ការតាមដាន ដំណើរមហាយាត្រារបស់សាកលលោក សព្វថ្ងៃនេះ គឺចេញពីទីងងិតទៅរកពន្លឺ។ អ្វីដែល ធ្លាប់ចាត់ទុកជាឯកសារដ៏សម្ងាត់ ជាពិសេស ក៏មិន អាចsលាក់បាំងភ្នែកសាកលលោកបានដែរ ដូចជា រឿង ‘‘វីគីលីក្ស‘‘ ជាដើម ដោយព្រោះថា ពន្លឺកាន់តែ ចែងចាំងបំភ្លឺច្រកល្ហកងងិត អន្ថការទាំងឡាយ ឱ្យ ទទួល រស្មីនៃតម្លាភាព។ នេះសឱ្យឃើញថា អ្វីៗ ដែលប្រទេសណា ធ្លាប់ធ្វើនយោបាយបិទបាំងពីភ្នែក ប្រទេសដ៏ទៃ ប្រហែលជាបានតែមួយរយៈពេល ដែល ទុកជារឿងអតីតកាលប៉ុណ្ណោះ។ ក្នុងករណីលាក់បាំង ការពិតនេះ ពួកអ្នកដឹកនាំយួន បានយកមនុស្សខ្មែរ ដែលមានចំនួនជាងប្រាំបីលាននាក់ រស់នៅលើផ្ទៃដី ប្រាំពីរម៉ឺន ប្រាំពីរពាន់ ប្រាំពីររយ គីឡូម៉ែត្រក្រឡា ជាចំណែកមួយនៃអតិតដែនដីមហានគរកម្ពុជា ឱ្យថិតក្នុងសំណាញ់ក្រឡាញឹកមួយ ដោយប្រើច្បាប់ផ្តាច់ការដ៏ ចាស់គំរឹល ហើយដែលពិភពលោកខ្ពើម- រអើម។ ដោយសារស្នាដៃដ៏កាចសាហាវរបស់យួន យើងជាខ្មែរក្រោមបានរងទុក្ខវេទនាខ្លោចផ្សាខ្លាំង ណាស់។ អ្នកដែលដឹងរឿងនេះច្បាស់លាស់ជាងគេ គឺពួនអ្នកដឹកនាំយួននោះឯង តែងនិយាយដោយ ខ្លួនឯងថា ប្រជាពលរដ្ឋខ្មែរស្អប់យួន មិនចូលចិត្តយួន។ រឿងស្អប់ឬមិនចូលចិត្ត មិនគឺអ្នកណាក្រៅពី អ្នកដែលមានអំណាចគ្របសង្កត់ ជិះជាន់ មានកលល្បិចបោកប្រាសមិនឈប់ឈរចំពោះអ្នកស្លូតត្រង់ នោះឯង ជាអ្នកបង្កើតឡើង។ ប៉ុន្តែឥឡូវនេះ មិនមែនតែខ្មែរក្រោមជាជានរងគ្រោះដោយសារអំពើ សាហាវយង់ឃ្នងរបស់យួនទេ តែពិភពលោកទាំងមូល កំពុងតែឬបានភ្លឺភ្នែកពីល្បែងថ្ពិនភ្នែករបស់ យួនហើយ។ ថ្មីៗនេះ ការដកទូតរបស់ប្រទេស ស៊ុយអែដ ចេញពីក្រុងហាណូយ ធ្វើឱ្យយួនភ្ញាក់ខ្លួនដូច ខ្មោចប្រែរូប ព្រោះប្រទេសស៊ុយអែដ ជាប្រទេសចេញមុខទទួលយកព្រះសង្ឃខ្មែរក្រោមដែលត្រូវយួន ធ្វើបាបចាប់ចងដាក់គុកច្រវាក់នោះ ឱ្យទៅនៅប្រទេសរបស់គេជាជនភៀសខ្លួន។ ប្រទេសស៊ុយអែដ ជាប្រទេសដ៏គម្រូខាងផ្នែកផ្សាយមេត្តាធម៌ជាសាកល។ ប្រទេសនេះបានទទួលទៅរស់នៅជាហូរហែ មកហើយ នូវជនរងគ្រោះជាច្រើនដែលមានមូលហេតុពីការដែលមនុស្សជិះជាន់មនុស្សក្នុងសភាព ដ៏អយុត្តធម៌ ភាគច្រើនជាផ្លែផ្កានៃតុលាការនៃរបបផ្តាច់ការគ្មានយុត្តិធម៌របស់ប្រទេសមួយ។ប្រជាពលរដ្ឋ ខ្មែរជាទួទៅ ទាំងខ្មែរដែលផ្សំគំនិតជាមួយយួនធ្វើបាបខ្មែរគ្នាឯងអាចនៅចាំបាន ព្រោះជារឿងកន្លងទៅ មិនយូរប៉ុន្មាន ដែលព្រះសង្ឃខ្មែរព្រះនាមទឹមសាខន ជាខ្មែរក្រោមនៅស្រុកស្វាយទង ខេត្តមាត់ជ្រូក កម្ពុជាក្រោម មកគង់នៅវត្តភ្នំដិន ប្រទេសខ្មែរ ត្រូវស្តេចសង្ឃខ្មែរនាមទេពវង្សចាប់ផ្សឹកយ៉ាងកម្រោល ហើយបញ្ជូនទៅឱ្យយួនដាក់គុក។ គឺដោយសារការខំប្រឹងប្រែងពុះពារដោះស្រាយរបស់សហព័ន្ធខ្មែរ កម្ពុជាក្រោម និងការយល់ជ្រៅដល់ការប៉ុនប៉ងព្យាបាទដល់ពូជសាសន៍ខ្មែរក្រោមជាម្ចាស់ដើមនៃដែនដី ពីសំណាក់ពួកយួនប្លន់ទឹកដីគេ ប្រទេសស៊ុយអែដក៏ទទួលយកអន្ទិតទឹមសាខនទៅនៅប្រទេសគេ ចាប់តាំងពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០០៩មក។ ករណីយពិសេសមួយទៀត គឺព្រះសង្ឃខ្មែរក្រោមបីអង្គ ព្រះតេជគុណលីហ្វាង លីសឿង និងថាច់ធឿង ទាំងបីព្រះអង្គនេះ ជាអ្នកដឹកនាំព្រះសង្ឃជាងពីររយ អង្គជាសមណនិស្សិតធ្វើបាតុកម្មតវ៉ាចំពោះរដ្ឋអំណាចផ្តាច់ការយួនកាលពីថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០០៧ ដែលបានហាមឃាត់ព្រះសង្ឃខ្មែរក្រោមនៅសាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំងមិនឱ្យចេញបិណ្ឌបាត្រ។ ក្នុងការតវ៉ានេះ យួនបានដេញព្រះសង្ឃខ្មែរចេញពីសាលាលែងឱ្យចូលរៀន និងបានចាប់ផ្សឹក ព្រមទាំង ដាកគុកព្រះសង្ឃចំនួនបីអង្គដូចមានព្រះនាមខាងលើ។ ក្រោយមក ប្រទេសស៊ុយអែដ ក៏បានទទួល យកអន្ទិតទាំងបី ទៅរស់នៅប្រទេសគេតាំងពីថ្ងៃទី៣ខែកញ្ញាឆ្នាំ២០០៩ទៀត។មកទល់ពេលនេះ ពិតមែនតែមូលហេតុនៃការដកទូតរបស់ប្រទេសស៊ុយអែដ ចេញពីស្រុកយួន ពុំបានបញ្ជាក់ថាមកពីយួនបានធ្វើការរំលោភបំពាន
ច្បាប់អន្តរជាតិទៅលើខ្មែរកម្ពុជាក្រោម ប៉ុន្តែវាជា សញ្ញាព្រមានមួយដ៏ច្បាស់ហួសពីច្បាស់ ថាក្នុងនាមនៃប្រជាជាតិមានអារ្យធម៌ប្រហាក់ប្រហែលគ្នាក្នុង លោកនាកាលសម័យនេះ វាជាករពិបាកនឹងទទួលបានណាស់ ចំពោះទង្វើនយោបាយដ៏ខ្មៅកខ្វក់ របស់ពួកអ្នកដឹកនាំយួន មកលើប្រជារាស្ត្រខ្មែរក្រោមជាជនជាតិដើមដ៏ស្លូតត្រង់នោះ។ កាយវិការ ដ៏ក្លៀវក្លារបស់ប្រទេសស៊ុយអែដនេះ ក៏បានលើកទឹកចិត្តដល់ជនរងគ្រោះដោយអំពើអយុត្តិធម៌ទាំង ឡាយនៅក្នុងលោក ថាទេវតាឥន្ទព្រហ្មមិនមែនចេះតែបិទព្រះនេត្រនិងព្រះសោតាជារហូតទេ ប៉ុន្តែទាល់ តែជនរងគ្រោះទាំងអស់នាំគ្នាស្រែកស្រុះគ្នាឱ្យឮៗព្រមៗគ្នាឡើងផង ព្រោះពួកមនុស្សថ្លើមខ្មៅមិន មែនមានតែម្តុំនោះទេ ហើយទេវតាក៏នៅឆ្ងាយមិនងាយឮដល់ដែរ។ចំណែកពួកយួនវិញ បើប៉ុណ្ណឹង ហើយមិនទាន់ភ្លឺភ្នែកនោះ កិត្តសព្ទរបស់ប្រទេសនេះប្រាកដជាបានជាទីកត់សំគាល់របស់ប្រទេសនានា កាន់តែខ្លាំង គឺយួនខ្លាំងខាងកុហកបោកប្រាសមតិសាកលនោះតែម្តង។