ដោយ៖ សឺង សម្រេច/VOKK៖ ក្នុងវិចារណកថា របស់វិទ្យុសំឡេងកម្ពុជាក្រោមលើកមុន យើងខ្ញុំបាន ធ្វើការកត់សំគាល់ ចំពោះរឿអាជ្ញាធរយួនកំពុងតែ ផ្អើល នឹងអ្វីៗដែលមានព័ណ៌លឿង គឺផ្អើល នឹងស្បង់ ចីវររបស់ព្រះសង្ឃខ្មែរក្រោម។ ក្នុងការ ភ័យផ្អើលនេះ យួនហាក់ដូចជាមាន ការជ្រួលច្របល់ដេកមិនលក់ បក់មិនល្ហើយ ដោយមូលហេតុទឹកដីកម្ពុជាក្រោម ជាភាគមួយនៃអតីតអាណាចក្រកម្ពុជា ពណ៌លឿង មាននៅគ្រប់ច្រកល្ហកទីកន្លែង មិនខុសពីនៅកម្ពុជាដែរ ហើយសកម្មភាពធម្មតាៗ ក្នុងកិច្ចប្រតិបត្តិព្រះពុទ្ធ សាសនា របស់ព្រះសង្ឃខ្មែរក្រោម ហាក់ដូចជា កាន់តែនាំឱ្យអ្នក ដឹកនាំយួនកើតក្តីមន្ទិល ខ្លាចថាជាសកម្មភាពប្រឆាំង នឹងរបបគ្រប់គ្រងរបស់ខ្លួន។ តាមពិតទៅ ស្បង់ពណ៌លឿង របស់ព្រះសង្ឃព្រះពុទ្ធសាសនា គឺតំណាងឱ្យភាពបរិសុទ្ធ ការលះបង់ មេត្តាធម៌ និងសន្តិភាព ។ល។ ដូច្នេះប្រសិន បើអាជ្ញាធរយួនភ័យផ្អើលនឹងព័ណ៌នេះ នោះក៏មានន័យថាពួកគេមានចេតនាផ្ទុយគ្នា គឺផ្ទុយពីភាពបរិសុទ្ធជាភាព ស្មោគគ្រោក ផ្ទុយពីការលះបង់គឺសេចក្តីលោភលន់គ្មានព្រំដែន ផ្ទុយពីមេត្តាគឺ អំណាចផ្តាច់ការ និងពីសន្តិភាព គឺការបៀតបៀនគ្នាជាប្រពៃណី។ បើតាមការសង្កេតចំពោះឥរិយាបថ នយោបាយដឹកនាំរបស់រដ្ឋាភិបាលយួនវាតទីនិយម គឺមានន័យដូច្នេះឥតប្រកែកបានឡើយ។ ហើយគឺក្នុងន័យ នេះដែរ ដែលរដ្ឋាភិបាលនេះបានចាត់ទុក ការងារដែលខ្មែរក្រោមគ្រាន់តែទាមទារឱ្យអ្នកត្រួតត្រាមានការគោរព ចំពោះសិទ្ធិខ្មែរក្រោមថាជាជនជាតិដើម នោះ ថាជា ’’ការប៉ុនប៉ងដ៏ខ្មៅងងិត ក្នុងគោលបំណងជាសត្រូវ និងជាកាយវិការមិនស្របច្បាប់’’ (Dark aims and ill-will and illegal act.) ។
ថ្មីៗនេះ អាជ្ញាធរយួនស្រាប់តែផ្អើលនឹងរឿងថ្មីមួយទៀត គឺផ្អើលពន្លឺថ្ងៃដែលរះឡើងបំភ្លឺភពផែនដី នៅថ្ងៃ ទី៤មិថុនា ដោយបានហាមឃាត់ព្រះសង្ឃនិងប្រជាពលរដ្ឋកម្ពុជាក្រោម មិនឱ្យប្រារព្ធពិធីបុណ្យទានអ្វីទាំងអស់ នៅថ្ងៃនោះ ឬកាលបរិច្ឆេតណាមួយដែលកៀកនឹងទិវានោះ។ មូលហេតុនៃការហាមឃាត់ គឺដោយសារថា កាល បរិច្ឆេតនេះ ជាថ្ងៃដែលបារាំងបានសម្រេចកាត់ដីកម្ពុជាក្រោមពីកម្ពុជាប្រគល់ទៅឱ្យស្តេចយួន បាវ ដាយ។ តាម ពិត ថ្ងៃ៤មិថុនានេះ ជាថ្ងៃដ៏ក្រៀមក្រំបំផុតសម្រាប់យើងជាខ្មែរក្រោម ជាថ្ងៃដែលខ្មែរក្រោមគ្រប់គ្នា ចាប់ផ្តើមនូវ ជីវិតថ្មីមួយដ៏ខ្មៅងងិត ដោយឋានៈរបស់ខ្លួនបានត្រូវផ្តូរដោយមិនដឹងខ្លួន ពីភាពជាខ្មែរមានសេរីភាព មានប្រទេស មានស្តេច ជាជនបន្តពូជអ្នកសាងប្រាសាទថ្មដ៏ល្បីល្បាញពេញសាកលលោក ឱ្យទៅជាមនុស្សកញ្ជះយួនដាច់ថ្លៃ ដែលយួនអាចសម្លុតគម្រាមគ្រប់ពេល កំណត់ផ្លូវឱ្យដើរ បំបិតត្រចៀក ខ្ទប់ភ្នែក ជាមនុស្សបាត់បង់សិទ្ធិសេរីភាព ទាំងស្រុង។ ក្នុងការវិវត្តន៍របស់ជីវិតខ្មែរក្រោមដែលរស់នៅគ្រប់ទាំង២១ខេត្តនៅលើទឹកដីកម្ពុជាក្រោម នៅក្រោម ការគាបសង្កត់របស់រដ្ឋាភិបាលយួនវាតទឹកដី សញ្ញាយ៉ាងច្រើនដែលចេញមកពីអ្នកកាន់អំណាច បានបង្ហាញនូវ គោលបំណងខ្មៅងងិត ក្នុងគោលដៅបំបាត់ពូជសាសន៍ ឬយ៉ាងហោចណាស់ បំប្លែងជនជាតិខ្មែរក្រោមទាំងអស់ ឱ្យក្លាយទៅជាយួនបន្តិចម្តង ទុកបន្សល់តែបន្តិចបន្តួចដោយផ្តល់នាមថាជាជនភាគតិច។ ក្នុងផែនការនេះ រដ្ឋាភិបាលយួនក៏បានសរសេរនូវប្រវត្តិសាស្ត្រមួយដ៏ថ្មីស្រឡាង ក្លែងបន្លំថាដែនដីកម្ពុជាក្រោមមិនមែនជាអតីត ដែនដីខ្មែរ ហើយខ្មែរក្រោមក៏មិនមែនជាជនជាតិដើមដែរ។ សព្វថ្ងៃនេះ អ្នកដឹកនាំយួនកំពុងតែមានសកម្មភាព យ៉ាងមមាញឹក ក្នុងការឃោសនាបំភ្លៃមតិពិភពលោក ចំពោះសហព័ន្ធខ្មែរកម្ពុជាក្រោមដែលបានលាតត្រដាង បង្ហាញប្រទេសនានាឱ្យដឹងឮ អំពីការរំលោភបំពានរបស់យួន ដោយចោទប្រកាន់ថាជា ការប៉ុនប៉ងដ៏ខ្មៅងងិត ក្នុងគោលបំណងជាសត្រូវ និងជាកាយវិការមិនស្របច្បាប់’’ (Dark aims and ill-will and illegal act.) ។
ជាការពិតទៅវិញ គឺទង្វើរបស់អ្នកដឹកនាំយួននោះហើយ ដែលជាការប៉ុនប៉ងដ៏ខ្មៅងងិត ក្នុងគោលបំណង ជាសត្រូវ និងជាកាយវិការមិនស្របច្បាប់’’ (Dark aims and ill-will and illegal act.) មិនមែនខ្មែរក្រោម ជាជនរងគ្រោះនោះឡើយ។
ក្នុងការប៉ុនប៉ងដ៏ខ្មៅងងិត ក្នុងគោលបំណងជាសត្រូវ និងជាកាយវិការមិនស្របច្បាប់’’ (Dark aims and ill-will and illegal act.) ដ៏ដែលនេះ យួនបានប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីបង្ហាញថា ទឹកដីកម្ពុជាក្រោម ជាទឹកដីដែលពួកគេរុករានបានកាប់ឆ្ការ។ ដូច្នេះពួកគេក៏គ្មានហេតុផលអ្វីដែលត្រូវភ័យផ្អើល ចំពោះខ្មែរក្រោម ដែលធ្វើពិធីរំលឹកដល់ថ្ងៃដែលបារាំងកាត់ដែនដី ចេញពីអាណាចក្រខ្មែរនៅថ្ងៃ៤មិថុនាឆ្នាំ១៩៤៩ឱ្យយួនឡើយ ព្រោះបើភ័យផ្អើលនឹងរឿងនេះ គឺមានន័យថា យួនទទួលស្គាល់ដែនដីកម្ពុជាក្រោមបច្ចុប្បន្ន គឺជាដែនដីខ្មែរ ពិតប្រាកដមែនតែប៉ុណ្ណោះ !
ជាងបីរយឆ្នាំហើយ ដែលអ្នកដឹកនាំយួន ប៉ុនប៉ងដ៏ខ្មៅងងិត ក្នុងគោលបំណងជាសត្រូវ និងជាកាយវិការ មិនស្របច្បាប់ មកលើខ្មែរក្រោម ប៉ុន្តែរស្មីព័ណ៌លឿងនៅតែភ្លឺត្រចាស់ត្រចង់ជានិច្ច។
សច្ចធម៌នឹងឈ្នះអយុត្តិធម៌ជាមិនខាន៕
(១) Vietnam urges Committee to reconsider decision to grant status to NGO
A final controversy took place in the Committee on the last day when the Permanent Representative of Vietnam made an oral statement registering Vietnam’s protest against the Khmers Kampuchea-Krom Federation’s (KKF) application for consultative status, which had been approved consensually earlier in the session. The KKF is a US-based NGO that ‘through the use of peaceful measures and international laws, to seek freedom, justice, and the right to self-determination for the Indigenous Khmer-Krom Peoples living under the oppression of the Vietnamese government in Kampuchea-Krom.’ Vietnam said the NGO advocates and promotes secession and that its ‘dark aims and ill-will and illegal acts’ make it utterly unqualified for consultative status. Vietnam asked the Committee to take appropriate action to prevent KKF from getting consultative status.