភាពសាសនា ការគោរពច្បាប់ដែលគ្មានលក្ខណៈពាណិជ្ជកម្ម និងកម្មវិធី អភិវឌ្ឃន៍សង្គមស៊ីវិល។
សូមជំរាបថា អនុសាសន៍បន្ថែមនិងរង្វាស់សម្រាប់នយោបាយសហរដ្ឋអាមេរិកចំពោះវៀតណាម នៅមាន ជាច្រើនទៀត ដែលយើងនឹងផ្សាយជូននៅពេលក្រោយ។
កំណត់សំគាល់ៈ(៣)៖ មកទល់ពេលនេះ ដោយសារសេចក្តីអង្គអាចក្លាហាន ក្នុងការក្រោកឈរធ្វើបាតុកម្ម ទាមទារសិទ្ធិសេរីភាពសាសនា របស់ព្រះសង្ឃនិងបងប្អូនរួមជាតិ និងដោយសារសកម្មភាព តវ៉ាយ៉ាងមមាញឹក របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ទើបពិភពលោកទាំងមូល ដែលក្នុងនោះមានមហាអំណាចសហរដ្ឋអាមេរិកផង ក៏បានដឹងឮអំពីការគាបសង្កត់និងអំពើអយុត្តិធម៌ទាំងឡាយ ដែលអាជ្ញាធររដ្ឋាភិបាលវៀតណាម បានធ្វើទៅលើ ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមស្លូតត្រង់ម្ចាស់ដើមនៃទឹកដីកម្ពុជាក្រោម ហើយក៏បានធ្វើនយោបាយដាក់សម្ពាធ សព្វបែបយ៉ាងទៅលើប្រទេសវៀតណាម ដើម្បីឱ្យរដ្ឋាភិបាលនេះ ឈប់ហែលបញ្ច្រាស់របត់សង្គមស៊ីវិល័យ ហើយប្តូរដំណើររបស់ខ្លួន ឱ្យស្របទិសជាមួយបណ្តាប្រទេសស្គាល់ច្បាប់ទម្លាប់ទាំងឡាយក្នុងលោក។
សេចក្តីក្លាហានបន្តការតស៊ូដោយតវ៉ារបៀបអហឹង្សា របស់ព្រះសង្ឃនិងបងប្អូនរួមជាតិ មិនខុសច្បាប់ អន្តរជាតិទេ តែគឺការប្រព្រឹត្តិរំលោភបំពានរបស់អាជ្ញាធរ និងកម្មភិបាលកុម្មុយនិស្តវៀតណាមទេ ដែលផ្ទុយនឹង ច្បាប់អន្តរជាតិ ដូចជាការគម្រាមឱ្យដាក់ថាសផ្កាយរណបទូរទស្សន៍ គឺមានតែប្រទេសវៀតណាមមួយគត់ លើពិភពលោកនេះ ដែលជាអ្នកប្រព្រឹត្តអំពើបំបិទសិទ្ធិទទួលព័ត៌មានរបៀបនេះ។
ពាក្យស្លោកអន្តរជាតិមួយឃ្លាបានពោលថា <<គេដាក់ប្រេងឬខ្លាញ់គោ តែទៅលើកង់រទេះ ដែលបញ្ចេញ សំឡេងឮង៉េតង៉តប៉ុណ្ណោះ>>។ យើងជាខ្មែរក្រោម ត្រូវតែហ៊ានធ្វើការតវ៉ាដោយគ្រប់មធ្យោបាយ ដើម្បីវែកមុខ អំពើយង់ឃ្នងឃោរឃៅព្រៃផ្សៃ ដែលអាជ្ញាធររដ្ឋាភិបាលវៀតណាមធ្វើមកលើយើងជាជនស្លូតត្រង់ឱ្យពិភពលោក បានដឹងឮ។