វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម៖ ខ្មែរ និងអ្នកជិតខាង

នៅក្នុងការវិភាគនយោបាយដ៏ច្រើន ដែល យោងទៅលើការ សម្លាប់រង្គាលរបស់ពួកខ្មែរ ក្រហម ទៅលើជនរួមជាតិខ្លួនឯង អ្នកជាតិ និយមខ្មែរ បានតាមដានយ៉ាងជាប់លាប់ ចំពោះព្រឹត្តិការណ៍ ក្រោយថ្ងៃ ១៨មិនាឆ្នាំ ១៩៧០។ គឺ នៅពេលទ័ពយៀកកុង នៅក្នុង ដីខ្មែរ តាមបណ្តោយព្រំដែន កាន់តែច្រើន  និងកាន់តែយូរ ក្នុងសង្គ្រាម នៅវៀតណាម ខាងត្បូងនោះ បានត្រូវប្រជារាស្ត្រខ្មែរក្រោក ឡើងព្រមៗគ្នា ធ្វើបាតុកម្មបណ្តេញចេញ ពីទឹកដីខ្មែរ។ គឺពេលនោះហើយ  ដែលប្រវត្តិ ចាស់លេចឡើងច្បាស់សារជាថ្មី ពួកយៀកកុង ដែលសុំជ្រកក្នុងដីខ្មែរមិនគ្រាន់តែមិនចេញទេ តែប្រែជាបំបែរកាណុងកាំភ្លើងពីយៀក-ណាមខាងត្បូង តម្រង់ មករកខ្មែរវិញ។

នៅពេល ដែលកងយោធពលខេមរភូមិន្ទដ៏ទន់ខ្សោយមានកងទ័ព និងអាវុធយុទ្ធភ័ណ្ឌរខេករខាក ទោះជាពេលនោះ សន្ទុះចិត្តស្នេហាជាតិរបស់កុលបុត្រ-កុលធិតា ខ្មែរបានផុសផុលឡើងយ៉ាងស្រុះគ្នា ដើម្បីការពារមាតុភូមិជាទីស្នេហាយ៉ាងណាក្តី ទ័ពយួនយៀកកុង ធ្មេញខ្មៅដ៏ច្រើន មានអាវុធទំនើប មានបទពិសោធន៍យ៉ាងជំនាញក្នុងសង្គ្រាមយៀកណាម បានវាយ សន្ធាប់លុកចូលដីខ្មែរប្រកប ដោយជោគជ័យ ហើយពង្រឹងរបបខ្មែរក្រហមឱ្យបានឡើងកាន់អំណាច។ បន្ទាប់មក ក៏មានការសម្លាប់រង្គាលលើប្រជារាស្ត្រខ្មែរ ពីពីរទៅបីលាននាក់។ សេចក្តីសន្និដ្ឋានមានដូចៗ គ្នា ថាការសម្លាប់រង្គាលនោះ ដែលមានទាំងខ្មែរកំណើត មកពីកម្ពុជាក្រោមដ៏ច្រើនផង គឺពិតជាមានការ លូកដៃចូលពីយួន។ ទោះជាមកទល់ពេលនេះ អង្គជុំនំជំរះនៃសាលាក្តីកាត់ទោសពួកខ្មែរក្រហមពុំទាន់ ឈានដល់រកអ្នកដើមចមនៃវិនាសកម្ម នៅកម្ពុជា ប៉ុន្តែ ដោយយោងទៅលើការហូរចូលនៃជនជាតិយួន ជាជនស៊ីវិលច្រើនលាននាក់មកក្នុងទឹកដីខ្មែរសព្វថ្ងៃ កាន់តែ បង្ហាញច្បាស់ឡើងថា គោលដៅនៃការសម្លាប់មនុស្សដ៏ច្រើននោះ គឺដើម្បីយកជនជាតិយួន ដែលរស់នៅ លើដីវៀតណាមដ៏តូចចង្អៀត មកពង្រាយឱ្យបានរស់នៅងាយស្រួលនៅកម្ពុជាផង នឹងឈានទៅរកការធ្វើ វៀតណាមូបនីយកម្មកម្ពុជាផង។
ដើម្បីបញ្ជាក់អំពីទស្សនៈនេះ ថាជាការពិត ឬគ្រាន់តែជាមនោសញ្ចេតនាប្រកាន់ពូជសាសន៍ យើងគួរក្រលេក មើលក្រោយ ចំពោះអ្វីៗ ដែលកំពុងកើតមាននៅកម្ពុជាក្រោមសព្វថ្ងៃ។
ចាប់តាំងពីក្រោយការចូលទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ជាស្តេចដ៏ខ្លាំងពូកែរបស់ខ្មែរមក ព្រះរាជាណាចក្រ កម្ពុជាចុះទន់ខ្សោយបន្តិចម្តង រហូតដល់អស់មានជំហ៊រការពារខ្លួនឯងបាន ក៏ងាកទៅ ពឹងពាក់ប្រទេសជិតខាង គឺសៀម និងយួន ដើម្បីការពារអំណាច ជាពិសេសការពារបល្ល័ង្ករាជ្យ។ ក៏ប៉ុន្តែព្រឹត្តិការណ៍ដ៏គួរឱ្យកត់សំគាល់ ជាងគេ ក្នុងការបាត់បង់ទឹកដីកម្ពុជាក្រោម គឺនៅពេល ដែលស្តេច ជ័យជេដ្ឋាទី២ បានរៀបអភិសេកជាមួយ នឹងម្ចាស់ក្សត្រីយួន ង្វៀង ង៉ុក វ៉ាន ជាបុត្រីទី២របស់ស្តេចយួន សាយវឿង នៅឆ្នាំ១៦២០ ហើយបានតែងតាំង ជាព្រះមហាក្សត្រីយានីនៅរាជធានីឧត្តុង្គ។ ពេលនោះ មានយួនបានជ្រៀតចូលមកកម្ពុជាក្រោម ច្រើនណាស់ ហើយ តែប្រុសយួន ៥០០រយនាក់ និងស្រីយួន ៥០០នាក់ ដែលបានហែហមម្ចាស់ក្សត្រីយួននោះមក គឺជា ដំណើរហូរចូលជាផ្លូវការ ដែលរាស្ត្រខ្មែរ ត្រូវតែឱនក្បាល ទទួលយក ក្នុងនាមជាភ្ញៀវកិត្តិយសរបស់ប្រទេស ខ្លួន។ ពួកយួនទាំងនោះមិន ដែលវិល ត្រឡប់ទៅវិញទេ ហើយបើគិតពីការកើតកូនពូនជាចៅជាច្រើនរយឆ្នាំ បូកផ្សំនឹងការអន្ទងគ្នាទាំងហ្វូង មកជាបន្តបន្ទាប់ ទីបំផុត ខ្មែរក្រោមក៏ក្លាយខ្លួនជាជនភាគតិចលើទឹកដី ខ្លួនឯង ដូចសព្វថ្ងៃ ហើយខ្មែរ កណ្តាលក៏អាចមានភព្វវាសនា ដូចគ្នាដែរ។ ប៉ុន្តែទោះបីអ្វី ដែលកើតមានពីមុនមក មានលក្ខណៈគ្រោះ ថ្នាក់សម្រាប់ខ្មែរយ៉ាងណា ក៏មិនស្មើនឹងអ្វី ដែលកំពុងវិវដ្តនៅកម្ពុជា និងកម្ពុជាក្រោម សព្វថ្ងៃនេះដែរ។ មានការពិបាកប៉ាន់ស្មានណាស់ ចំពោះចំនួនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅលើទឹកដី កម្ពុជាក្រោម មកពីនយោបាយបំភ្លៃការពិតរបស់រដ្ឋាភិបាលវៀតណាម បំភាន់មតិសកលលោក។ ប៉ុន្តែបើយោង លើឯកសារស្រាវជ្រាវដ៏ច្រើន យើងអាចសន្និដ្ឋានថា បើគិតតាម ជំរឿនកំណើន ៣% ចំនួនពលរដ្ឋខ្មែរ លើទឹកដីកម្ពុជាក្រោម មានពី ៨.០០០.០០០ ទៅ ១០.០០០.០០០ នាក់។ ចំនួននេះរដ្ឋាភិបាលយួន បានបន្ថយមកត្រឹមតែជាងមួយលាននាក់ប៉ុណ្ណោះ គឺបំបាត់ពូជខ្មែរចំនួនជាង ៧.០០០.០០០លាននាក់។ តើនេះមិនមែនជានយោបាយបំបាត់ពូជសាសន៍ទេឬអ្វី ? ទន្ទឹមការបំភាន់មតិ តាមចំនួននេះ យួនកំពុងតែ អនុវត្តផែនការ ធ្វើឱ្យខ្មែរក្រោមក្លាយជាយួនផង បំផ្លាញចោលនូវអ្វីៗ ដែលជាតឹកតាងវប្បធម៌របស់ខ្មែរ កម្ពុជាក្រោម បំភ្លៃវប្បធ៌ខ្មែរឱ្យមានលក្ខណៈទៅជាយួន និងបំបាត់សិទ្ធិជាម្ចាស់ដើមនៃទឹកដីផង។
នៅកម្ពុជាក្រោមសព្វថ្ងៃ ការស្ទាបស្ទង់តាមចិត្តសាស្ត្របានឱ្យយួនដឹងថា ខ្មែរក្រោមកំពុងភ័យ ខ្លាចបាត់បង់ ទឹកដីវប្បធម៌ពូជសាសន៍ គេក៏ប្រើឈ្មោះ សឺង សុង សឺង ឱ្យដើរប្រជុំតាមភូមិស្រុកខ្មែរ ក្រោម ដោយមធ្យោបាយ អុំទូកបណ្តោយទឹក សារភាពទទួលស្គាល់យ៉ាងព្រងើយថា ‹‹ទឹកដីនោះគឺជា ទឹកដីខ្មែរ ប៉ុន្តែពេលនេះ យួនកាន់កាប់ !››។ មានន័យថា ខ្មែរក្រោមត្រូវតែទទួលគោរពនូវគ្រប់បទបញ្ជាទាំងឡាយ ដែលអ្នកកាន់កាប់ ទឹកដីនោះដាក់ផែនការចុះមកឱ្យអនុវត្ត។ សួរថា ប្រសិនបើបទបញ្ជា ដែលយួនដាក់កំរិតនោះ មានផលវិបាកជា ការរំលាយវប្បធម៌សាសនាទំនៀមទំលាប់ប្រពៃណីពូជសាសន៌ខ្មែរខ្លួនឯង តើខ្មែរក្រោម ក្នុងនាមជាមនុស្សមាន សិទ្ធិជាម្ចាស់ដើមនៃទឹកដី តាមសេចក្តីប្រកាស ទាំង៤៦មាត្រារបស់អង្គការសហប្រជាជាតិនោះ អាចចេះតែ ធ្មេចភ្នែក បិទត្រចៀកធ្វើតាមយួនដែឬទេ?
ក្នុងការធ្វើវិភាគនយោបាយទាក់ទិននឹងវាសនានៃប្រទេសកម្ពុជា លោកបណ្ឌិត ទិត ណារញ្ញគីរី ជាអតិត សាស្ត្រាចារ្យ នៅសកលវិទ្យល័យ ចន ហបគិន Johns Hopkins សហរដ្ឋអាមេរិក បាន សន្និដ្ឋានថា ចាប់ពីថ្ងៃវៀតណាមវាយលុកចូលកាន់កាប់កម្ពុជា ដើម្បីរំលំរបបខ្មែរក្រហម រដ្ឋការក្រុង ហាណូយបានព្យាយាម គ្រប់រូបភាព ដើម្បីអនុវត្តគោលការណ៍នយោបាយ ដែលអង់គ្លេសហៅថា ethnicide ឬ ethnocide ដែលមានន័យថា ការសម្លាប់ជាតិសាសន៍មួយ ដោយរំលាយវប្បធម៌។ បើយោងទៅលើព្រឹត្តិការណ៍ ដែលកំពុងកើតមានឡើងនៅកម្ពុជាក្រោម សេចក្តីសន្និដ្ឋាននេះគឺត្រូវ មួយរយភាគរយ។ ប៉ុន្តែទោះជាមាន ទឡ្ហីករណ៍ច្បាស់ក្រលែតដូច្នេះហើយ តើខ្មែរមានវិធានការ មានប្រសិទ្ធិភាពសម្រាប់ទប់ទល់ដែរឬទេ ?
ក្នុងវិភាគស្រាវជ្រាវ របស់អ្នកនិពន្ធខ្មែរកម្ពុជាក្រោមម្នាក់ គឺលោក ត្រាន់ឆាតប៊ុត បានធ្វើកំណត់ សំគាល់ដ៏គួរ ចាប់អារម្មណ៍ថា ’’ យួនជាប្រទេសមួយ និងជនជាតិមួយ ដែលមានឋាមពលប្រជាពលរដ្ឋខ្លាំង។ ក្រៅពីមាន ប្រជាពលរដ្ឋច្រើន ស្រីយួនមានលក្ខណៈពិសេស ចេះធ្វើឱ្យប្រុសស្រឡាញ់ និងមាន ចិត្តដាច់មោះមុត។ យួនជាប្រទេសមួយនៅក្នុងសកលលោក ដែលទោះបីជានៅពេលមានសង្គ្រាម ក៏កំណើនប្រជាពលរដ្ឋមិន ចុះដែរ។ រចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមកិច្ចរឹងប៉ឹង។ យួនមានទំនាក់ទំនង ងាយជាមួយនឹងអ្នកដ៏ទៃ និងយក លំនាំតាមបានងាយពីគ្រប់មជ្ឈដ្ឋាន។ រដ្ឋបាល និងប្រព័ន្ធនយោបាយច្បាស់លាស់ ដែលអាចធ្វើឱ្យមាន ការរីកចំរើន បានឆាប់រហ័ស។ ចិត្តស៊ូទ្រាំ ជាពិសេស ការចេះប្រើពេលវេលា ធ្វើឱ្យយួនមានជ័យជំនះ បានទៅលើធម្មជាតិ ទៅលើអ្នកជិតខាង និងទៅលើសត្រូវពីគ្រប់ទិស។’’
សម្តេចបវរសេដ្ឋា សឺន សាន ជាអតិទេសាភិបាលនៃធានាគាជាតិកម្ពុជា អតិតរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងជាអតិតនាយករដ្ឋមន្ត្រីកម្ពុជាក្នុងទសវត្សទី ៦០ ដែលប្រជារាស្ត្រខ្មែរទួទៅបាន ទទួលស្គាល់ថា ជាអ្នកជាតិ និយមដ៏ស្មោះត្រង់ម្នាក់ ជាខ្មែរមកពីកម្ពុជាក្រោម ដែលស្គាល់យួនយ៉ាងច្បាស់លាស់។ ក្នុងនាមលោក ជាប្រធានរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ចលនារបស់ប្រជាជាតិ ដើម្បីរំដោះប្រទេស ពីការឈ្លានពាន របស់យួន បណ្តេញទ័ពវៀតណាមចំនួន ២០០.០០០នាក់ ឱ្យចេញពី កម្ពុជាក្នុងទស្សវត្សទី ៨០ ជាតំណាងភាគី ដ៏សំខាន់នៃសន្និសិទ្ធក្រុងប៉ារ៉ីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ បានមានប្រសាសន៍នៅឆ្នាំ ១៩៨៣ ទីក្រុង ឡងប៊ីចថាៈ ‹‹ វាជាការអភព្វរបស់ប្រទេសកម្ពុជា ដែលមានព្រំដែនជាប់គ្នាជាមួយប្រទេសមួយ មានទឹកដីតូច ចង្អៀត ហើយប្រជាពលរដ្ឋ គេមានឈាមក្តៅ និងឆ្លាត វាងវៃ ដែលចិញ្ចឹមចិត្តចង់លេបយកដីយើងជានិច្ច។ ››
ប្រហែល ដោយសារការកត់សំគាល់ ដែលធ្វើឡើងទាំងពីរខាងលើនេះ មានការពិតច្រើនហើយ បានជារាល់ពេល ដែលយួនចង់បានអ្វីពីខ្មែរ ពួកគេតែងបានសម្រេច ស្ទើរតែទាំងអស់។ រីឯការរំលោភ បំពានសិទ្ធិខ្មែរក្រោម ពីសំណាក់យួន ការយកមនុស្សយួនមកជំនួសខ្មែរ ក៏បានត្រូវអង្គការឃ្លាំមើល សិទ្ធិមនុស្សអន្តរជាតិ ទទួលស្គាល់តាមរយៈការបោះពុម្ពផ្សាយខែមករា២០០៩ Human Rights Watch, Publication January 2009 ISBN 1-56432-426-5 ក្រោមចំណងជើង ON THE MARGIN Rights Abuses of Ethnic Khmer in VIetnam’s Mekong Delta និងងខ្សែភាពយន្ត ឯកសារថតនៅ លើទឹកដីកម្ពុជាក្រោម មានចំណងជើងដ៏គួរឱ្យស្រៀវខ្លួនថា ’’ បំបាត់ ឬរំលាយ ដោយមិនឱ្យស្រក់ឈាម មួយតក់’’ Elimination Without Bleeding។
ដោយផែនការរំលាយពូជសាសន៍ខ្មែរជាការពិត ហើយកំពុងត្រូវអនុវត្តប្រកប ដោយប្រសិទ្ធិភាពបំផុត ដូច្នេះមុន នឹងអ្នកណាស្រែកថ្កោលទោសយួន ហើយចង់ប្រើមធ្យោបាយវាយបក ដើម្បីបង្ក្រាប ឬទប់ដំណើររាតត្បាតនេះ គឺមិនគួរលោតទៅទាំងកម្រោល ដោយចិត្តទោសៈមោហៈទេ តែត្រូវងាកមក ធ្វើការពិនិត្យប្រៀបធៀប ពីឥរិយាបថ និងសមត្ថភាពរបស់ខ្លួន ជាមួយឥរិយាបថ និងសមត្ថភាពរបស់ អ្នកឈ្លានពានសិន ហើយរំពឹង គិតថា តើសង្គមខ្មែរបច្ចុប្បន្នត្រូវការកែទម្រង់អ្វីខ្លះ។
លោកអាល់ហ្វ្រេត អ. ម៉ុនតាពើត Alfred A. Montapert បានមានប្រសាសន៍ថា ’’ យើងមិនអាច ជ្រើសរើសនូវអ្វីៗ ដែលនឹងកើតមានឡើងចំពោះរូបយើងនោះទេ។ ប៉ុន្តែយើងអាច ជ្រើសរើសនូវឥរិយាបថ ដែលយើងត្រូវប្រកាន់យក ចំពោះអ្វីៗទាំងអស់ ដែលកើតឡើង។ ជោគជ័យ ឬបរាជ័យ គឺយោងទៅ តាមឥរិយាបថរបស់យើង។’’ We cannot choose the things that will happen to us. But we can choose the attitude we will take toward anything that happens. Success or failure depends on our attitude.
លោក FRANK TIGER បានមាន ប្រសាសន៍ថា ’’ ឧបសគ្គទាំងឡាយ ដែលរាំងផ្លូវទៅរក ជោគជ័យ គឺធ្វើឡើង ដោយមនុស្ស។ ហើយជានិច្ចជាកាល គឺរូបអ្នកហ្នឹងហើយ ដែលជាអ្នកធ្វើ (ឧបសគ្គនោះ)’’ Most barriers to your success are man-made. And most often, you are the man who made them. ។
ចំណែកលោក JOHN WOODEN បានមានប្រសាសន៍ថា ’’កុំឱ្យអ្វី ដែលអ្នកមិនអាចធ្វើបាន មកបន្ទច់បង្អាក់អ្វី ដែលអ្នកអាចធ្វើបាន។ ’’ Do not let what you cannot do interfere with what you can do.
ប្រវត្តិសាស្ត្រទាំងចាស់ទាំងថ្មីបានប្រាប់យើងតែពីដំណើរស្រុតទ្រុឌទ្រោម និងការបាត់បង់ទឹកដី និងសេរីភាព របស់ខ្មែរ។ ជាការប្រាកដណាស់ ថាខ្មែរមិនអាចគ្រប់គ្រងប្រទេសជិតខាង គឺយួន និងសៀមបានទេ។ ខ្មែរយើង ខាតជារហូត នៅពេលសង្គ្រាមក៏ដូចនៅពេលសន្តិភាព ទោះជាគេធ្វើល្អ ឬអាក្រក់ជាមួយយើង។ ប៉ុន្តែប្រសិនបើ យើងទទួលស្គាល់ពីការខ្វះចន្លោះរបស់ខ្លួនយើង ហើយចាប់ផ្តើមសង្កេតពិនិត្យឱ្យស្គាល់ខ្លួនយើង បានច្បាស់ លាស់ យើងប្រាកដជាអាចជម្រុះចោល នូវឥរិយាបថចាស់ ណា ដែលធ្លាប់នាំមកតែបរាជ័យនោះចោល ហើយជំនួស ដោយឥរិយាបថវិជ្ជមាន និងស្ថាបនាថ្មី ក្នុងនាម ជាជនភ្ញាក់រព្ញកទាន់ពេលវេលា។
លោក ម៉ាក្ស ឌីហ្វ្រ៊ី MAX DEPREE បានទុកឱវាទថា ’’ យើងមិនអាចទៅជាអ្វី ដែលយើងចង់នោះ បានទេ ដោយសម្ងំនៅតែក្នុងឥរិយាបថដ ដែល។ ’’ We cannot become what we need to be by remaining what we are. រីឯលោក រ៉ូបឺត ហ្វ្រូស្ត ROBERT FROST បានសន្និដ្ឋានថា ’’ ផ្លូវដ៏ល្អ បំផុត ទៅរកច្រកចេញ គឺត្រូវតែឆ្លងកាត់តាមជានិច្ច(បានន័យថា គ្មានផ្លូវវាងទេ)។’’ The best way out is always through។ គ្រូ ធិច ញ៉ាត ហាញ់ Thich Nhat Hanh បានចារជាពាក្យស្លោកថា ’’ ដោយអ្នកមានជីវិតនៅរស់ អ្វីៗ គឺអាចទៅរួចទាំងអស់ ’’ Because you are alive, everything is possible ។
បណ្តាំព្រះបាទជ័យវរ្ម័នទី៧ ជាមគ្គុទ្ទេសដ៏ល្បីល្បាញនៃមហានគរកម្ពុជាគឺ ’’ ឈ្នះសត្រូវ មួយពាន់នាក់ ឬមួយ ពាន់ដង មិនស្មើឈ្នះខ្លួនឯងម្តង។’’
ក្នុងមាគ៌ាអង្គប្រាំបីនៃព្រះធម៌ ព្រះពុទ្ធអង្គមានលើកយក ’’សមាទិដ្ឋិ’’ នៅខាងដើមគេ គឺ ’’ ការគិតត្រូវ’’ ព្រោះការ គិតត្រូវពីដើមទី ជាហេតុនាំមនុស្សឱ្យធ្វើអ្វីៗបានត្រឹមត្រូវចម្រុងចម្រើន។
ប្រសិនបើការសង្កេតពិនិត្យខ្លួនឯង បង្ហាញផ្លូវឱ្យប្តូរទស្សនៈ និងឥរិយាបថរបស់យើង យើងគួរតែខំប្រឹងប្រែង យ៉ាងអស់ពីសមត្ថភាព ដើម្បីសម្រេចគោលដៅនេះ តាមរយៈសមាវាយាមៈ គឺសេចក្តីព្យាយាមត្រូវ។ នៅក្នុង សេចក្តីព្យាយាមត្រូវនេះ ទោះជាផ្លូវ ដែលត្រូវដើរមានចម្ងាយឆ្ងាយសន្លឹមសន្លោច យ៉ាងណាក្តី ប្រសិនបើយើង មានឆន្ទៈមោះមុត ចេះរៀនសូត្រពីគេឯង គិតប្រយោជន៍ជាតិជាធំ ខំប្រឹង ប្រែងអប់រំកសាងធនធានមនុស្ស ដើម្បីសង្គមមួយមានប្រសិទ្ធិភាព យើងប្រាកដជានឹងបានសម្រេចក្នុងបំណងល្អ។ បំណងល្អ មិនមែនជាការ ត្រូវតែស្អប់គុំគួនជាមួយប្រជាពលរដ្ឋយៀកណាមទេ តែខ្មែរ មានភារកិច្ចត្រូវបង្ហាញឱ្យយៀកណាមយល់ច្បាស់ អំពីគំនិតស្រឡាញ់សន្តិភាពនៃប្រជាជាតិដ៏ទៃទៀត ដែលត្រូវការថែរក្សាអត្តសញ្ញាណជាតិរបស់គេ ថាគំនិតឈ្លក់ វង្វេងលោភលន់ឈ្លានពានរបស់ខ្លួន ប្រាកដជា មិនអាចជៀសផុតពីផលវិបាក នៅទីបំផុត អាចនឹងឈានដល់ ការច្របូកច្របល់នៃសង្គ្រាម បង្ហូរឈាមដូចកាលកន្លងមក ដែលបានរាលដល់សន្តិភាពនៅកម្ពុជា និងអស្ថិរភាព ភូមិភាគអាស៊ី និងពិភពលោកផងដែរ។
សូមសព្វសត្វទាំងអស់ បានប្រកប ដោយសេចក្តីសុខស្ងប់។
ដោយ៖ សឺង សម្រេច/VOKK

.