វិចារណកថា៖ «យំ»នបាយអាទិភាពរបស់វៀតណាម សម្រាប់ខ្មែរក្រោម

គោលនយោបាយរបស់ បក្សកុម្មុយនិស្ត វៀតណាម មានច្រើនណាស់ សម្រាប់ជនជាតិយួនរបស់គេ ដូចជាគោលនយោបាលអ្វី ដែឡបក្សបានដាក់ចេញ ដើម្បីទប់ស្កាត់នូវ បញ្ហាវិបត្តិសេដ្ឋកិច្ច  ជម្រុញឲ្យមាន ការផលិត និងនាំចេញនូវផលិតផល ពីប្រទេសវៀត ណាម និងគោលនយោបាយ សុខុលភាពសង្គម ជាដើម តែសម្រាប់ជនជាតិដើមខ្មែរ នៅកម្ពុជាក្រោម វៀតណាមមានគោលនយោបាយ អាទិភាពដ៏សំខាន់ មួយដែរ គឺគោល នយោបាយ«យំមិន ឲ្យឃើញទឹកភ្នែក » ។

ត្រង់ចំណុចនេះ យើងសូមលើកយកនូវចម្លើយរបស់សមណនិស្សិតខ្មែរក្រោម មួយអង្គ ដែឡកំពុងសិក្សា នៅមហាវិទ្យាល័យមហាចុឡាឡុងករណ៍ នាទីក្រុងបឹងកក់ ប្រទេសថៃ ចំពោះសិស្សរួមសាសា និងគ្រូរបស់ខ្លួនថា «សេរីភាព ដែឡខ្មែរក្រោមទទួលបាននោះ គឺសេរីភាពក្នុងការយំ» ខណៈ ដែឡព្រះសង្ឃអង្គនេះ ធ្វើបទអត្ថាធិប្បាយមួយជុំវិញប្រធានបទ «ខ្មែរក្រោមជានរណា ?» ហើយសិស្ស និងគ្រូសួរថា «តើសេរីភាព ដែឡខ្មែរក្រោម នៅកម្ពុជាក្រោម ឬ វៀតណាមខាងត្បូងទទួលបាននោះមានកម្រិតណា? » ។

ពិតមែនហើយ ខ្មែរក្រោម នៅកម្ពុជាក្រោម តាំងពីអតីកាលរហូត ដល់បច្ចុប្បន្ននេះ មិនដែលបាន ទទួលសេរីភាពពេញលេញដូចជនជាតិយួន ដែឡជាអាណានិគមជនទេ ក្នុងនាមយើងជាម្ចាស់ទឹកម្ចាស់ដី នៃដែនដីកម្ពុជាក្រោម ។ គោលនយោបាយអាទិភាព សម្រាប់ ឲ្យខ្មែរក្រោម «យំមិនឃើញទឹកភ្នែក» នោះមានអ្វីខ្លះ ។ យើងកត់សម្គាល់ ដោយខ្លីៗអាចសង្កេតឃើញដូចជា៖

ការហាមព្រះសង្ឃ និងពលរដ្ឋខ្មែរមើលទូរទស្សន៍តាមរយៈថាសផ្កាយរណប ដែឡមានប៉ុស្តិ៍ខ្មែរផ្សាយ ចូលពីប្រទេសកម្ពុជា  ដែឡការមើលនោះ គឺខ្មែរក្រោមគ្រាន់តែមើល ដើម្បី ឲ្យបានដឹងព័ត៌មាន  និងកម្មវិធីសិល្បះ ប្រពៃណីផ្សេងៗរបស់ខ្មែរ នៅប្រទេសកម្ពុជា ក្នុងនាមខ្លូនជាជនជាតិខ្មែរដូចគ្នាតែប៉ុណ្ណោះ ។ មួយវិញទៀត ប៉ុស្តិ៍ទូរទស្សន៍ស្រុកខ្មែររាល់ថ្ងៃ គ្មានព័ត៌មានអ្វីជាការឃោសានានយោបាយ ប្រឆាំងវៀតណាមឡើយ    វាគ្រាន់តែជាកម្មវិធីភាគច្រើនឃោសនា ឲ្យរដ្ឋាភិបាលខ្មែរដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា  ដែលជាមិត្តរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ប៉ុណ្ណោះ  មិនគួរឡើយអាជ្ញាធរវៀតណាមធ្វើការហាមប្រាមបែបនេះសោះ ។  ចំណែកជនជាតិយួន ដែឡអន្តោប្រវេសន៍ នៅស្រុកខ្មែរវិញ អាចមើលទូរទស្សន៍វៀតណាមផ្សាយចូលពីទីក្រុងហាណូយ ដោយសេរីគ្មានការហាមឃាត់ ពីសំណាក់អាជ្ញាធរខ្មែរឡើយ ។ រឿងមួយទៀត ចុងឆ្នាំ ២០១០  និង ដើមឆ្នាំ ២០១១ ពលរដ្ឋខ្មែរក្រោម ដែឡឡើងទៅស៊ីឈ្នួលគេ នៅទីក្រុងព្រៃនគរ  និង ខេត្តនានាព្រោះជីវភាពក្រីក្រ ត្រូវបានជនជាតិយួនសម្លាប់ ឲ្យស្លាប់ជាបន្តបន្ទាប់ ហើយអាជ្ញាធរវៀតណាមមិនស្វែងរកចាប់ខ្លួនជនដៃ ដល់យកមកពិន័យតាមច្បាប់ឡើយ បើទោះបីខ្មែរក្រោមប្តឹងទៅអាជ្ញាធរ ឲ្យជួយស្វែងរកយុត្តិធម៌យ៉ាងណាក៏ ដោយ។ រឿងមួយទៀតទាក់ទង បញ្ហាដីធ្លីកេរដូនតារបស់ខ្មែរក្រោម ដែឡត្រូវបានវៀតណាមរឹបយកទៅចែក ឲ្យជនជាតិយួនគ្នាគេ ពេលពលរដ្ឋខ្មែរធ្វើការទាមទារមកវិញ បែរជាចោទខ្មែរក្រោមថាប្រឆាំងរដ្ឋាភិបាល  បំផ្លាញទ្រព្យសម្បត្តិរដ្ឋ  និងបង្ក ឲ្យមានអសន្តិសុខក្នុងទីសាធារណៈជាដើម ។ ថ្មីៗនេះ  លោក ចៅ ហេន  នៅស្រុកស្វាយទង ខេត្តមាត់ជ្រូក ឬវៀតណាមហៅថា ខេត្តអាងយ៉ាង ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ ព្រោះគាត់គ្រាន់តែធ្វើការទាមទារ ឲ្យអាជ្ញាធរវៀតណាមសងដីកេរ ដូនតារបស់ខ្លួនជាច្រើនហែកតាមកវិញ ដែឡត្រួវបានបក្សកុម្មុយនិស្តវៀតណាមរឹបយកតែប៉ុណ្ណោះ ។  ចំណែក លោក វិន បា  នៅខេត្តឃ្លាំង វិញ ក៏ដូច្នេះដែរគឺជាប់គុកជិតពីរឆ្នាំហើយ ដោយគាត់គ្រាន់តែធ្វើការទាមទារ ឲ្យអាជ្ញាធរវៀតណាម សងដីកេរដូនតារបស់ខ្លួនមកវិញប៉ុណ្ណោះ  វាមិនខុសពីរឿងរបស់លោក ចៅ ហេនឡើយ  ។នេះហើយគេហៅថា រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម មានភ្នែកមើលមិនឃើញ មានត្រចៀកស្តាប់មិនឮ  ពុតដេកដាស់មិនភ្ញាក់  បើទោះបីខ្មែរក្រោមខំស្រែកអំពាវនាវ ដល់បែកជើងមេឃក៏គេធ្វើមិនដឹងមិនឮដែរ  តែផ្ទុយទៅវិញ រដ្ឋាភិបាលវៀតណាម ភ្នែកខ្វាក់តែមើលឃើញ  ត្រចៀកថ្លង់តែស្តាប់ឮ  និងដេកលក់ភ្ញាក់គ្រប់ពេល ដើម្បីធ្វើសកម្មភាពផ្សេងៗ។ ចំពោះខ្មែរក្រោម ដូចជាតាមដានព្រះសង្ឃ  ចាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដាក់គុក ដោយគ្រាន់តែព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ធ្វើការបញ្ចេញមតិ ក្នុងការទាមទារសិទ្ធិ ជាមូលដ្ឋានរបស់ខ្លួនជាដើម  ។ នេះបានជាយើងចាត់ទុកថា «យំ» ជាគោលនយោបាយ អាទិភាពរបស់បក្សកុម្មុយនិស្តវៀតណាម សម្រាប់ខ្មែរក្រោម  ៕ ប្រភព៖ សារព័ត៌មាន ព្រៃនគរ.