វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម ‹‹សេចក្តីលោភលន់តែងនាំឱ្យវិនាស››

កន្លងមកថ្មីៗ ប្រជាពលរដ្ខខ្មែរក្រោម ទាំងព្រះ សង្ឃ និងគ្រហស្ថ នៅគ្រប់ទិសតំបន់នៃ ពិភពលោក បានក្រោកឡើងវាយជួងទូងស្គរ ព្រមៗគ្នាយ៉ាងលាន់ឮរន្ទឺសុសសាយ អំពី ព្រិត្តិការណ៍នៃការពុះកាត់ដី អាណាចក្រខ្មែរ ទៅឱ្យ នៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាល វៀតណាម ដោយអាណានិគមបារាំងរាប់ តាំងពីថ្ងៃទី ៤ មិនថុនា ឆ្នាំ ១៩៤៩មក គឺមាន រយៈពេល ៦២ឆ្នាំហើយ។ ពិធីរំលឹកនេះ បានធ្វើឡើងក្រោម តំណក់ទឹកភ្នែកនៃការ សោកស្តាយស្រណោះ និងក្តីឈឺចាប់ខ្លោចផ្សា ដែលជនជាតិខ្មែរជាទួទៅ បានចូលរួមទទួល ស្គាល់ ប៉ុន្តែជនរងគ្រោះផ្ទាល់ ដែលបានទទួលរស់ជាតិពិតប្រាកដនៃការបាត់បង់សេរីភាពនោះ ក្រោមការ ប្រមាថមើលងាយដូចសត្វតិរច្ឆាន គឺមានតែខ្មែរក្រោមប៉ុណ្ណោះ។ ពិតមែនសព្វថ្ងៃនេះ រដ្ឋា ភិបាលយួនកំពុងធ្វើនយោបាយចាក់ចេកចាក់ស្ករ ជួយសង់ផ្ទះឱ្យអ្នកក្រ តភ្លើង តទឹក ធ្វើផ្លូវឱ្យដល់ចុង កាត់មាត់ញក តែជាថ្នូរនឹងការបោះទានជាចំណីបោកបញ្ឆោតនេះ គេមានកលល្បិចសម្ងាត់បំបាត់ សាសនាថេរវាត វប្បធម៌អក្សរសាស្ត្រដែលជាគ្រិះព្រលឹងរបស់ខ្មែរក្រោម។ ជនខ្មែរក្រោមភ្ញាក់រលឹក មិនអាចទទួលយកត្រឹមចេកនំដែលបង្កប់ថ្នាំពុលនោះបានទេ។ តើជនរងគ្រោះក្រោមនឹមដែករបស់យួន នោះចង់បានអ្វី ?ការតស៊ូអហឹង្សារបស់មហាត្មៈគន្ធីសម្រាប់ប្រជារាស្តឥណ្ឌៀ បានទុកនូវពាក្យស្លោក មួយឃ្លាគឺ៖ We must welcome the change we want to see. Mahatma Gandhi ‹‹យើងត្រូវតែសាទរចំពោះការផ្លាស់ប្តូរមួយដែលយើងចង់ឃើញ››។ ជាសំនួរៈ តើពេលនេះខ្មែក្រោម ចង់ឃើញអ្វី ? ជាចម្លើយ យើងចង់ឃើញរដ្ឋាភិបាលយួនធ្វើការប្រែប្រួលមួយដ៏ងាយយល់បំផុត គឺទទួលគោរពចំពោះការចុះហត្ថលេខាដែលខ្លួនបានធ្វើ ចំពោះសេចក្តីប្រកាសទាំង៤៦មាត្រារបស់ អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិរបស់ជនជាតិដើម។ ហើយរឿងនេះមិនពិបាកយល់ទេ គឺយួនបាន ងក់ក្បាលថាយល់ព្រម យួនត្រូវតែធ្វើតាម គ្មានផ្លូវបង្វាងទេ ព្រោះខ្មែរក្រោមជាជនសន្តិភាព មិនបាន ទាមទារឱ្យហួសពីអ្វីដែលខ្លួនគួរទទួលបាន។
ការបាររព្វពិធីថ្ងៃទី៤មថុនាឆ្នាំ១៩៤៩ ដែលបានផុសផុលឡើងជាទួទៅគ្រប់ជ្រុងជ្រោយនៃ ពិភពលោកនាឆ្នាំនេះ បានបង្ហាញឱ្យយួនឃើញច្បាស់ ថាយួនមិនអាចគេចផុតពីសំណាញ់ចរន្តជា សាកល ដែលជនជាតិដើមនានាគ្រប់ច្រកល្ហកបានក្រោកឡើងទាមទារសិទ្ធិសេរីភាព។ នេះជាសារមួយ យ៉ាងច្បាស់លាស់ ជាស្នាមទឹកខ្មៅសរសេរលើក្រដាសពណ៌ស ថាជនជាតិខ្មែរក្រោមក្នុងសម័យបច្ចេក វិទ្យាទំនើប មិនចាំស្លាប់ក្រោមនយោបាយផ្លែល្វា ធ្វើល្អខាងក្រៅតែចិត្តពោរពេញដោយគំនិតខ្មៅកខ្វក់ ចង់សមា្លប់ខ្មែរទាំងជាងប្រាំបីលាននាក់ឱ្យផុតពូជ ឬក្លាយជាយួនទាំងអស់គ្នានោះទេ។ ខ្មែរក្រោមមាន ប្រវត្តិសាស្ត្រច្បាស់លាស់ ហើយក៏ចងចាំប្រវត្តិសាស្រ្តនោះយ៉ាងច្បាស់លាស់ ប្រាកដជាមិនវង្វេងតាម ការបង្វែងដានរបស់យួនឡើយ។
ដើម្បីឱ្យការតស៊ូឯណានិមួយបានទទួលជោគជ័យ គឺត្រូវមានកត្តាពីរៈ កត្តាមួយ គឺឆន្ទៈ ហើយ កត្តាទីពីរគឺជំនឿចិត្ត។ ក្នុងន័យនេះ ការកៀបដង្កត់របស់យួនមកលើប្រជាពលរដ្ឋខ្មែរក្រោមដ៏ស្លូតត្រង់ បានបង្កើតនូវឆន្ទៈដ៏មោះមុតរួចទៅហើយ ថាគេត្រូវតែរើបំរះទាមទារសទ្ធិសេរីភាព។ រីឯជំនឿវិញ គឺមាន ជំរើសពីរៈ ទីមួយ មិនធ្វើអ្វីគឺត្រូវស្លាប់ ធ្វើគឺរស់។ ជំនឿដែលច្បាស់លាស់មួយទៀត គឺយួនអាចរំលោភ ខ្មែរបាន មកពីខ្មែរធ្លាប់ខ្លាចយួនបាក់ស្បាត តែពេលនេះខ្មែរលែងខ្លាចដូចមុនហើយ។ ទន្ទឹមនឹងនោះ លោកអគ្គលេខាធិកានៃអង្គការសហប្រជាជាតិ បានគីមូន ក៏បានប្រកាស់ជាផ្លូវការ ថាត្រូវតែជួយជន ជាតិដើមនានាឱ្យមានសិទ្ធិសេរីភាព ថាប្រទេសទាំងអស់ក្នុងសាកលលោក ត្រូវតែគោរពជនជាតិដើម។ បូកលើឆន្ទៈនិងជំនឿ យើងនៅមានជន្ទល់បំរុងផ្នែកទំពាំងស្នងឫស្សី គឺព្រះសង្ឃនិងយុវជនយុវនារីខ្មែរ ក្រោមកំពុងរីកដុះដាលនៅជាច្រើនមហាវិទ្យាល័យក្នុងសាកលលោក អ្នកទាំងនោះនឹងបន្តការតស៊ូ លុះត្រាបានដល់ត្រើយជាស្ថាពរ ហើយពេលនោះមកដល់ ពួកយួនដែលល្មោភលោភលន់ចង់វាតទីយក ទាំងទឹកដីកម្ពុជាសព្វថ្ងៃផងនោះ អាចនឹងទទួភ័ព្វវាសនាមួយយ៉ាងអាក្រក់ ដូចពាក្យចាស់បុរាណបាន ពោលថា ‹‹សេចក្តីលោភលន់តែងនាំឱ្យវិនាស››។
ដោយ៖ សឺង សម្រេច/VOKK

.