ដោយ សឺង សម្រេច/VOKK៖ លើកលែងតែបាតុភូត ធម្មជាតិ ក្នុងករណីប្រធានសក្តិ គឺឆ្នាំ២០១១ ដែល បានរៀបចំទ្រង់ទ្រាយពិភព លោកសម្រាប់ឆ្នាំ២០១២ តាមរយៈព្រឹត្តិការណ៍ដ៏លេចធ្លោឡើងជាច្រើន មានជាអាទិ៍៖ ១-សេដ្ឋកិច្ចប្រទេសចិនប្រជាមានិត ដែលកំពុង ឡើងខ្លាំងស្ទើរដាច់គេឯង ក្នុងពិភពលោក ស្រាប់តែ ត្រូវកំពុងប្រឈម ជាមួយសម្ពាធរបស់ប្រជាពលរដ្ឋចិន ដែលកាន់តែហ៊ានងើបប្រឆាំងជាមួយលិទ្ធិកម្មុយនិស្ត។ ២- បដិវត្តិផ្ការីកនៃពិភពអារ៉ាប់ មិនបានង្ហាញតម្រុយ ថា មិនបានថយចុះ មានតែរីករាលដាលពាសពេញ។ ៣-អពាហ៍ពិពាហ៍នៃរាជវង្សអង់គ្លេស រវាងព្រះអង្គ ម្ចាស់ វីល និងម្ចាស់ស្ត្រី កេថ បានធ្វើឱ្យមនុស្សម្នាជាទួទៅ ក្នុងផែនភពសប្បាយរីករាយ ប៉ុន្តែតើចក្រភពអង់គ្លេស នឹងទទួលរៀបចំកីឡាអូឡាំពិក រដូវក្តៅយ៉ាងដូចម្តេច ក្នុងបរិយាកាសដ៏តានតឹងមួយ។
៤- ប្រាក់បំណុលវ័ន្ត ក កំពុងគម្រាមបណ្តាប្រទេសនៅអឺរ៉ូប។ ៥- តើបេក្ខជនណាមួយនឹងទៅជាប្រធានាធិបតី នៃសហរដ្ឋអាមេរិក ក្នុងការបោះឆ្នោត២០១២? បេក្ខជនធ្លាក់ឆ្នោតនឹងមានការខកចិត្តខ្លះជាធម្មតា ប៉ុន្តែបេក្ខជន ជាប់ឆ្នោតក៏នឹងអាចស្កូវសក់លឿនដែរ ។ ៦- លោកប្រធានាធិបតី អូបាម៉ា នៃសហរដ្ឋ អាមេរិក បានឆ្លងកាត់ អាណតិកាលដ៏លំបាក និងត្រូវឆ្លងកាត់វិញ្ញាសារថ្មីក្នុងសម័យបោះឆ្នោត២០១២នេះទៀត។ ៧-ប្រទេសជប៉ុន កំពុងតែប្រឹងងើបឡើង ពីគ្រោះមហន្តរាយណ៍នៃការរំជួយផែនដីនិងរលកយក្សដ៏ខ្លាំងកាលពីខែមិនា នៅឡើយ ប៉ុន្តែមានមជ្ឈដ្ឋានពោលសសើអំពីចំណាត់ការដំណោះស្រាយរបស់រដ្ឋាភិបាល សហការណ៍និងវិន័យល្អរបស់ ប្រជាពលរដ្ឋ។ ៨-មានសំណួរដ៏ធំមួយ ថាហេតុអ្វីប្រាសាទព្រះវិហារដែលតុលាការអន្តរជាតិបានកាត់សេចក្តី កាលពីថ្ងៃពី១៥ ខែមិថុនា ឆ្នាំ១៩៦២ ថាឋិតនៅក្នុងដីខ្មែរ ជារបស់ខ្មែរ យ៉ាងច្បាស់លាស់ទៅហើយ ហេតុអ្វីទៅ ជាមានការសើរើពីសំណាក់ភាគីថៃ រហូតដល់មានការប្រយុទ្ធបង្ហូរឈាមពេញព្រៃរវាងកងទ័ពទាំងពីរប្រទេស ?
ហើយបន្ទាប់បរិយាកាសនយោបាយរបស់ថៃបានប្រែប្រួលរវាងបក្ខអាវលឿងនិងអាវក្រហម រួចលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានឡើងជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ ស្រាប់តែទំនាក់ទំនងរវាងប្រទេសជិតខាង ទាំងពីរបានប្តូរមកពីសង្គ្រាមបង្ហូរឈាមមកជាកិច្ចចរចាផ្លូវទូតដោយមិត្តភាពស្អិតរមួតទៅវិញ ។ មើលទៅហាក់ ដូចជាឃើញថា ជីវិតយុទ្ធជននិងប្រជាពលរដ្ឋខ្មែរត្រូវស្លាប់និងរបួស ព្រមទាំងខ្ទេចខ្ទីរផ្ទះសម្បែងភូមិឋាន ប្រាសាទសិលាកេរតំណែលបុព្វបុរសខ្មែរត្រូវបាក់បែកអន្តរាយណ៍ ដោយសារតែភាពមិនចុះសម្រុងរវាងបក្ខ នយោបាយរបស់សៀមឯណោះទៅវិញឆ្កយ ? អ្វីដែលបានមកដោយងាយ ក៏ទៅវិញងាយដែរ។ តាំងពីសៀម វាយលុកបែកទីក្រុងអង្គរដ៏ល្បីល្បាញរបស់ខ្មែរម្តងជាពីរដងមក ប្រវតិ្តសាស្ត្រដូចជាមិនដែលបានកត់ត្រាកន្លែង ត្រង់ណាថាសៀមចេះស្រឡាញ់ ឬមានក្តីស្មោះត្រង់ចំពោះខ្មែរម្តងណាសោះ។ ដូច្នេះ សេណារីយ៉ូខ្មែរ-សៀម ទៅមុខទៀត កំពុងឋិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ គឺយោងទៅតាមឆន្ទៈពិតប្រាកដរបស់ថ្នាក់ដឹកនាំ ជាពិសេស ពីសំណាក់ប្រទេសដែលមានកម្លាំងទ័ពនិងសេដ្ឋកិច្ចខ្លាំងជាង គឺថៃនោះឯង។ ៩-នៅព្រះរាជាណា ចក្រកម្ពុជាមានកើតនូវវិបត្តិដីធ្លីជាច្រើន ជាអាទិនៅបឹងកក់ បូរីកីឡា និងតាមបណ្តាខេត្តខ្លះ និងការរំលោភ យ៉ាងសកម្មនិងខ្លាំងក្លារបស់ជនល្មើស(?) ឬក្រុមហ៊ុនល្មើស(?) ទៅលើវិធានការរបស់រាជរដ្ឋាភិបាលក្នុងការ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ រហូតដល់សម្តេចនាយករដ្ឋមន្ត្រីបានសន្យាកាត់ក្បាល បើទប់មិនបាន។ នៅ ព្រះរាជាណាចក្រកម្ពុជាដដែល ក៏មានទស្សនាការយ៉ាងមមាញឹកពីសំណាក់ថ្នាក់ដឹកនាំយួននិងចិន(យួនញឹក ញាប់ជាងចិន) ហើយសេចក្តីថ្លែងការណ៍របស់ភ្ញៀវនិងម្ចាស់ផ្ទះសុទ្ធតែទាក់ទងរឿរឹតបន្តឹងចំណងមិត្តភាព។ អ្នក តាមដានព្រឹតិ្តការណ៍ចេះតែព្រួយថា បើតែចេញរឹត-ចូលរឹតយ៉ាងនេះ សង្ស័យតែអ្នកណាខ្សោយជាងត្រូវស្ទះ ដង្ហើម លៀនអណ្តាត។ ១០- នៅប្រទេសយៀកណាម មានការថ្កោលទោសពីសំណាក់អង្គការឃ្លាំមើលសិទ្ធ មនុស្ស ថាបានរំលោភយ៉ាងខ្លាំងទៅលើជនជាតដើមខ្មែរក្រោម និងជនភាគតិចដ៏ទៃទៀត។ ដោយសាររបាយ ការណ៍ប្តឹងផ្តល់របស់សហព័ន្ធខ្មែរកម្ពុជាក្រោមចំពោះពិភពលោក ទាក់ទងដល់រឿងរំលោភសិទ្ធិសេរីភាពខ្មែរ ក្រោមនេះ ក៏មានខ្សែភាពយន្តឯកសារមួយបានចុះទៅថតពីភាពជាក់ស្តែងនៅលើទឹកដីកម្ពុជាក្រោម ដែលមាន ចំណងជើងថា ’’បំបាត់ចោលចេញដោយមិនបាច់ឱ្យស្រក់ឈាម’’ មានន័យថាពលរដ្ឋខ្មែរក្រោមជាងប្រាំបីលាន នាក់ កំពុងរងទទួលវិធានការរំលាយពូជសាសន៍ពីសំណាក់រដ្ឋាភិបាលកុម្មុយនិស្តយួនដោយស្ងាត់ស្ងៀម។ អ្នក ដឹកនាំយៀកណាមមិនបានអើពើជាមួយប្រតិកម្មនានាពីមជ្ឈដ្ឋានខ្មែរក្រោមនិងអង្គការអន្តរជាតិ មិនបានកាត់ បន្ថយសកម្មភាពរំលោភរបស់ខ្លួនទេ ផ្ទុយទៅវិញបានចេញវិធានការកាន់តែតឹងតែង ដូចជាដើរប្រមូលយក បុរាណវត្ថុពីវត្តអារាមខ្មែរ បង្ខិតបង្ខំព្រះសង្ឃខ្មែរឱ្យចូលរួមក្នុងសកម្មភាពបក្ខកុម្មុយនិស្ត ចាប់ផ្សឹកព្រះសង្ឃខ្មែរ រឹបអូសដីធ្លី ត្រួតពិនិត្យតាមដានការដើរហើរ មិនយកចិត្តទុកដាក់ជួយសង្គ្រោះចំពោះការខូតខាតបណ្តាលពីមក ពីបម្រែបម្រួលធាតុអាកាសធ្វើឱ្យទឹកសមុទ្រឡើងលិចរលួយខូចផលដំណាំ។ល។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដឹកនាំ យៀកណាមបានកែក្រឡាយប្រវត្តិសាស្ត្រពីខ្មែរក្រោមជាម្ចាស់ដើមនៃដែនដីលម្ពុជាក្រោម ឱ្យទៅជាជនផ្លាស់ប្តូរ ទីកន្លែង ហើរកំពុងធ្វើការកែប្រែលក្ខណៈវប្បធម៌ដ៏ពិសិដ្ឋដោយឡែករបស់ខ្មែរ ឱ្យមើលទៅឃើញដូចជារបស់យួន ខ្លួនឯង។
មើលទៅមុខ តើឆ្នាំ២០១២ យួននឹងប្រើល្បិចអ្វីថ្មីទៀត ដើម្បីបោកប្រាសខ្មែរក្រោមនិងពិភពលោក ? មើលទៅ ក្រោយ កុំភ្លេចថា ទាំងខ្មែរក្រោមឬខ្មែរកណ្តាល មិនត្រូវភ្លេចប្រវត្តិពិតរបស់ខ្លួនឡើយ! រាល់វេលាដែលកន្លង ទៅ សូម្បីការងារដ៏តូចតាចគួរគិត ដល់ផលប្រយោជន៍ជាតិ។ សូមសព្វសត្វបានប្រកបដោយសេចក្តីសុខស្ងប់ ! នេះជាបំណងល្អពីខ្មែរក្រោម។ ខែមករា ឆ្នាំ២០១២