បន្ទាប់ពីការវាយប្រហាររបស់កងទ័ពថៃ ដោយផ្ទួនៗ មកលើតំបន់ប្រាសាទព្រះវិហារ ចាប់តាំងពីថ្ងៃទី ៤ខែ កុម្ភៈមក អ្នកជិតខាងរបស់ប្រទេសខ្មែរ ទិសខាងលិច នេះ បានបន្តបង្ហាញនូវអាកប្បកិរិយាមិនថ្លៃថ្នូរសោះ ចំពោះប្រទេសកម្ពុជា ក៏ដូចជាក្រសែភ្នែកពិភពលោក ទាំងមូល ទាំងផ្លូវទូត និងផ្លូវទ័ព។ ផ្លូវទូតប្រទេសថៃ បានបង្ហាញយ៉ាងច្បាស់ ថាខ្លួនមិនត្រូវការអន្តរាគមន៏ ពីក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិទេ ទុក បន្តតំណោះស្រាយជាទ្វភាគីថៃ-ខ្មែរ។ នេះជាការប្រមាថមួយរបស់ថៃ ទាំងចំពោះអង្គការអន្តរជាតិ ទាំងចំពោះ ខ្មែរ ដោយថៃចាត់ទុកខ្មែរជាភាគីកូនក្មេង ដែលគេមានប្រៀបលើជានិច្ចពីរាល់ការចចារ។
យើងទាំងអស់គ្នា នៅចាំបាន រហូតដល់មានការងឿងឆ្ងល់ ថាតើមានអាថ៌កំបាំងអ្វី នៅពីក្រោយការចចារនេះ បានជាភាគីខ្មែរសុខចិត្តចំណាយ ពេលវេលាអូសអន្លាយតាមចំណង់ទិញពេលវេលារបស់ថៃ ដែលលទ្ធផលនៃការចចារមិនបានការ និងមិន ចាំបាច់ផងនោះ? សាលក្រមសម្រេចរបស់តុលាការ អន្តរជាតិនៃក្រុងហេហ្គ ថ្ងៃ១៥មិថុនាឆ្នាំ១៩៦២ ឈរលើ លទ្ធផលនៃការបោះឆ្នោត ៩ សម្លេងទល់ នឹង ៣ សម្លេង ថាប្រាសាទព្រះវិហារ និងដីជុំវិញឋិតក្នុងបូរណភាព នៃព្រះរាជាណាចក្រកម្ពុជា ថៃត្រូវតែប្រគល់មកខ្មែរវិញ ទាំងប្រាសាទ ទឹកដីជុំវិញ និងបុរាណវត្ថុទាំងអស់ ដែល ខ្លួនបានលួចប្លន់យកទៅ។ ច្បាស់ប៉ុណ្ណឹងហើយ ទ័ពថៃក៏ នៅតែមុខក្រាសមិនព្រមដកថយ រហូតមានការប្រយុទ្ធ គ្នាម្តងជាពីរដងក្នុងទស្សវត្សទី៦០។ កាលណោះ កងយោធពលខេមរភូមិន្ទដ៏មានចំនួនតិច ប្រដាប់ ដោយអាវុធ យុទ្ធភ័ណ្ឌចាស់ៗ តែមានចិត្តក្លាហានមោះមុតស្នេហាជាតិយ៉ាងប្តូរផ្តាច់។ ក្រោមបញ្ជាការលោកឧត្តមសេនីយ ទៀប បែន ទ័ពខ្មែរបានធ្វើឱ្យសៀមគិតមិនដល់ ដោយតោងវ័រលូនតាមចង្កេះភ្នំដ៏ចោទ វាយកំចាត់ចោរ អន្តរជាតិឱ្យប៉ើងចេញពីតំបន់ប្រាសាទ ហើយបានយកទង់ជាតិទៅដោតលើកំពូលប្រសាទតាំងពីពេលនោះមក។ ក្រោយមកទៀត ដោយថៃ នៅតែមិនព្រមបោះបង់គំនិតឈ្លានពានរបស់ខ្លួន ព្រះករុណា នរោត្តម សីហនុ បានទ្រង់យាងនាំមុខក្នុងបូជ្ជនីយកិច្ចសន្តិភាព ដែលមានព្រះសង្ឃ ដូនជីតាជី និងប្រជារាស្ត្រ ស្លៀកពាក់ស ទាំងអស់គ្នាឡើងទៅកាន់ប្រសាទ ក្រោមស្ថានភាពដ៏គម្រាមកំហែងពីទ័ពសៀម។ ក្នុងផ្នែកទ័ពដ ដែល ការបាញ់ផ្លោងរំខានជាប្រចាំរបស់ថៃសព្វថ្ងៃនេះ បានបង្ហាញថា គេកំពុងបង្កររឿងឱ្យ ទ័ពខ្មែរបាញ់ត។ ការអសត់ធ្មត់របស់ភាគីខ្មែរ នៅពេលនេះ បានបង្ហាញនូវភាពចាស់ទុំរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ហើយ ដែលក្នុងពេលជាមួយគ្នានោះ សម្តេច ហ៊ុន សែន ដែលធ្លាប់បានទទួលការរិះគន់ពីអ្នកជាតិនិយម មួយចំនួន បែរជាបានទទួលការគាំទ្រយ៉ាងច្រើនដែរ។ មិនតែប៉ុណ្ណោះ ខ្មែរគ្រប់និន្នាការហាក់ដូចជាបានបង្ហាញ នូវសាមគ្គីភាពយ៉ាងគួឱ្យកក់ក្តៅ ជុំវិញបញ្ហាការពារបូរណភាពទឹកដីប្រទេសជាតិ។ ដោយលែកផ្នែកការទូត ទោះជាតំណាងរដ្ឋាភិបាលបានបង្ហាញការ យល់ស្របរបស់ខ្លួនចំពោះចំណាត់ការរបស់ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ ដែលថាទុកការងារតំណោះស្រាយព្រំដែនខ្មែរ-ថៃនេះ ឱ្យប្រទេសអេស៊ាន ប៉ុន្តែការ ខកចិត្តរបស់ខ្មែរប្រាកដជាមាន។ ទោះជាយើងមិនអាចដឹងថា តើការសម្រេចរបស់អង្គការសហប្រជាជាតិ ដែលហាក់ដូចជាឱ្យអាទិភាពទៅខាងថៃនោះ មានទាក់ទិនដល់ឬទេ ដល់បំណងរបស់រដ្ឋភិបាលខ្មែរក្នុងការ បិទការិយាល័យតំណាងរបស់អង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជា ប៉ុន្តែយើង នៅចាំថាមានម្តងយើងបាន ដេញគេចេញ ហើយមានម្តងយើងបានរត់ទៅរកគេ។ នេះបញ្ជាក់ថា មានតែភាពមិនទៀងទាត់ទេ ដែលទៀងទាត់ ជានិច្ច។ យើងទាំងអស់គ្នាមិនដឹងច្បាស់ថា ទាំងបុគ្គល ឬ ប្រទេស ដែលរស់ នៅក្រោមពន្លឺព្រះសុរិយានេះ តែងជ្រកក្រោមម្លប់គ្នាទៅវិញទៅមក ពឹងពាក់គ្នាទៅវិញទៅមក។ មិនដឹងថា ថ្ងៃណាមួយអ្នកណាមួយត្រូវពឹងពាក់ អ្នកណាម្នាក់ ក៏មិនខុសពីពេលនេះ ទោះជាទ័ពខ្មែរក្លាហានមាំទាំយ៉ាងណាក្តី យើងត្រូវការជាចាំបាច់ នូវវដ្តមាន នៃយន្តការអន្តរជាតិ ជាពិសេស គឺអង្គការសហប្រជាជាតិ។ សូមកុំភ្លេចថា បើថៃមិនព្រឺ នឹងសេចក្តីសម្រេចរបស់ តុលាការក្រុងឡាហេហ្គហើយ អន្តរាគមន៍នៃប្រទេសអេស៊ានក៏មិនអាចបង្រៀនថៃ ឱ្យចេះច្បាប់ទម្លាប់អ្វីបានដែរ។ ចំណែកខ្មែរក្រោម ដែលធ្លាប់មានប្រវត្តិបូជាជីវិតយ៉ាងច្រើនឥតគណនា ដើម្បីការពារទឹកដីខ្មែរពីការឈ្លានពានរបស់ទ័ពយួន គ្រប់ពេលតែងឋិត នៅជាមួយបងប្អូនរួមលោហិតជានិច្ច ដើម្បីទប់ទ័ពសៀមដូចគ្នា។ VOKK 18-02-11
បន្ទាប់ពីការវាយប្រហាររបស់កងទ័ពថៃ ដោយផ្ទួនៗមកលើតំបន់ប្រាសាទព្រះវិហារចាប់តាំងពីថ្ងៃទី៤ខែ កុម្ភៈមក អ្នកជិតខាងរបស់ប្រទេសខ្មែរទិសខាងលិចនេះបានបន្តបង្ហាញនូវអាកប្បកិរិយាមិនថ្លៃថ្នូរសោះ ចំពោះ ប្រទេសកម្ពុជា ក៏ដូចជាក្រសែភ្នែកពិភពលោកទាំងមូល ទាំងផ្លូវទូត និងផ្លូវទ័ព។ ផ្លូវទូត ប្រទេសថៃបាន បង្ហាញយ៉ាងច្បាស់ ថាខ្លួនមិនត្រូវការអន្តរាគមន៏ពីក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិទេ ទុកបន្ត តំណោះស្រាយជាទ្វភាគីថៃ–ខ្មែរ។ នេះជាការប្រមាថមួយរបស់ថៃ ទាំងចំពោះអង្គការអន្តរជាតិ ទាំងចំពោះខ្មែរ ដោយថៃចាត់ទុកខ្មែរជាភាគីកូនក្មេង ដែលគេមានប្រៀបលើជានិច្ចពីរាល់ការចចារ។ យើងទាំងអស់គ្នា នៅចាំបាន រហូតដល់មានការងឿងឆ្ងល់ ថាតើមានអាថ៌កំបាំងអ្វី នៅពីក្រោយការចចារនេះ បានជាភាគីខ្មែរសុខចិត្តចំណាយ ពេលវេលាអូសអន្លាយតាមចំណង់ទិញពេលវេលារបស់ថៃ ដែលលទ្ធផលនៃការចចារមិនបានការ និងមិន ចាំបាច់ផងនោះ? សាលក្រមសម្រេចរបស់តុលាការ អន្តរជាតិនៃក្រុងហេហ្គ ថ្ងៃ១៥មិថុនាឆ្នាំ១៩៦២ ឈរលើ លទ្ធផលនៃការបោះឆ្នោត ៩ សម្លេងទល់ នឹង ៣ សម្លេង ថាប្រាសាទព្រះវិហារ និងដីជុំវិញឋិតក្នុងបូរណភាព នៃព្រះរាជាណាចក្រកម្ពុជា ថៃត្រូវតែប្រគល់មកខ្មែរវិញ ទាំងប្រាសាទ ទឹកដីជុំវិញ និងបុរាណវត្ថុទាំងអស់ ដែល ខ្លួនបានលួចប្លន់យកទៅ។ ច្បាស់ប៉ុណ្ណឹងហើយ ទ័ពថៃក៏ នៅតែមុខក្រាសមិនព្រមដកថយ រហូតមានការប្រយុទ្ធ គ្នាម្តងជាពីរដងក្នុងទស្សវត្សទី៦០។ កាលណោះ កងយោធពលខេមរភូមិន្ទដ៏មានចំនួនតិច ប្រដាប់ ដោយអាវុធ យុទ្ធភ័ណ្ឌចាស់ៗ តែមានចិត្តក្លាហានមោះមុតស្នេហាជាតិយ៉ាងប្តូរផ្តាច់។ ក្រោមបញ្ជាការលោកឧត្តមសេនីយ ទៀប បែន ទ័ពខ្មែរបានធ្វើឱ្យសៀមគិតមិនដល់ ដោយតោងវ័រលូនតាមចង្កេះភ្នំដ៏ចោទ វាយកំចាត់ចោរ អន្តរជាតិឱ្យប៉ើងចេញពីតំបន់ប្រាសាទ ហើយបានយកទង់ជាតិទៅដោតលើកំពូលប្រសាទតាំងពីពេលនោះមក។ ក្រោយមកទៀត ដោយថៃ នៅតែមិនព្រមបោះបង់គំនិតឈ្លានពានរបស់ខ្លួន ព្រះករុណា នរោត្តម សីហនុ បានទ្រង់យាងនាំមុខក្នុងបូជ្ជនីយកិច្ចសន្តិភាព ដែលមានព្រះសង្ឃ ដូនជីតាជី និងប្រជារាស្ត្រ ស្លៀកពាក់ស ទាំងអស់គ្នាឡើងទៅកាន់ប្រសាទ ក្រោមស្ថានភាពដ៏គម្រាមកំហែងពីទ័ពសៀម។
ក្នុងផ្នែកទ័ពដ ដែល ការបាញ់ផ្លោងរំខានជាប្រចាំរបស់ថៃសព្វថ្ងៃនេះ បានបង្ហាញថា គេកំពុងបង្កររឿងឱ្យ ទ័ពខ្មែរបាញ់ត។ ការអសត់ធ្មត់របស់ភាគីខ្មែរ នៅពេលនេះ បានបង្ហាញនូវភាពចាស់ទុំរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ហើយ ដែលក្នុងពេលជាមួយគ្នានោះ សម្តេច ហ៊ុន សែន ដែលធ្លាប់បានទទួលការរិះគន់ពីអ្នកជាតិនិយម មួយចំនួន បែរជាបានទទួលការគាំទ្រយ៉ាងច្រើនដែរ។ មិនតែប៉ុណ្ណោះ ខ្មែរគ្រប់និន្នាការហាក់ដូចជាបានបង្ហាញ នូវសាមគ្គីភាពយ៉ាងគួឱ្យកក់ក្តៅ ជុំវិញបញ្ហាការពារបូរណភាពទឹកដីប្រទេសជាតិ។ ដោយលែកផ្នែកការទូត ទោះជាតំណាងរដ្ឋាភិបាលបានបង្ហាញការ យល់ស្របរបស់ខ្លួនចំពោះចំណាត់ការរបស់ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ ដែលថាទុកការងារតំណោះស្រាយព្រំដែនខ្មែរ–ថៃនេះ ឱ្យប្រទេសអេស៊ាន ប៉ុន្តែការ ខកចិត្តរបស់ខ្មែរប្រាកដជាមាន។ ទោះជាយើងមិនអាចដឹងថា តើការសម្រេចរបស់អង្គការសហប្រជាជាតិ ដែលហាក់ដូចជាឱ្យអាទិភាពទៅខាងថៃនោះ មានទាក់ទិនដល់ឬទេ ដល់បំណងរបស់រដ្ឋភិបាលខ្មែរក្នុងការ បិទការិយាល័យតំណាងរបស់អង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជា ប៉ុន្តែយើង នៅចាំថាមានម្តងយើងបាន ដេញគេចេញ ហើយមានម្តងយើងបានរត់ទៅរកគេ។ នេះបញ្ជាក់ថា មានតែភាពមិនទៀងទាត់ទេ ដែលទៀងទាត់ ជានិច្ច។ យើងទាំងអស់គ្នាមិនដឹងច្បាស់ថា ទាំងបុគ្គល ឬ ប្រទេស ដែលរស់ នៅក្រោមពន្លឺព្រះសុរិយានេះ តែងជ្រកក្រោមម្លប់គ្នាទៅវិញទៅមក ពឹងពាក់គ្នាទៅវិញទៅមក។ មិនដឹងថា ថ្ងៃណាមួយអ្នកណាមួយត្រូវពឹងពាក់ អ្នកណាម្នាក់ ក៏មិនខុសពីពេលនេះ ទោះជាទ័ពខ្មែរក្លាហានមាំទាំយ៉ាងណាក្តី យើងត្រូវការជាចាំបាច់ នូវវដ្តមាន នៃយន្តការអន្តរជាតិ ជាពិសេស គឺអង្គការសហប្រជាជាតិ។ សូមកុំភ្លេចថា បើថៃមិនព្រឺ នឹងសេចក្តីសម្រេចរបស់ តុលាការក្រុងឡាហេហ្គហើយ អន្តរាគមន៍នៃប្រទេសអេស៊ានក៏មិនអាចបង្រៀនថៃ ឱ្យចេះច្បាប់ទម្លាប់អ្វីបានដែរ។
ចំណែកខ្មែរក្រោម ដែលធ្លាប់មានប្រវត្តិបូជាជីវិតយ៉ាងច្រើនឥតគណនា ដើម្បីការពារទឹកដីខ្មែរពីការឈ្លានពានរបស់ទ័ពយួន គ្រប់ពេលតែងឋិត នៅជាមួយបងប្អូនរួមលោហិតជានិច្ច ដើម្បីទប់ទ័ពសៀមដូចគ្នា។
VOKK 18-02-11