វិចារណកថា នៃវិទ្យុសំឡេងកម្ពុជាក្រោម៖ ត្រីធំត្របាក់ស៊ីត្រីតូច ?

មានមាត្រាច្បាប់ ដែលអ្នកស្រុកបានចែង ដោយខ្លួន ឯង គឺ “មាត្រាបួន ចោររួចខ្លួន ម្ចាស់ជាប់គុក”។ ហើយក៏មានរឿងកំប្លែងមួយ ដែលតែងដំណាលតៗ គ្នាមកថា៖ មានមនុស្សខូចម្នាក់មានបំណងចង់ បាន ផ្ទះរបស់អ្នកដ៏ទៃ ធ្វើជាផ្ទះរបស់ខ្លួន។ ក្រោយពីគិត គូរធ្វើផែនការហ្មត់ចត់ហើយ មនុស្សខូចចិត្តចោរនោះ ក៏បានវេចសំពាយ ធ្វើដំណើរទៅដល់ផ្ទះ ដែលខ្លួនចង់ បាន ហើយធ្វើជាមានអាការៈហេវហត់រួច ក៏ឡើង ទៅសំពះ ឱនលំទោនគួរសម ជាមួយម្ចាស់ផ្ទះ ដើម្បីសុំស្នាក់នៅមួយយប់ ស្អែកឡើងសឹមបន្តដំណើរ។ ម្ចាស់ផ្ទះក៏ទទួល ព្រមឱ្យស្នាក់នៅ។

Texte alternatif

លុះព្រឹកឡើងបុរសនោះក៏លាម្ចាស់ផ្ទះ ហើយដើរ សំដៅទៅផ្ទះមេឃុំដាក់ពាក្យប្តឹងថា ជីដូន-ជីតាខ្លួនមុននឹងស្លាប់ទៅ បានបន្សល់ទុកនូវ កេរមត៌កជាផ្ទះមួយខ្នងឱ្យ តែខ្លួនបានដើររកយួរឆ្នំាមិនឃើញសោះ ទើបតែមកដល់ ភូមិ នេះ ក៏បានជួបឃើញផ្ទះត្រូវនឹងភិនភាគជីតាបានផ្តែផ្តាំនោះទាំងអស់។ ដូច្នេះខ្លួនសុំទាម ទារយកផ្ទះនោះវិញ។ លោកមេឃុំក៏បានទៅពិនិត្យ រួចក៏សួរនាំម្ចាស់អំពីប្រវត្តិរបស់ផ្ទះ នោះ។ ម្ចាស់ផ្ទះបានប្រកែកដាច់អហង្កា ថាគឺជាផ្ទះដែលខ្លួនបានទទួលបន្តកេរពីឳពុក ម្តាយខ្លួនមក ខ្លួនក៏បាននៅទីនោះជាយូរមកហើយ។ មនុស្សចិត្តចោរក៏ឆ្លើយបញ្ជាក់ភ្លាម ថាកាលសាងសង់ផ្ទះនោះ ជីតាខ្លួនបានរាប់កត់ត្រាទុកទាំងអស់ នូវចំនួនផ្ទោង ប្លាន រនូតរនាប និងជណ្តើរដែលធ្វើពីឈើអ្វី កាំធ្វើពីឈើអ្វី មានប៉ុន្មានកាំក្តារជញ្ជាំងជាឈើអ្វី ឯរនូតរនាបជាឈើអ្វី។ម្ចាស់ផ្ទះបានឮការៀបរាប់របស់បុរសចិត្តចោរហើយ ក៏កើតក្តីងឿង ឆ្ងល់ស្រងាកចិត្ត ព្រោះខ្លួនមិនដែលបាន ចាប់ភ្លឹកនឹកដល់រឿងនេះសោះ។ សំណួរដែល មេឃុំបានសួរពីរឿងផ្ទះទាំងប៉ុន្មាន ចោរឆ្លើយគ្មានខុសបន្តិចសោះ ដូចជាជញ្ជាំងជាឈើ ផ្តៀក ឯក្តារក្រាលជាឈើកកោះមានកម្រាស់បីហ៊ុន។ រត់ផ្ទះជាឈើទាល ឯជណ្តើរជា ឈើគគីមានកាំជាកកោះ ឯកាំក្រោមបង្អស់បានត្រូវផ្លាស់ជាគគីវិញ។ ការពិតគឺពេល ស្នាក់នៅនោះ បុរសចោរបានដើរ ពិនិត្យមើលផ្ទះនិងធ្វើការកត់ចំណាំយ៉ាងហ្មត់ចត់មិន ឱ្យម្ចាស់ផ្ទះដឹង។ ដោយមេឃុំជាអ្នកមានប្រាជ្ញារាក់ដែរ ឬក៏ត្រូវសំណូកចោរផងមិនដឹង បានកាត់ក្តីឱ្យចោរនោះឈ្នះទៅ។ ឯម្ចាស់ផ្ទះត្រូវដើរចុះចេញទាំងចុកឈាម។

រឿងដំណាលនេះ ធ្វើឱ្យយើងនឹកឃើញដល់រឿងពីរ ទាំងនៅកម្ពុជាក្រោម ទាំងនៅ កម្ពុជា។ នៅកម្ពុជា កាលជំនាន់ទ័ពទីងយួនលើកចូលមកបង្អើលពួកខ្មែរក្រហមឱ្យរត់ ចូលព្រៃ ប្រជាពលរដ្ឋខ្មែរមានការភ័នភាំងជាខ្លាំង ដោយឃើញទ័ពយួនធ្វើដំណើរដល់ ទីណា ស្គាល់ទីតាំងនោះទាំងអស់ តាំងពីភូមិដ្ឋានជ្រោះជ្រលងដងអូរ សូម្បីតែកូនត្រពាំង ទឹកតូចមួយក៏យួនដឹងកន្លែងដែរ។ គឺពេលនោះទ័ពយួនមិនដែលត្រូវការខ្មែរជាអ្នកនាំផ្លូវ ទេមានតែយួននាំផ្លូវខ្មែរទៅវិញ នោះបើគិតត្រឹមឆ្នាំ ១៩៧៩ផង។ ចំណែកមកដល់ឥឡូវ ដែលស្ថានការណ៏វិវឌ្ឍន៏ ប្រែប្រួលសម្រួលឱ្យយួនជារហូតយ៉ាងនេះទៀត មិនដឹងថា ថ្ងៃក្រោយ វាសនាខ្មែរនឹងទៅជាយ៉ាងណាដែរទេ។ ចំណែកនៅកម្ពុជាក្រោមវិញ ខ្មែរជា ម្ចាស់ប្រទេសមានការឈឺចុកចាប់និយាយលែងចេញទៅហើយ មិនខុសពី ម្ចាស់ផ្ទះដែល ត្រូវមេឃុំគ្មានខួរបង្វិលផ្ទះកំពុងរស់នៅទៅឱ្យចោរទៅវិញនោះទេ។ ការដែលបារាំងបាន ប្រគល់ទឹកដីកម្ពុជាក្រោមទៅឱ្យយួនគឺជារឿងអយុត្តិធម៌ហួសវិស័យនឹងទទួលបាន។ នៅ ឆ្នាំ១៨៨៨ បើលើកយកតែចំនួនប្រជាពលរដ្ឋខ្មែរនិងយួនតាមខេត្តខ្លះ មកធ្វើការប្រៀប ធៀបតាមស្ថិតិរបស់បារាំង គឺខេត្តក្រមួនស មានយួន ៩.២០០នាក់ ឯខ្មែរមានរហូតដល់ ១៨.០៨០នាក់ គឺខ្មែរច្រើនជាងយួនមួយជាពីរ។ ខេត្តព្រះត្រពាំង មានយួន ៤៦.៣១២ នាក់ ឯខ្មែរមានរហូតដល់៥១.០៥៥នាក់។ ហើយមកទល់ពេលនេះ ការដែលចំនួនប្រជា ពលរដ្ឋយួនមានច្រើនជាងខ្មែរនោះមិនគួរឱ្យឆ្ងល់ទេ ព្រោះយួនមានផែនការច្បាស់លាស់ មិនខុសពីចោរ ដែលចង់បានផ្ទះគេ ហើយក៏លើកគ្នាសម្រុកមកឱ្យច្រើនលើសម្ចាស់ផ្ទះ នោះទេ។ ក្នុងពេលដែល ចំនួនពលរដ្ឋយួនដែលកើនឡើងនៅកម្ពុជាក្រោម ចំនួនខ្មែរ ក្រោមម្ចាស់ប្រទេសដែលមានជាងប្រាំបីលាននាក់ ត្រូវយួនបំប្រួញមកត្រឹមតែជាងមួយ លាននាក់ប៉ុណ្ណោះ ព្រោះយួនមាននយោបាយធ្វើយួនូបនីយកម្មខ្មែរក្រោម ឱ្យរលាយពូជ ទៅជាយួន។ រីឯនៅកម្ពុជាឯណោះវិញ ចំនួនប្រជាពលរដ្ឋខ្មែរ ស្រាប់បានកើនឡើង លឿនខុស ធម្មតា ព្រោះយួនមាននយោបាយក្លែងភេទយួនឱ្យទៅជាខ្មែរវិញ ផ្ទុយពីនៅ កម្ពុជាក្រោម។ រឿងអាថ៌កំបាំងនោះ គឺខ្មែរស្លាប់អស់ប៉ុនន្មាននាក់នៅជំនាន់ប៉ុលពត គ្មាន អ្នកណាដឹងច្បាស់ទេ។ គឺយួនដែលបានឱ្យតួលេខ១លាន ៧សែន ហើយមានតែយួនទេ ទើបដឹចពីចំនួនពិតប្រាកដ។ រីឯចំនួនពួកយួនដែលចូលមកនៅស្រុខ្មែរជំនួស អ្នកស្លាប់ ក៏មានតែយួនដែរទើបដឹង។ ប៉ុន្តែមានរឿងមួយដែលហាក់នៅតែច្បាស់លាស់ដដែល គឺ ចោរដែលបន្លំ ខ្លួនមកធ្វើម្ចាស់ផ្ទះ មិនប្រាកដជានៅផ្ទះនោះបានសុខស្រួលទេ។ ម្យ៉ាង ព្រោះជាតិខ្មែរនិងយួនមានលក្ខណៈ ប្រពៃណីខុសគ្នាស្រឡះ លាយមិនចូលគ្នាទេ។ នៅ កម្ពុជាក្រោមយួនបានជួលខ្មែរម្នាក់ឈ្មោះ ស៊ើង សុង ស៊ើង ឱ្យដើរឃោសនាឱ្យខ្មែរក្រោម ចេះរួបរួមសាមគ្គីជាមួយយួន ហើយឱ្យយកសហព័ន្ធខ្មែរកម្ពុជាក្រោមជាសត្រូវ។ ប៉ុន្តែបើ តាមយើងដឹង តាំងពី ស៊ើង សុង ស៊ើង ខំដើរឃោសនាមក ដូចជាជួយឱ្យខ្មែរក្រោមដែល មិនទាន់បានដឹងឮ ពីសហព័ន្ធខ្មែរកម្ពុជាក្រោម កាន់តែបានដឹងបានស្គាល់។ គឺបេសក កម្មរបស់ស៊ើង សុង ស៊ើង បានរួមចំណែកក្នុងការ ជួយលើកកំពស់ស្មារតីខ្មែរក្រោមឱ្យ ដឹងខ្លួនថា ឥឡូវនេះមានអង្គការសហព័ន្ធខ្មែរកម្ពុជាក្រោមជាឳពុកម្តាយ ចេញមុខការពារ មិនឱ្យយួនមើល ងាយមើលថោករំលោភសិទ្ធិសេរីភាពដូចមុនបានទៀតទេ។ ល្បែងនយោ បាយដែលយួន យកស្លឹកត្នោត ខ្ចប់ស្ករត្នោត វាបានក្លាយទៅជាកាំបិតចិតដងឯងទៅវិញ។ ដូច្នេះពីត្រឹមពេលនេះទៅ យួនប្រើស្នៀតណាក៏ដោយ ក៏បិទខ្ទប់រឿងខ្មែរក្រោមលែងជិត ហើយ។

រីឯរឿងទ្រឹស្តី ដែលយួនតាំងខ្លួនជាត្រីធំខាំត្របាក់ត្រីតូចនោះ មិនយូរទេ គង់តែ មានត្រីដែលធំជាងខ្លួនទៀត ខាំខ្លួនស៊ីគេចមិនផុតឡើយ។ តាមជើងលេខថា ត្រីនោះ ប្រហែលជាមកពីសមុទ្រទិសខាងជើង។

.