ដោយ សឺង សុជាតិ
របបគ្រប់គ្រងក្រុងហាណូយនៃបក្សកុម្មុយនិស្តយួន គឺជាចរន្តនយោ
បាយអយុត្តិធម៌មានមហិច្ឆិតាឈ្លានពាន រំលោភសិទ្ធិមនុស្ស និងរើស
អើងពូជសាន៍ ។ ដែនដីកម្ពុជាក្រោម ខ្មែរក្រោមជាម្ចាស់ស្រុកដោយ
ថ្នាក់ដឹកនាំខ្មែរល្មោភអំណាចស្រវឹងនឹងកាមគុណសម្រស់បុប្ផាពស់
វែកយួន បំភ្លេចផលប្រយោជន៍ជាតិ រួចបំផ្លាញជាតិខ្លួនឯង និងលក់
ឧត្តមគតិទៅឲ្យបរទេសយួនឥតលក្ខខ័ណ្ឌនោះ ទីបំផុតជីវិតខ្មែរក្រោម
រងទុក្ខឥតល្ហែ។
បន្ទាប់ពីបារាំងបានប្រគល់កម្ពុជាក្រោមឲ្យទៅវៀតណាមធ្វើអាណានិគម
បន្តនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ដោយខុសច្បាប់នោះមក រដ្ឋាភិ
បាលយួនក្រុងហាណូយបានប្រើនយោបាយយ៉ាងឃោរឃៅបែងចែក
វណ្ណៈរវាងខ្មែរក្រោមនិងយួន ។
អស់ជាច្រើនទសវត្សរ៍ដែលក្រុងហាណូយប្រើអំណាចផ្តាច់ការរំលោភសិទ្ធិ
មនុស្សនិងបំបាត់ពូជសាសន៍ខ្មែរក្រោម ជនជាតិដើមខ្មែរក្រោម ត្រូវបាន
យួនកាប់សម្លាប់ ឆក់ប្លន់ដីធ្លី ធ្វើឃាត ព្រះសង្ឃ បំផ្លាញវត្តអារាម ធ្វើទារុណ
កម្មបណ្ឌិត បញ្ញវ័ន្ត ចាក់ថ្នាំសម្លាប់ ។ល។ អំពើឧក្រិដ្ឋកម្ម របស់បក្សកុម្មុយ
និស្តយួនបែបនេះ បានធ្វើឲ្យព្រះសង្ឃ និងជនជាតិដើមខ្មែរក្រោមរស់ទាំង
ត្រដរទាំងទឹកភ្នែក លេបថ្ម លេបគ្រួស កំព្រារងាដួងចិត្ត តាំងពីអតីតកាល
រហូតមកទល់បច្ចុប្បន្ន ។
ទោះបីខ្មែរក្រោមរស់ក្នុងក្រញ៉ាំមាត់ខ្លាយួន ក្តី ក៏ទឹកចិត្តនៅតែតស៊ូ រើបំរះ
ការពាររក្សានូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាសា អក្សរ សាស្រ្ត និង
ជំនឿព្រះពុទ្ធសាសនា ដោយស្មារតី ស្នេហាជាតិយ៉ាងពិតប្រាកដ ។
ទង្វើអយុត្តិធម៌របស់ក្រុងហាណូយ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរក្រោម
ស្លាប់និងជាប់ពន្ធនាគារទទួលទារុណកម្មឥតស្រាកស្រានពីរបបគ្រប់
គ្រងយួន ។ ដោយនយោបាយបំបាត់ពូជសាសន៍បែប នេះហើយគឺជា វបត្តិឬជម្ងឺរីងរៃដកជាប់ក្នុងបេះដូង ខ្មែរក្រោមគ្រប់ស្រទាប់វណ្ណៈមិនអាច
បំភ្លេចបាននូវ ការឈឺចាប់ខ្លោចផ្សាទាំងនោះបានឡើយ ។
ស្រមោលអតីតកាលបានដិតដាមតាមលងប្រជាពលរដ្ឋខ្មែរក្រោមឥត
ឈប់ឈរធ្វើឲ្យយខ្មែរក្រោមចំនួនធំបានបង្ខំចិត្តរត់ភៀសខ្លួនចេញពី
មាតុភូមិកម្ពុជាក្រោម ដ៏មហាសែនស្រណោះទៅជ្រក កោនតាមបណ្តា
ប្រទេសស្រឡាញ់យុត្តិធម៌ និង សន្តិភាពនៅជុំវិញពិភពលោក ក្នុងនោះ
មានប្រទេសកម្ពុជាជាដើម ។
មហិច្ឆិតាដ៏ខ្មៅងងឹតរបស់យួនមានបំណងគ្រប់គ្រង ឬធ្វើអាណានិគម
ទៅលើឥណ្ឌូចិន មានប្រទេសឡាវ និងកម្ពុជាជាដើម ។ ជាលទ្ធផលនៃ
អំពើឈ្លានពានរបស់ខ្មោច ហោ ជី មិញ ទទួលបានសម្រេចជោគជ័យ
ជាស្ថាពរ ។ ជាក់ស្តែង បច្ចុប្បន្នប្រទេសឡាវត្រូវបានគ្រប់គ្រងដោយស្រ
មោលក្តៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ ។ ចំណែកប្រទេសកម្ពុជាសព្វថ្ងៃក៏ដូច
ប្រទេសឡាវផងដែរ គឺថ្នាក់ដឹកនាំជាតិមួយចំនួនធំនៃរដ្ឋាភិបាលខ្មែរទាំង
ពុទ្ធចក្រ និង អាណាចក្រត្រូវបានស្ថិតក្រោមបញ្ជាពីក្រុងហាណូយទាំង
អស់ ។
ទោះបីបច្ចុប្បន្នយើងឃើញប្រទេសកម្ពុជា មានសិទ្ធិសេរីភាព និងឯករាជ្យ
ក៏ពិតមែន នោះគឺជាសំបកក្រៅតែប៉ុណ្ណោះ ពោលគឺផ្ទៃក្នុងនៃប្រទេស
កម្ពុជាត្រូវបានបក្សកុម្មុយនិស្តក្រុងហាណូយគ្រប់គ្រងស្ទើទាំងស្រុង ។
ឧទាហរណ៍ជាក់ស្តែង ករណីព្រះតេជព្រះគុណ ទឹម សាខន អតីតព្រះ
ចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគិរីវង្ស ខែត្តតា កែវ ដែលមានដើមកំ
ណើតជាខ្មែរក្រោមត្រូវបានក្រុមសង្ឃ ៧ មករា ទេព វង្ស សៅរ៍ ចន្ទ ថុល្ល
និង ឡុង គឹម លាង ជាដើម រួមជាមួយក្រុមអាជ្ញាធរខ្មែរបំរើនយោបាយ
កុម្មុយនិស្តយួនដាច់ថ្លៃ ចាប់បង្ខំ ដោះស្បង់ចីវរ កាលពី ថ្ងៃទី ៣០ ខែមិថុនា
ឆ្នាំ ២០០៧ កន្លងទៅនេះ ដោយចោទពីធ្វើចលនា ឃោសនាបំបែកបំបាក់
មិត្តភាពកម្ពុជាយៀកណាម រួចដាក់ក្នុងទ្រុងឡានឲ្យអាជ្ញាធរយួនទៅដាក់
គុកយួននៅកម្ពុជាក្រោម ។ នេះសបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជាកំ
ពុងតែស្ថិតក្រោមរណបនយោបាយយួនកុម្មុយនិស្ត ដែលមិនអាចប្រកែក
ដោះសារបានឡើយ ។
ជនជាតិដើមខ្មែរក្រោមរាប់លាននាក់កំពុងរស់នៅកម្ពុជាក្រោមដែលជា
ទឹកដីរបស់ដូនតាពួកគេ ប៉ុន្តែត្រូវបានពួកអន្តោប្រវេសន៍យួនល្មោភសង្រ្គាម
ឈ្លានពាន ឃុបឃិតជាមួយបារាំង ដាក់ នឹមអាណានិគម ធ្វើទុក្ខបុកម្នេញ
ទាំងយប់ទាំងថ្ងៃ ដោយអាងអំណាចប្រើច្បាប់ព្រៃ ធ្វើបាបព្រះសង្ឃ និង
ពលរដ្ឋខ្មែរក្រោមយ៉ាងគឃ្លើន ។
វាសនាប្រជាពលរដ្ឋខ្មែរក្រោមរស់ទាំងត្រដរក្នុងក្រញ៉ាំបីសាចយួនដោយ
គ្មានសេចក្តីសង្ឃឹមទៅលើអ្វីក្រៅពីទឹកចិត្តនិងស្មារតីតស៊ូស្នេហាជាតិ
ប៉ុណ្ណោះ ។ មួយទៀតសោតនោះ សង្ឃឹមទៅលើ បងប្អូនរួមជាតិខ្មែរនៅ
ប្រទេសកម្ពុជា ដែលជាប្រទេសរួមលោហិតជាមួយគ្នានោះ ប៉ុន្តែសេចក្តី
សង្ឃឹមនោះ បានប្រែក្លាយទៅជាអស់សង្ឃឹមទៅវិញ ដោយរដ្ឋាភិបាលខ្មែរ
សព្វថ្ងៃស្ថិតក្រោមបញ្ជានយោបាយយួនក្រុងហាណូយទៀត ។ ដូច្នេះប្រ ជាពលរដ្ឋខ្មែរក្រោមចុះទឹកក្រពើឡើងលើខ្លា ។
ដោយទឹកចិត្តខ្មែរក្រោមស្រឡាញ់វសម្បត្តិ ធម្មជាតិ និងមានឧត្តមគតិ
ស្នេហាជាតិ គ្រប់ជំនាន់នោះ ទាំងព្រះសង្ឃ គ្រហស្ថ និស្សិត បញ្ញវ័ន្ត
តែងតែការពារនូវអត្តសញ្ញាណជាតិរបស់ខ្លួនមិនឲ្យសាបសូន្យ ហើយ
ជាញឹកញាប់ក្រោកឡើងតស៊ូប្រឆាំងដាច់ខាតជាមួយនឹងបក្សកុម្មុយនិស្ត
យួនដែលរំលោភសិទ្ធិមនុស្សខ្មែរក្រោម ។ ក្នុងករណី ចលនាតស៊ូរបស់
បងប្អូនខ្មែរក្រោមទាំងនៅលើមាតុភូមិកំណើតនិងជុំវិញពិភពលោកនោះ
ក្នុងគោលបំណងតែមួយគត់ គឺទាមទារសិទ្ធិសេរីភាព និងសិទ្ធិសម្រេច
វាសនាខ្លួនដោយខ្លួនឯង ។
បច្ចុប្បន្ននេះ សហព័ន្ធខ្មែរកម្ពុជាក្រោមបានទទួលការគាំទ្រពីសំណាក់
បងប្អូនខ្មែរ និងបរទេសយ៉ាងច្រើន ព្រមទាំងជាគណៈកម្មការកណ្តាលនៃ
អង្គការយូអិនភីអូ (UNPO) ដែលជាអង្គការមួយតំណាងឲ្យប្រជាជាតិនិង
ប្រជាជនដែលគ្មានតំណាងរបស់ខ្លួននៅក្នុងអង្គការសហប្រជាជាតិ ។
ដូច្នេះ វាសនាខ្មែរក្រោមមានសេចក្តីសង្ឃឹម យ៉ាងមុតមាំចំពោះទឹកចិត្ត
ស្នេហាជាតិ និងចលនាអហិង្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបាន
ទម្លុះទម្លាយនូវអំពើព្រៃផ្សៃ អំពើសោកនាដកម្ម អំពើអយុត្តិធម៌ និងបទ
ឧក្រិដ្ឋកម្មរបស់យួន ដែលបានធ្វើទៅខ្មែរក្រោម តាំងពីអតីតកាលរហូត
មកទល់សព្វថ្ងៃនេះ ។ ហើយថែមទាំងបានបង្ហាញមតិជាតិនិងអន្តរជាតិ
ឲ្យកាន់តែច្បាស់នូវនយោបាយ ពុតត្បុតដ៏ល្ងង់ខ្លៅនៃបក្សកុម្មុយនិស្តក្រុង
យួននោះផងដែរ ។
អាស្រ័យហេតុនេះ ទស្សនៈសារព័ត៌មាន ព្រៃនគរ យល់ឃើញថា វាសនា
ខ្មែរក្រោម នៅពេលឆាប់ៗខាងមុខនេះ នឹងទទួលបាននូវសិទ្ធិសេរីភាពនិង សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ពីរបបអាណានិគមយួនជាក់ជាមិន
ខាន ព្រោះយើងមានសហព័ន្ធខ្មែរកម្ពុជាក្រោមជាអាវុធដ៏មុតស្រួចធ្វើការ
តវ៉ាតាមច្បាប់អន្តរជាតិដោយសន្តិវិធីនិងដោយកតិបណ្ឌិតនោះ ៕.