ក្នុងលោកសន្និវាសនេះ ទាំងមនុស្សឬសត្វ សុទ្ធតែប្រា ថ្នា សេចក្តីសុខសាន្តគ្រប់រូបអង្គ ហើយតែងវៀរចេញ ឆ្ងាយ អំពីអ្វីៗដែលធ្វើទុករំខានបៀតបៀនខ្លួន។ យើង សង្កេតសត្វបក្សី ដែលកំពុងស្វែងរកចំណី ទោះនៅ លើដី ឬលើមែកព្រឹក្សា តែងផ្អើលហើយហើរចេញ ដោយគ្រាន់តែឮសូរសម្រឹបអ្វីមួយ ឬស្នូរទះដៃរបស់ មនុស្ស។ សេចក្តីសុខរបស់សត្វបក្សី ឬម្រឹគ្គីម្រឹគ្គា គឺរស់នៅក្នុងធម្មជាតិ ពីកំណើតរបស់ពួកគេ។ ត្រីចង់ ហែលទឹកសមុទ្រ ស្ទឹង បឹង ទន្លេ នឹងមិនសប្បាយទេ បើត្រូវគេចាប់មកប្រស់ឱ្យហែលទ័លទី វិលទៅវិលមក ក្នុងអាងដ៏តូច ទោះជា អាងនោះតាំង នៅក្នុងវិមាន សម្បូរដោយចំណីច្រើនយ៉ាងណាក្តី។
សត្វបក្សីនឹងកើតក្តីធុញថប់ ប្រសិនបើគេចាប់ យកមកឃុំឃាំងក្នុងទ្រុង ទោះជាទ្រុងនោះធ្វើពីមាសទឹកដប់ ហើយផ្តល់ដោយលាចលាយទឹកឃ្មុំក្តី។ រីឯសត្វម្រឹគ ដែលគេផ្តល់ស្មៅខ្ចីរាល់ថ្ងៃក្នុងជើងជាប់ចំណង ប្រាកដជា ស្ទុះបោលពេញទំហឹងទៅស្វែងរកស៊ីស្លឹកឈើ ឬ ស្មៅ ដ៏តិតួចតាមលំហព្រៃព្រឹក្សា។
សូម្បីដើមឈើតូចមួយដើមដែលត្រូវដើមឈើធំដុះគ្របពីលើ ក៏ខំប្រឹងផ្អៀងខ្លួនងាកចុងចេញ ដើម្បីបានទទួល ពន្លឺព្រះសុរិយាដែរ។
ចុះទម្រាំដល់មនុស្សលោកដែលមានបញ្ញាចេះគិតពិចារណា និងទទួលបានការរៀនសូត្របន្ថែមទៀត តើក្រៅពី ម្ហូបចំណី សេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ គឺប្រាកដណាស់ ថាគេត្រូវការសិទ្ធិសេរីភាពក្នុងការ រស់នៅជាសង្គមតាមក្តីប៉ងប្រាថ្នារបស់គេ។ គឺដោយខ្មែរក្រោមជាប្រជាពលរដ្ឋនៃអតីតមហានគរកម្ពុជា ជាជន អម្បូរអ្នកសាងប្រាសាទសិលាដ៏ល្បីល្បាញក្នុងសកលលោក ធ្លាប់រស់នៅក្នុងនាមជាពូជជាតិអ្នកមានអរិយធម៌ ខ្ពស់ត្រដែតត្រដឹម ស្រាប់តែត្រូវធ្លាក់មករស់នៅក្រោមនឹងសង្កត់សង្កិនរាប់រយឆ្នាំរបស់ពួកជនពនាចររសាត់ អណ្តែត មិនខុសពីឈើមួយដើមដែលកំពុងដុះតាមធ្មជាតិ ស្រាប់តែមានឈើមួយដើមធំ ដែលមានមែកធាង សាខា ត្រស៊ុំត្រសាយ មានលក្ខណៈឈ្លានពាន មកដុះពាំងពីលើ បាំងគ្របជិតអស់ពន្លឺថ្ងៃ រួមរិតមិនឱ្យ អាចដកដង្ហើបាន ដោយសេរី។ ក្នុងសភាពបែបនេះ ប្រតិកម្មជាធម្មជាតិមួយបានកើតឡើង គឺក្នុងសសៃនៃ សារីរាងរបស់ខ្មែរក្រោម មានកើតឡើងនូវសារជាតិមួយ សម្រាប់ចេញមកទប់ទល់មេរោគ ឈ្លានពាន (Anti-corps-Anti-Vietnamese) ជាឈាមខឹងប្រឆាំងយួន ដែលសូម្បីសាមីជនខ្មែរខ្លួនឯងក៏មិន បានទាំងដឹង ខ្លួនផង។ សម្រាប់ពេលនេះ ក្នុងចិត្ត ខ្មែរក្រោមទាំងឡាយ ទង្វើរបស់រដ្ឋអំណាចយួនចំពោះពួកគេ គឺជាទង្វើអមិត្ត ជាការបោកប្រាសទាំងអស់។ ហើយរឿងនេះ ក៏មិនមែនកើតឡើងដោយគ្មានហេតុផលដែរ។ គឺពេលវេលា ប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍ ជាក់ស្តែង ដែលបានបង្រៀនខ្មែរក្រោមឱ្យយល់ថា អ្វីដែលពួកអ្នកដឹកនាំយួន បានអនុវត្តជារាល់ថ្ងៃ គឺគ្មានអ្វីក្រៅ ពីការពង្រីកទឹកដីវៀតណាម តាមបណ្តោយដងទន្លេមេគង្គនោះឯង ហើយអ្វីដែលពួកនេះគ្របសង្កត់បានហើយ គឺត្រូវតែកិនកំទេចចោលបំបាត់ភ័ស្តុតាងតែម្តង។
ប៉ុន្តែនៅចុងម្ខាងនៃមែកធាងរបស់ទន្លេមេគង្គ ប្រជាពលរដ្ឋនៃប្រទេសកម្ពុជាមួយចំនួនច្រើន ហាក់ដូចជា ពុំទាន់បានទទួលសារនេះនៅឡើយទេ ឬក៏បានទទួលជាបណ្តើរហើយដែរ ប៉ុន្តែពួកគេកំពុងទិញពេលវេលាមួយ ដ៏មានគ្រោះថ្នាក់ ដើម្បីប្តូរយកនូវសេចក្តីសុខបណ្តោះអាសន្ន។ ប្រហែលជាដោយហេតុនេះហើយ បានជាអ្នក ដឹកនាំខ្មែរហាក់ដូចជាធ្មេចភ្នែក បើកដៃឱ្យពួកជនប្តូរទីកន្លែងយួនធ្វើដំណើរចូលព្រះរាជាណាចក្របាន ដោយ គ្មានការត្រួតពិនិត្យតឹងរឹង អ្វីសោះឡើយ។ គេក៏បានដឹងឮដែរ ថាពួកយួនដែលមកតាំងទី នៅក្នុងប្រទេសកម្ពុជា ហាក់ដូច ជាកំពុងទទួលសិទ្ធិសេរីភាពពេញបរិបូណ៌ជាងខ្មែរម្ចាស់ស្រុកទៅទៀត ហើយជនជាតិខ្មែរខ្លួនឯង ក៏ដូចជាមាន ការកោតញញើតចំពោះពួកជនបរទេសចំណូលថ្មីនេះណាស់។ រឿងថ្មីនេះ ធ្វើឱ្យយើងនឹកឃើញ ដល់រឿងចាស់ ដែលកន្លងទៅច្រើនរយឆ្នាំមកហើយ គឺកាលដែលស្តេចជ័យជេដ្ឋាទីពីររបស់ខ្មែរ បានរៀបការ ជាមួយកូនស្តេចយួនឈ្មោះ ង្វៀងង៉ុកវ៉ាង ស្តេចយួនបានបញ្ចូលប្រុសយួនប្រាំរយ និងស្រីយួនប្រាំរយឱ្យមក រស់នៅកម្ពុជាជាចំណងដៃ។ ខុសគ្នាតែពេលនេះ គឺក្រោយថ្ងៃប្រាំពីរមករា ឆ្នាំ១០៧៩ ចំណងដៃយួនសម្រាប់ សករាជថ្មី គឺមានចំនួនមនុស្សយួនច្រើនជាងរាប់ពាន់រាប់ម៉ឺនដង សឹងថាមិនបាច់កំណត់ចំនួនឡើយ។
ប៉ុន្តែព្រឹត្តិការណ៍ដែលកើតឡើងនៅកម្ពុជាក្រោម និងប្រទេសកម្ពុជា មិនសុទ្ធតែវិវដ្តផ្ទុយគ្នាទេ ក៏មានរឿងស្រប គ្នាដែរ បើប្រៀបធៀបទង្វើរបស់រដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ។
នៅប្រទេសកម្ពុជា នៅពេលដែលមានលិខិតអញ្ជើញពីសំណាក់អ្នកតំណាងរាស្ត្រ ជាពិសេសពីបក្ស ប្រឆាំង សុំរដ្ឋមន្ត្រីនៃក្រសួងណាមួយក្នុងគណរដ្ឋាភិបាលមកឆ្លើយបំភ្លឺក្នុងរដ្ឋសភា ពីភាពមិនប្រក្រតីណាមួយ វាក៏ជាឱកាសល្អបំផុតរបស់សមាជិករបសរដ្ឋាភិបាលបានប្រើពេលវេលាទាំងអស់ ដើម្បីធ្វើការឃោសនា រៀបរាប់ អំពីសកម្មភាពវិជ្ជមានរបស់ខ្លួន ជូនអង្គសភាស្តាប់ ផ្សាយតាមវិទ្យុនិងទូរទស្សន៍ ឱ្យប្រជារាស្ត្របានដឹងក្នុងកម្មវិធី វិសាមញ្ញ ដែលគ្រប់គ្នាតែងយកចិត្តទុកដាក់ស្តាប់ ហើយរឿងនេះគ្មានទាក់ទងដល់សំណួរដើម ដែលអ្នកតំណាង រាស្ត្របានចោទសួរឡើយ។ ដូចគ្នា ក្នុងកិច្ចប្រជុំលើកទី ៨០ នៃគណៈកម្មការលុបបំបាត់ការរើសអើងពូជសាសន៍ (CERD) នៃអង្គការ សហប្រជាជាតិបានកំពុងបើកកិច្ចប្រជុំចាប់ពីថ្ងៃទី ១៣ ខែកុម្ភៈ ដល់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១២ នេះ នៅទី ក្រុងហ្សឺណែវ ប្រទេសស្វិស ដែលអ្នកដឹកនាំយួនត្រូវបង្ហាញខ្លួនឆ្លើយសំណួរទាំងឡាយ ដែលត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោម និងជនជាតិដ៏ទែទៀតបានចោទប្រកាន់ដោយច្រើនប្រការ ពីការរំលោភ បំពានរបស់ខ្លួនចំពោះខ្មែរក្រោម ជាពិសស រឿងដែលយួនមិនបានទទួលស្គាល់ខ្មែរក្រោមថាជាជានជាតិដើម។ យើងបានសង្កេតឃើញថា ពួកយួនបានចូលរួមដោយគណប្រតិភូយ៉ាងច្រើនហួសពីការស្មាន ជាមួយនឹងសេចក្តី ថ្លែងការណ៍មួយយ៉ាងវែងហួសកំណត់ ដោយសេចក្តីរីករាយ ព្រោះវាជាឱកាសដ៏ពិសេស សម្រាប់ពួកគេ ដើម្បី ប្រើពេលវេលាឃោសនាបំភាន់មតិសកលលោក អំពីនយោបាយបត់បែនភូតកុហកអញក្រក់ជាល្អខ្មៅជាស។ ទាក់ទងរឿងនេះ ពាក្យស្លោកចាស់បានផុសឡើងសារជាថ្មី គឺ “ឆ្កែចេះតែព្រុះ រទេះ ចេះតែបរ”។ ពួកកុម្មុយនិស្ត តែងធ្វើតែយ៉ាងនេះ មិនថានៅស្រុកយួន ស្រុកខ្មែរ ឬលើឆាកអន្តរជាតិ។ ចំពោះ យើងជាខ្មែរក្រោម ក្នុងការទាម ទារឱ្យយួនចាត់ទុកខ្មែរជាជានជាតិដើមនោះ (មិនមែនជាជនជាតិភាគតិច ដូចដែលយួនធ្លាប់បូកបញ្ចូលជាមួយ ជនជាតិភាគតិចដ៏ទៃទៀត) ក៏ខ្មែរក្រោមបានដឹងជាមុន ថាអ្នកដឹកនាំយួន មិនងាយ ឬមិនអាច ឬមិនទាន់ទទួល យកបានទេ។ ធម្មតាចោរដែលបានលួចរបស់គេហើយ បើមិនទាន់ជាប់ខ្នោះ ឬត្រូវដំបង គឺមិនងាយនឹងឆ្លើយ សារភាពឡើយ។ ប៉ុន្តែការងារទាមទាររបស់ខ្មែរក្រោម ក៏មិនមែនបញ្ចប់ត្រឹមនេះដែរ ហើយចំពោះមតិអ្នកខ្លះដែល ទាមទារការដោះនឹមអាណានិគមចេញ ដូចគេដោះនឹមចេញពី ក គោ នៅពេលដល់ម៉ោងឈប់ភ្ជួរស្រែ ដើម្បី លែងគោឱ្យស៊ីស្មៅនោះ ក៏មិនមែនដូច្នោះដែរ។ ដោយសព្វថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់ នៅលើ ទឹកដីដែលយួនបានរំលោភកាត់យកពីនគរខ្មែរ កំពុងតែបានជ្រួតជ្រាបម្តងបន្តិច អំពីប្រវត្តិសាស្ត្រពិត របស់ខ្លួន ដោយចាប់ផ្តើមស្គាល់ថា យួនជាអ្នកណា? ស្គាល់ខ្មែរខ្លួនឯងជាអ្នកណា? មានជាតិកំណើតមកពីណា? កំពុង ឋិតនៅទីណា? សទ្ធិរបស់ខ្លួនជាម្ចាស់ដើមនៃទឹកដីនោះ ដូចម្តេចខ្លះ? សព្វថ្ងៃនេះ តើខ្លួនឯងបាន ទទួលសិទ្ធិ អ្វីខ្លះ? បាត់បង់សិទ្ធិអ្វីខ្លះ? បើមិនខំប្រឹងប្រែងទាមទារសិទ្ធិនោះទេ តើថ្ងៃក្រោយទៅភព្វវាសនា របស់ខ្លួន នឹងត្រូវ ក្លាយខ្លួនជាយ៉ាងណា ?
នៅកម្ពុជាក្រោមសព្វថ្ងៃនេះ ខ្មែរក្រោមអាចស្តាប់វិទ្យុសំឡេងកម្ពុជាក្រោមតាមទូរសព្ទដៃបានគ្រប់គ្នា។ រីឯការ ផ្សាយសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធជនជាតិដើម ដែលមាន៤៦ មាត្រា ក៏កាន់តែត្រូវបាន ពលរដ្ឋខ្មែរក្រោមនិយាយពីមាត់មួយទៅមាត់មួយ។
ទោះជាពួកអ្នកដឹកនាំយួនទទួល ឬមិនទទួលស្គាល់ ខ្មែរជាជនជាតិដើមក៏ដោយ តែតាមរយៈការទាមទារ ដែលមិនឈប់ឈរ ខ្មែរក្រោមកំពុងតែធ្វើការសិក្សារៀនឱ្យស្គាល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន តាមការផ្សាយវិទ្យុ សំឡេងកម្ពុជាក្រោម តាមប្រព័ន្ធផ្សព្វផ្សាយដោយគ្រប់មធ្យោបាយ នឹងជម្រុញឱ្យស្គាល់ ”តម្លៃជាតិខ្មែរ” របស់ ខ្លួន មានស្មារតីខំប្រឹងថែរក្សាប្រពៃណីទំនៀមទម្លាប់ ខំរៀនភាសាជាតិ តស៊ូប្តូរផ្តាច់ថែរក្សាព្រះពុទ្ធសាសនា ថេរវាទ ហ៊ានក្រោកឡើងប្រឆាំងនឹងអំពើរំលោភបំពានដោយអយុត្តធម៌ទាំងឡាយ ថ្ងៃណាមួយ ពួកអ្នកដឹកនាំ យួននឹងមិនអាចគេចវេសពីការទទួលស្គាល់សិទ្ធិសេរីភាពរបស់ម្ចាស់ស្រុកគេចមិនរួចឡើយ។
ពាក្យចាស់បុរាណបានពោលទុកថា “សន្សឹមកុំកុំបំបោល ក្រែងលោពុំដល់ដូចប្រាថ្នា”, “តក់ៗពេញបំពង់ ឆុងៗកំពប់អស់”, “ប្រញាប់ពេកដេកផ្លូវ “, “បើចង់ឱ្យស្រួចដូច ត្រូវតែឱស្សាហ៍ដុះដែកដុល ទោះមានកុសល អកុសល គង់តែសេសផលលោកជួយជូន” ។ល។
ដំណើរទៅកាន់មាតុភូមិរបស់យើងគ្មានផ្លូវកាត់ទេ។ គឺនៅពេលដែលខ្មែរក្រោមស្គាល់តម្លៃជាតិខ្មែរដោយ ភាគច្រើន ពេលមួយនោះ គេទាំងអស់គ្នាអាចស្ទុះរើបំរះយ៉ាងស្រុះគ្នា ដូចសត្វព្រាបដែលជាប់ក្នុងលុបរបស់ព្រាន ប្រឹងស្ទុះហើរព្រមគ្នា នាំទាំងលុបនោះទៅជាមួយបានដូច្នោះដែរ។ ឯអ្នកចាំជួយកាត់ចំណង មានស្រេចហើយ។
ពេលនោះមកដល់ យើងក៏មិនមានការចាំបាច់ឱ្យយួនទទួលស្គាល់ជាជនជាតិដើមទៀតឡើយ។
ចំណែកនៅកម្ពុជា មិត្តភាពកម្ពុជាវៀតណាម មើលទៅដូចជា “ការចងមិត្ត រវាងអ្នកស៊ី នឹងអ្នកត្រូវគេស៊ី” យើងសង្ឃឹមថា អ្នកដែលត្រូវគេស៊ីចេះប្រយ័ត្នខ្លួន ព្រោះទុក្ខនិងសុខរបស់កម្ពុជា និងកម្ពុជាក្រោម មិនអាចបែង ចែកឱ្យដាច់ពីគ្នាបានទេ។ ដោយ៖ សឺង សម្រេច/VOKK