អនិច្ចធម្ម របស់ព្រះវិរសមណៈវិជ្ជា រតនប្បញ្ញាមហា យឿង សិន ជាព្រះ ឧបជ្ឈាយ៍ ជាព្រះចៅអធិការវត្តសាមគ្គី រង្សី និងជាប្រធានសមាគមព្រះសង្ឃ ខ្មែរកម្ពុជាក្រោម ក្រៅពីបានបង្កើតក្តី ក្តុកក្តួលរំជួលចិត្ត សោកស្តាយស្រ ណោះ ក្នុងចំណោមសមណនិស្សិត ព្រះសង្ឃខ្មែរក្រោម និងប្រជាពលរដ្ឋ ខ្មែរក្រោមជាទូទៅ ក៏បានដាស់ស្មារតី ព្រះសង្ឃ និងខ្មែរក្រោមទាំងអស់ ឳ្យនឹកដល់ភារកិច្ចបន្តវេន ក្នុងការគាំពារព្រះពុទ្ធសាសនានៅកម្ពុជាក្រោម ។
ឆ្លៀតឪកាសនេះដែរ វិទ្យុសម្លេងខ្មែរក្រោមសូមរំលឹកឡើងវិញ អំពីស្ថានភាពព្រះពុទ្ធសាសនា នៅទឹកដីកម្ពុជាក្រោម ដែលមានវត្តខ្មែរចំនួន ៥៥៦វត្ត និងមានព្រះសង្ឃចំនួន ២៩.០០០ អង្គ តាមខេត្តដូចតទៅ ៖
១- នៅទីក្រុងព្រៃនគរ ដែលយួនបានប្តូរឈ្មោះថា ហូជីមិញ មានវត្តខ្មែរ ៣
២- ខេត្ត លង់ហោ ……………..ដ………………. វិញឡុង …………..១៥
៣- ខេត្ត មាត់ជ្រូក ………………………………… ចូវដុក ……………៧៩
៤- ខេត្ត ត្រពាំងចង្វារ ………………………………… បៀងហ្វា …………….០១
៥- ខេត្ត ពាម ………………………………… ហាទៀង …………….០៩
៦- ខេត្ត ក្រមួនស ………………………………… រ៉ាច យ៉ា ……………៨៧
៧- ខេត្ត ពល លាវ ………………………………… បាកលីវ ……………២៧
៨- ខេត្តទឹកខ្មៅ ………………………………… កាម៉ៅ …………….១០
៩- ខេត្ត ឃ្លាំង ………………………………… សុកត្រាំង ………….១០៨
១០- ខេត្ត ព្រែកឫស្សី ………………………………… កឹងថើ ……………៣១
១១- ខេត្តព្រះត្រពាំង ………………………………… ត្រា យិញ ……………១៦៧
១២- ខេត្ត ពាម បារាជ ………………………………… ឡុងស្វៀង ……………០៥
១៣- ខេត្ត ទួលតាមោក ………………………………… ធូដូវមោក …………….០៦
១៤- ខេត្ត កោះគង ………………………………… ហ្ក កុង …………….០១
១៥- ខេត្ត អូរកាប់ ………………………………… វុងតាវ …………….០១
១៦- ខេត្ត ព្រះសូគ៌ា ………………………………… បារៀ ……………០២
១៧- ខេត្ត រោងដំរី ………………………………… តាយនិញ …………….០៤
និងខេត្ត ០៤ ទៀតគឺ ៖ ខេត្ត មេ ស…………………………. មីថ
ខេត្ត ផ្សាដែក………………………. សា ដែក
ខេត្តកំពង់ឫស្សី……………………. បេន ត្រែ
និង ខេត្ត កំពង គោ…………………….. តឹង អាង
វត្តមានទាំងប៉ុន្មានបានត្រូវបាត់បង់ ដោយសារសង្រ្គាម និងយួនបានបំផ្លាញ ។
ពិតមែនហើយ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ គឺជាម្លប់សម្រាប់មនុស្សដែលដឹងខ្លួនថា ជីវិតនេះជាទុក្ខ ហើយចូលជ្រក ដើម្បីរំដោះខ្លួនពីទុក្ខ តាមការប្រៀនប្រដៅរបស់ ព្រះពុទ្ធអង្គ តាមរយៈព្រះធម៌ និងព្រះសង្ឃ ។ ប៉ុន្តែដោយលែក ព្រះពុទ្ធសាសនានៅលើទឹកដីកម្ពុជាក្រោមពុំគ្រាន់តែជាម្លប់ឳ្យបុគ្គលម្នាក់ៗទេ គឺជាជម្រកសម្រាប់ ជាតិខ្មែរក្រោមទាំងមូល ឳ្យបន្តបាន រស់រានមានជិវិតមកទល់នឹងពេលនេះ ទោះជារដ្ឋការវៀតណាម ពីរជ្ជកាលមួយទៅរជ្ជកាល មួយ ក្រោមរបបសេរី ឬកុម្មុយនីស្ត ក្នុងពេលមានសង្រ្គាមក៏ដូចពេលសន្តិភាព តែងព្យាយាម រំលាយទាំងជាតិ ទាំងសាសនាខ្មែរយ៉ាងណាក៏ដោយ។ ព្រះសង្ឃខ្មែរក្រោមទាំង ២៩.០០០អង្គ ដែលគង់នៅលើទឹកដីកម្ពុជាក្រោម និងគ្រប់ទីច្រកល្ហកនៃពិភពលោកទាំងមួល គឺជា ទំពាំងស្នងឫស្សី ប្រាកដជាបន្តវេនថែរក្សាអត្តសញ្ញាណជាតិខ្មែរឳ្យបានគង់វង្សតទៅ។ សាមគ្គីភាពខ្មែរជំវិញព្រះពុទ្ធសាសនា និងទប់ផែនការរំលាយពូជសាសនាខ្មែរក្រោម របស់អ្នកដឹកនាំវៀតណាមឳ្យបរាជ័យជាស្ថាពរ ហើយផែនការនេះមិនគ្រាន់តែមិនបានសម្រេចប៉ុណ្ណោះ ទេ គឺបានត្រឹមបើកបង្ហាញពិភពលោក អំពីការដែលយួនមិនបានបោះបង់ចោលនូវពុតត្បុតល្បិចស្នៀតបំភាន់ភ្នែកដ៏អាក្រក់ ដែលពួកនោះធ្លាប់បោកប្រាសអន្តរជាតិ ក្នុងកិច្ចសន្យានានាកន្លងមកតែប៉ុណ្ណោះ។ ដំរីមួយស្លាប់ គេមិនអាចយកចង្អេរទៅបាំងជិតយ៉ាងណា ការលាក់លៀមរឿងពិតកើតនៅទឹកដីកម្ពុជាក្រោម ក៏មិនអាចលាក់បាំងបានដូចគ្នា ជាពិសេស ខ្មែរក្រោមមិនមែនជាដំរីស្លាប់ទេ ប៉ុន្តែជាដំរីសា ដែលកំពុងពេញកម្លាំងទៀតផង!៕ ដោយ៖ វិទ្យុសំឡេងកម្ពុជាក្រោម