លោក ​ថាច់ ង៉ុក ​ថាច់៖ ដំណើរ​ទស្សន​កិច្ច​ក្នុង​ប្រទេស​អូស្ត្រាលី​ទទួល​បាន​ជោគ​ជ័យ

លោក​ ថាច់ ង៉ុក​ ថាច់ ជា​ប្រធាន​ប្រតិបត្តិ​សហ​ព័ន្ធ​ខ្មែរ​ កម្ពុជា​ក្រោម ​កំពុង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​មក​កាន់​ ប្រទេស​អូស្ត្រាលី​រយៈ​ពេល ថ្ងៃ​របស់​លោក ជា​ការ​ឆ្លើយ​តប​តាម​ ការ​អញ្ជើញ​របស់​មន្ត្រី​ជាន់​ខ្ពស់​ ក្រសួង​ការ​បរទេស​អូស្ត្រាលី​ ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​របស់​បង​ប្អូន កម្ពុជា​ក្រោម​ នៅ​វៀតណាម ។
នៅ​ថ្ងៃ​នេះ​លោក ថាច់ ង៉ុក​ ថាច់​ បាន​ផ្តល់​កិត្តិ​យស​អញ្ជើញ​មក​បន្ទប់​ផ្សាយ​របស់​ Radio Australia ដើម្បី​ផ្តល់​បទ​សម្ភាសន៍​ផ្ទាល់​ ។ សូម​អញ្ជើញ​ស្តាប់​ការ​រៀប​រាប់​របស់​លោក​ថាច់​ ង៉ុក​ ថាច់ ប្រធាន​ប្រតិបត្តិ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ​ដូច​តទៅ៖
តើ​មូល​ហេតុ​អ្វី​បាន​ជា​មន្ត្រី​ជាន់​ខ្ពស់​អូស្ត្រាលី​អញ្ជើញ​លោក​ឲ្យ​មក​ប្រទេស​អូស្ត្រាលី?
តើ​លោក​បាន​លើក​សំណើរ​អ្វី​ខ្លះ​ដល់​មន្ត្រី​ជាន់​ខ្ពស់​អូស្ត្រាលី?
តើ​មន្ត្រី​អូស្ត្រាលី​មាន​ប្រតិ​កម្ម​យ៉ាង​ណា​ដែរ​ ចំពោះ​សំណើរ​របស់​លោក?
ក្រៅ​ពី​ជួប​ជា​មួយ​មន្ត្រី​អូស្ត្រាលី តើ​លោក​មាន​ធ្វើ​អ្វី​បន្ថែម​ទៀត​ដែរ?
តើ​លោក​គិត​ថា ជំនួប​ទាំង​អស់​នេះ​ទទួល​បាន​ជោគ​ជ័យ​ដែរ​ឬ​ទេ?

23 April 2012
ABC Radio Australia