វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម វប្បធម៌ចក្រភពខ្មែរ

ល្បិចជាន់ឈ្លីឈ្លានពានថ្មីៗ តែងត្រូវបានអ្នកដឹកនាំយួនអនុវត្ត ដើម្បីគ្របសង្កត់លើវប្បធម៌ ប្រពៃណីខ្មែរ នៅកម្ពុជាក្រោម។ រាប់រយពាន់ឆ្នាំ ក្នុងនាមជាអ្នករស់នៅបន្តពូជសាសន៍លើទឹកដីមត៌ក ដូនតារបស់ខ្លួន ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមជាងប្រាំបីលាននាក់ ព្រះសង្ឃជាងពីរម៉ឺនអង្គក្នុងវត្តនានា ជាងប្រាំរយ បានថែរក្សា យ៉ាងខ្ជាប់ខ្ជួននូវទម្លាប់ប្រពៃណីរបស់ខ្លួន។ ប្រពៃណីនេះ ខ្មែរក្រោមធ្វើឡើង ដោយចិត្តគំនិតផ្ទាល់ខ្លួនឯង ក្នុងឋានៈជាជាតិមួយមានវប្បធម៌មួយ។ ទង្វើនេះ ក៏ជាការស្របនឹង លំនាំច្បាប់អន្តរជាតិ ដែលព្យាយាម ថែរក្សាវប្បធម៌ចម្រុះរបស់ប្រជាជាតិនានា ក្នុងសកលលោកទាំងមូល មិនឱ្យរលាយបាត់។ ក្នុងគោលដៅ ដដែលនេះ អង្គការសហប្រជាជាតិបានចេញសេចក្តីប្រកាសមួយជា ឱឡារិក លេខ៦១​​/២៩៥ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៧ ស្តីពីសិទ្ធរបស់ជនជាតិដើម។ ប៉ុន្តែពួកយួន ដែលចូលកាន់កាប់ដីកម្ពុជាក្រោម កំពុងតែប្រព្រឹត្តអំពើឥតអៀនខ្មាសបំផុត។ នៅឱកាសបុណ្យអុំទូក អកអំបុក-សំពះព្រះខែ នាថ្ងៃពេញបូរមី ខែកត្តិកឆ្នាំពីពាន់ដប់នេះ នៅបុរាណដ្ឋានប្រវត្តិសាស្រ្តស្រះគូ ក្នុងខេត្តព្រះត្រពាំង ដែលខ្មែរក្រោមទួទាំងខេត្ត តែងជួបជុំគ្នាជាពិធីប្រពៃណីជារៀងរាល់ឆ្នាំ បានត្រូវពួកយួនរៀបចំបំភ្លៃទៅជាបុណ្យមានលក្ខណៈយួន មានលេង ហ៊ី និងល្បែងផ្សងៗសុទ្ធតែមិនមែនជាល្បែង ខ្មែរ ហើយផ្លាកបដាទាំងឡាយសុទ្ធតែជាភាសាយួនទាំងអស់។ នេះជាអំពើដ៏ថោកទាបប្រៀបដូចជាការយកស្រោមក្អែកមកបំពាក់ពីលើសត្វហង្ស ដើម្បីបំភ័ន្តភ្នែកមនុស្សលោក យ៉ាងដូច្នោះ។ តាមរបាយការណ៍របស់ព្រះសង្ឃខ្មែរនៅទីនោះ បានធ្វើអត្ថាធិប្បាយថា ទិដ្ឋភាពជាទួទៅ បុណ្យប្រពៃណីខ្មែរនោះ ពួកយួនបានកែប្រែឱ្យទៅជាបុណ្យយួនទៅហើយ សល់លក្ខណៈខ្មែរបានតែមួយជ្រុងតូច ប៉ុណ្ណាះ។ ដោយឡែក រីឯពិធីប្រណាំងទូកវិញ ក៏ជាប្រពៃណីខ្មែរសុទ្ធសាធ ហើយខ្មែរក្រោមធ្វើចំពេលជាមួយគ្នា នៅព្រះរាជា ណាចក្រកម្ពុជា។ គឺជាប្រពៃណីមានតាំងពីសម័យអាណាចក្រខ្មែរជាមហាចក្រភពនៅទ្វីប អាស៊ី មានដីភ្ជាប់ តែមួយជាមួយទឹកដីកម្ពុជាក្រោមសព្វថ្ងៃ ហើយប្រទេសយួន ក៏មិនទាន់ទាំងមានឈ្មោះ ផងនោះ យួនបានបង្ខំឱ្យខ្មែរសរសេរបដាទាំងអស់ជាភាសាយួន ហើយការនិយាយប្រកាស គូប្រណាំងនិងលទ្ធផល ក៏ត្រូវតែធ្វើជាភាសាយួនទាំងស្រុង [សូមបើកស្តាប់វិទ្យុសម្លេងខ្មែរកម្ពុជាក្រោម ផ្សាយថ្ងៃអាទិត្យទី ២១ ខែវិច្ឆិកា ឆ្នាំ២០១០]។ ទង្វើរបស់យួននេះ គឺជាការរំលោភបំពានដ៏ធ្ងន់ធ្ងរ លើមាត្រាច្បាប់ដែលចែងដោយសហប្រជាជាតិ ដែលយួនខ្លួនឯងបានទទួលស្គាល់ គឺ៖

មាត្រា៨

១/ជនជាតិដើម និងបុគ្គលជាជនជាតិដើម មានសិទ្ធិមិនស្ថិតនៅក្នុងកម្មវត្ថុ នៃការបង្ខំឲ្យរស់នៅលាយឡំ ក្នុងសហគមន៍ផ្សេង ឬការបំផ្លាញវប្បធម៌របស់ខ្លួនឡើយ។

Article 8

1. Indigenous peoples and individuals have the right not to be subjected to forced assimilation or

destruction of their culture.

មាត្រា១១

១/ជនជាតិដើម មានសិទ្ធិប្រតិបត្តិ និងធ្វើឲ្យរស់ឡើងវិញ នូវប្រពៃណី ទំនៀម ទម្លាប់ជាវប្បធម៌របស់ខ្លួន។ សិទ្ធិនេះ រួមមានទាំងសិទ្ធិក្នុងការថែរក្សាការពារ និងអភិវឌ្ឍន៍ អ្វីដែលបង្ហាញអំពីអត្តសញ្ញាណវប្បធម៌របស់ខ្លួន ដែលមានពីអតីតកាល បច្ចុប្បន្ន និងអនាគត ដូចជាតំបន់បុរាណវិទ្យា និងស្ថានីយ ប្រវត្តិសាស្រ្ត បុរាណវត្ថុ រចនាបថ ពិធីបុណ្យ បច្ចេកវិទ្យា និងសិល្បៈ ទស្សនីយភាព និងការសំដែងសិល្បៈ និងអក្សរសាស្រ្ត។

២/រដ្ឋទាំងឡាយ ត្រូវផ្តល់ឲ្យមានដំណោះស្រាយតាមរយៈយន្តការ មានប្រសិទ្ធិភាព ដែលរួមទាំងបដិទាន ដោយបានរៀបចំបង្កើតឡើងជាមួយជនជាតិដើម ចំពោះកម្មសិទ្ធិវប្បធម៌ កម្មសិទ្ធិបញ្ញា កម្មសិទ្ធិសាសនា កម្មសិទ្ធិជំនឿរបស់ពួកគេ ដែលត្រូវដកហូតដោយគ្មាន ការយល់ព្រមដោយសេរី និងដោយមិនបានប្រាប់ ឲ្យដឹងជាមុន ឬដែលរំលោភលើច្បាប់ ប្រពៃណី  និងទំនៀមទម្លាប់របស់ពួកគេ។

Article 11

1. Indigenous peoples have the right to practice and revitalize their cultural traditions and

customs. This includes the right to maintain, protect and develop the past, present and future

manifestations of their cultures, such as archaeological and historical sites, artifacts, designs,

ceremonies, technologies and visual and performing arts and literature.

2. States shall provide redress through effective mechanisms, which may include restitution,

developed in conjunction with indigenous peoples, with respect to their cultural, intellectual,

religious and spiritual property taken without their free, prior and informed consent or in

violation of their laws, traditions and customs.

ជារៀងរាល់ពេលដែលខ្មែរក្រោម នៅក្រៅប្រទេសធ្វើការតវ៉ាចំពោះការរំលោភបំពាននានា ពួកយួនតែងនិយាយ ថា យើងមិនតំណាងឱ្យខ្មែរកម្ពុជាក្រោមក្នុងស្រុកទេ ។ ហើយពួកយួន តែងធ្វើបាបចាប់ចង បើខ្មែរក្នុងស្រុក ហ៊ានតវ៉ា។ ជាប្រពៃណី គឺយួនគ្មានគំនិតជាអ្នកស្រឡាញ់សន្តិភាព និងសុខដុមរមនាជាមួយជាតិសាសន៍ណា ទាំងអស់ ដោយចាត់ទុកការជិះជាន់កេងប្រវញ្ច ជាល្បែងកំសាន្ត ចិត្ត និងជាទម្លាប់ចរិតឈ្លានពានរបស់ពួកគេ។ ប៉ុន្តែខ្មែរក្រោមក៏មានខួរក្បាលទម្ងន់ពីរគីឡូដូចយួនដែរ យើង នឹងមិនមិនបណ្តោយឱ្យយួនធ្វើតាមចិត្តបានឡើយ ហើយវប្បធម៌ចក្រភពខ្មែរត្រូវតែបានរក្សាទុក ឱ្យគង់វង្សជារៀងរហូត។៚

ដោយ៖ សឺង សម្រេច

.