កាលពីថ្ងៃសៅរ៍ទី ២៧ សីហា ២០១១ កន្លងទៅថ្មីៗ នេះ វត្តខេមររង្សី ទីក្រុងសានហូស្សេ រដ្ឋកាលីហ្វ័រញ៉ា បានធ្វើពិធីសម្ពោធន៍ ជាផ្លូវការហើយ នៅវេលាម៉ោង ១ និង ៣០នាទី ដែលត្រូវ នឹងថ្ងៃអាទិត្យប្រមាណ ជាម៉ោង ៤ទៀបភ្លឺ ម៉ោងនៅកម្ពុជា ក្រោម។ កម្មវិធីបុណ្យ បានប្រព្រឹត្តទៅយ៉ាងអធិកអធម ក្រោមអធិបតីភាពរបស់ព្រះតេជគុណ ស៊ឺន យ៉ឹងរតនា តំណាងឲ្យគណៈកម្មការវត្តខេមររង្សី និងមានការចូល រួមពីបណ្តាសមាជិក សមាជិការបស់សហគមន៍ខ្មែរ និងខ្មែរក្រោមរាប់រយនាក់ ព្រមទាំងអ្នកផ្តល់ជំនួយ មន្ត្រីសាលាក្រុងសានហូស្សេ និងអ្នកឯកទេសច្បាប់ផងដែរ។ នៅពេលព្រឹកមានកម្មវិធីសាសនា ដូចជារាប់បាត្រ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដែលមានការនិមន្តចូលរួម ពីព្រះសង្ឃ នៅរដ្ឋផ្សេងៗ ចំនួន ១០ព្រះអង្គ។ បន្ទាប់ពីកម្មវិធីសាសនា ក៏មានកម្មវិធីកម្សាន្តជារបាំប្រពៃណី គឺរបាំជូនពរផងដែរ។ ក្រោយមកទៀត គឺជាកម្មវិធី ដែលភ្ញៀវកិត្តិយស ឡើងមានចំណាប់អារម្មណ៍ទាក់ទិនទៅ នឹងពីធីសម្ពោធន៍វត្តខេមររង្សីនេះ៖