នៅទីបំផុត សហរដ្ឋអាមេរិកក៏បានចេញនូវសេចក្តីថ្លែងការណ៍ជា មហោឡារិក គាំទ្រដល់ សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទិ្ធរបស់ជនជាតិដើម ដែលបានធ្វើឡើងតាំង ពីខែកញ្ញាឆ្នាំ ២០០៧។ សេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកនេះ បានត្រូវធ្វើឡើង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១០ ដោយលោកប្រធានាធិបតី អូបាម៉ា គឺ ៦ថ្ងៃក្រោយទិវាសិទ្ធិមនុស្សអន្តរជាតិ នាថ្ងៃ ទី ១០ខែធ្នូ។ លោកប្រធានាធិបតី អូបាម៉ា បាននិយាយ ដោយប្រុងប្រយ័ត្ន និងច្បាស់លាស់ថា សហរដ្ឋអាមេរិក បានប្តូរជំហ៊ររបស់ខ្លួនហើយ។ សេចក្តីថ្លែងការណ៍ដែលនិយាយពីការប្តូរគោលជំហ៊រនេះ ជាការ ឆ្លើយតបទៅ នឹងការតវ៉ាទាមទារមិនឈប់ឈរ របស់ជនជាតិដើមអាមេរិកាំងជាងពីរលាននាក់ តាំងពីរដ្ឋម៉េនរហូតដល់រដ្ឋអាឡាស្កា ដែលមាន១៦ប្រភេទក្រុមជាតិដើមកំពុងរស់ នៅ។ តាមពិត មានប្រទេសចំនួន១៤០ក្នុងពិភពលោក បានធ្វើសេចក្តីប្រកាសគាំទ្ររួចទៅហើយ រាប់ទាំងប្រទេស វៀតណាមផង ដែលមានជនជាតិដើមខ្មែរកម្ពុជាក្រោមកំពុងរស់ នៅជាង៨លាននាក់។ គួររំលឹកថា ប្រទេសដែលទើប នឹងចេញសេចក្តីថ្លែងការណ៍ថ្មីៗ គាំទ្រដល់សេចក្តីប្រកាសសិទ្ធិជនជាតិដើមមុននេះ មិនយូរប៉ន្មាន គឺមានប្រទេសអូស្រ្តាលីយ៉ា និងប្រទេសនូវហ្សេឡែន បានចេញសេចក្តីថ្លែងការគាំទ្រ ពីឆ្នាំ២០០៩ និងប្រទេសកាណាដា បានធ្វើសេចក្តីសម្រេចរបស់ខ្លួន កាលពីខែមុន។ដូច្នេះ ប្រទេស ទាំងបួនដែលកសាងឡើង ដោយជនអន្តោប្រវេសន៍ បានទទួលស្គាល់សិទ្ធិសំរេចវាសនាខ្លួន ដោយ ខ្លួនឯង របស់ជនជាតិដើមម្ចាស់ស្រុក។
ការដែលប្រទេសធំៗមានការយឺតយ៉ាវក្នុងការគាំទ្ររបស់ខ្លួន ចំពោះសេចក្តីថ្លែងការរបស់ អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមនេះ គឺ ដោយប្រទេសទាំងនោះ មានបញ្ហាជនជាតិដើម តិចឬច្រើន មិទាន់បានត្រូវដោះស្រាយជ្រះស្រឡះ នៅឡើយ។ ប៉ុន្តែ នៅទីបំផុត អ្វីដែលមិនអាច ជៀសផុត គឺ នៅតែជៀសមិនរួចដដែល។ ចរន្តសាកលលោកសព្វថ្ងៃនេះ កំពុងធ្វើដំណើរចាកចេញពីទី ងងិតទៅរកពន្លឺរស្មី ហើយក៏ពុំមែនក្នុងន័យនៃភាពភ្លឺស្វាងនោះ សម្រាប់តែមនុស្សមួយក្រុម ដោយទុកឱ្យ មនុស្សមួយក្រុមទៀតរស់ នៅក្នុងទីងងិតអន្ថការនោះ ក៏ទេដែរ។ និយាយពីជនជាតិដើម ការដែលជន ចំណូលថ្មីធ្វើអ្វីៗសម្រាប់អភិវឌ្ឍន៍ទឹកដី មិនត្រូវរំលងចោលជនជាតិដើមយ៉ាងណាមិញ វប្បធម៌ ប្រពៃណី សិល្បៈ សាសានារបស់អ្នកទាំងនោះ ក៏មិនគួររងទទួលការបំផ្លិចបំផ្លាញ ហើយរដ្ឋាភិបាល ដែលតាំងថ្មីលើទឹកដីនោះ មានភារកិច្ចត្រូវតែអភិរក្សឱ្យបានគង់វង់តទៅ ព្រោះថា វប្បធម៌នៃជនជាតិ និមួយៗ គឺជាសម្បត្តិរួមរបស់សាកលលោកដ៏មានតម្លៃកាត់ថ្លៃមិនបាន។
តាមការសង្កេតរបស់យើង សហរដ្ឋអាមេរិកក្តី ប្រទេសធំៗឯទៀតក្តី ទោះជាមានការយឺតយ៉ាវ ក្នុងការសម្រេចចិត្តរបស់ខ្លួនចំពោះរឿងនេះ ដោយព្រោះរដ្ឋាភិបាលគេមានជំហ៊រឈរលើសត្យានុម័ត សម្រេចធ្វើសេចក្តីថ្លែងការណ៍ឯណានិមួយហើយ ត្រូវតែគោរពសេចក្តីសម្រចនោះ ឱ្យបានត្រឹមត្រូវ ដោយធ្វើសហប្រតិបត្តិការអន្តររដ្ឋាភិបាល ការពារនូវផលប្រយោជន៏របស់ជានជាតិដើមគ្រប់វិស្ស័យ។ ប្រសាសន៍របស់លោកប្រធានាធិបតី អូបាម៉ាបានថ្លែងយ៉ាងនេះថា ,, ក្រុងវ៉ាសិនតុន មិនអាច និងមិនគួរ ចេញបញ្ជារបៀបវារៈនយោបាយមួយ សម្រាប់ស្រុកទេសពួកឥណ្ឌៀនឡើយ។.. សេចក្តី បញ្ជាក់នេះ គួរតែបានជាការដាស់តឿនដល់អ្នកដឹកនាំយួន ដែលកំពុងតែអនុវត្តនយោបាយរបស់ខ្លួន ចំពោះខ្មែរ កម្ពុជាក្រោម ដែលកំពុងរស់ នៅលើដែនដីសណ្តនៃទន្លេមេគង្គសព្វថ្ងៃ។ តាមការពិត ប្រទេស ដែលពួកគេបានឱ្យឈ្មោះ ថាវៀតណាម ក្រោយពីរុករានទន្ទ្រានចូលកាន់កាប់យកទឹកដីខ្មែរ នៅជ្រោយ សុវណ្ណភូមិនោះ បានធ្វើគំាទ្រចំពោះសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីជនជាតិដើម តាំងពីដើមទីម្ល៉េះ។ កាយវិការនេះ ហាក់បានបង្ហាញនូវសេចក្តីថ្លៃថ្នូរបស់អ្នកដឹកនាំយួន ដែលអាច ធ្វើឱ្យជានជាតិដើមមានការកក់ក្តៅគួរសមដែរ ដោយពួកគេបានរស់ នៅក្រោមការជិះជាន់សង្កត់ សង្កិនរបស់យួនយូរឆ្នាំណាស់មកហើយ។ ប៉ុន្តែមកដល់ពេលនេះ ខ្មែរកម្ពុជាក្រោមកាន់តែបានឃើញ ច្បាស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ថាអ្វីដែលយួននិយាយចេញឱ្យគេឯងស្តាប់នោះ វាគ្រាន់តែជាស្នៀត បោកប្រាសមួយ ក្នុងចំណោមស្នៀតបោកប្រាស់រាប់មិនអស់ ដែលយួនប្រើ ដើម្បីបោកប្រាសមតិ អន្តរជាតិតែប៉ុណ្ណោះ។ ហើយអ្នកដែលទទួលផលវិបាកធ្ងន់ធ្ងរជាងគេក្នុងរឿងនេះ គឺជនជាតិ ដែលមានឈ្មោះថាខ្មែរ នៅលើចក្រវាឡនេះ មិនចំពោះថាខ្មែរក្រោម ខ្មែរកណ្តាល ឬខ្មែរលើឡើយ។ ឥឡូវនេះ វាក្លាយទៅជាប្រពៃណីយួនទៅហើយ ដែលថារឿងអ្វីយួននិយាយយួនមិនដែលធ្វើ ឬធ្វើដែរ តែ ដោយផ្ទុយស្រឡះពីអ្វីដែលយួននិយាយឬសន្យា។ ក្នុងមួយឆ្នាំ ដែលមាន៣៦៥ថ្ងៃ គ្មានថ្ងៃណា មួយទេ ដែលយួនមិនបានធ្វើអ្វីមួយ ដើម្បីអនុវត្តផែនការដ៏លោភលន់របស់ខ្លួន គឺបាន់កាប់ដីបានហើយ ត្រូវរំលាយពូចម្ចាស់ដើមដែលរស់លើដីនោះ មិនមែនគោរពសិទ្ធិម្ចាស់ដើមនោះទេ។ ទង្វើដ៏ប្រកបទៅ ដោយអមនុស្សធម៌ អសិលធម៌ និងជាឧក្រិដកម្មអន្តរជាតិនេះ ពួកអ្នកដឹកយួនបានលាក់បាំងពីភ្នែក ត្រចៀកសាកលលោកបាន ដោយជោគជ័យជាហូរហែមកហើយ។ ប៉ុន្តែតាំងពីមានកំណើតរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម សកម្មភាពរបស់ចលនាដែលនេះមានការចូលរួមយ៉ាងសកម្មពីមហាជន ខ្មែរក្រោម បានប្រើសព្វមធ្យាបាយច្បាប់អន្តរជាតិ ដើម្បីវែកមុខដ៏អប្រីយ៍ នៃពុតត្បុតដ៏អាក្រក់ របស់យួន។ នៅក្នុងសន្និបាតប្រចាំឆ្នាំ ដែលបានធ្វើឡើងថ្មីៗ នៅទីក្រុងអ័រឡិនដូនៃរដ្ឋផ្លរីដា កាលពីថ្ងៃទី១០-១១-១២ ខែធ្នូឆ្នាំ២០១០កន្លងទៅ ខ្មែរក្រោមដែលស្វែងកាត់មកពីគ្រប់ទិសទីក្នុងសាកលលោក បានសម្រេចចិត្តជាឯកឆន្ទថា តស៊ូជានិច្ច តស៊ូលុះដង្ហើមចុងក្រោយ តស៊ូជារហូត តពូជពង្សតាមខ្សែ ទំពាំងស្នងឬស្សី មិនឱ្យយួនសម្រេចវាសនាខ្មែរតាមចិត្តចង់បានឡើយ។ អំពើឧក្រិដកម្មគ្របបាំង ដោយដួនស្លឹករបស់យួន ដែលមានន័យជាការប្រមាថមើលងាយចំពោះភ្នែកត្រចៀកសាកលលោក ទាំងមូល នឹងត្រូវតែបានខ្មែរក្រោមបើកឡើងបន្តិចម្តងជារៀងរាល់ថ្ងៃ ដោយគំនិតដ៏ស្វិតស្វាញ មិនដែលមានពីមុនមក។ អង្រុតយួន ពិតជាមិនអាចក្រុងឱ្យជិតលើខ្មែរក្រោមបានទេ៕