ដោយ.ថាច់ ជំរឿន
រហូតមកដល់ពេលនេះលោក ស្រី សុធី បុគ្គលិកមិត្តសមាគមខ្មែរកម្ពុជា
ក្រោមប្រចាំខេត្តស្វាង រៀងដែលធ្លាប់អះអាងថា ខ្លួនត្រូវបានអាជ្ញាធរខេត្ត
ស្វាយរៀង និងអាជ្ញាធរវៀតណាមកំពុងតាមចាប់ ខ្លួននោះ នៅតែមានការ
ភ័យខ្លាចនិងកំពុងតែលាក់ខ្លួនដដែលទោះបីជាមន្រ្តីប៉ូលីសនៅខេត្តស្វាយ
រៀងអះអាងថានឹងមិនមានការតាមចាប់ខ្លួនក៏ដោយ ។
លោក ស្រី សុធី បុគ្គលិកមិត្តសមាគមខ្មែរ កម្ពុជាក្រោមប្រចាំខេត្តស្វាយ
រៀង បានឲ្យដឹងតាមទូរស័ព្ទនៅពេលថ្មីៗនេះថា រហូត មកដល់ពេល
នេះ លោកនៅតែមានការភ័យខ្លាចដ ដែលបើទោះបីជាអាជ្ញាធរខេត្ត
ស្វាយរៀងបានអះ អាងថា មិនមានការចាប់ខ្លួនលោកក៏ដោយ ប៉ុនែ្ត
លោកបានទទួល ដំណឹងពីបងប្អូនរបស់លោកដែល រស់នៅជិតផ្ទះ
របស់លោកនៅឯខេត្តស្វាយរៀងមក ថារយៈពេលពីរបីថៃ្ងនេះអាជ្ញាធរ
យួននៃប្រទេសវៀតណាម នៅតែស៊ើបសួររកឈ្មោះលោកដដែល។
បើតាមលោក ស្រី សុធី ធ្លាប់បានអះអាងថាកាលពីថៃ្ងទី ១៩ ខែកុម្ភ:
ឆ្នាំ២០០៩ មន្រ្តីប៉ូលីស ខេត្តស្វាយរៀងចំនួន ០៦ នាក់ និងមន្រ្តីនគរ
បាល វៀតណាមប្រដាប់ដោយអាវុធ បានចូលទៅឆែកឆេរលំនៅដ្ឋាន
របស់លោក ដែលស្ថិតនៅក្នុងភូមិកោះ ប្ញស្សី ឃុំទួលស្តី ស្រុកចន្រ្ទា
ខេត្តស្វាយរៀង ហើយបានថតរូបប្រពន្ធ និងកូនៗ របស់ដើម្បីតាម ចាប់ខ្លួនលោកដែលពាក់ព័ន្ធទៅនឹងរឿងសៀវភៅ៣ក្បាល រួមមានសៀវ
ភៅប្រវត្តិសាស្រ្ត ប្រទេសកម្ពុជា ថ្នាក់ទី៣ដែលបោះពុម្ពដោយក្រសួង
អប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ព្រឹត្តិបត្រ ស្រ្តីខ្មែរ
កម្ពុជាក្រោម និងសៀវភៅប្រជុំរឿងព្រេងខ្មែរកម្ពុជាក្រោម ។
លោក អាង ចាន់រិទ្ធិ នាយកប្រតិបត្តិអង្គការ ខ្មែរកម្ពុជាក្រោមការពារ
សិទិ្ធមនុស្ស បានមានប្រសាសន៍ប្រាប់សារព័ត៌មានជាតិខ្មែរនៅប្រ ទេសកម្ពុជាដែលបានចុះផ្សាយកាលពីថ្ងៃទី ១២ ខែមីនា ថា តាមការ
ស៊ើបអងេ្កតរបស់លោកលទ្ធផល ពុំដូចអ្វីដែល លោក ស្រី សុធី
ធ្លាប់បានអះអាងទាំងស្រុងនោះទេ ។ លោកបន្តថា អាជ្ញាធរខេត្ត
ស្វាយរៀងគ្រាន់តែចុះ ទៅសាកសួរនិងពិនិត្យលំនៅដ្ឋានរបស់លោក
ស្រី សុធី តែប៉ុណ្ណោះ ដោយពុំមានការចាប់ខ្លួននោះទេ បន្ទាប់ពី
ទទួលដំណឹងថា អាជ្ញាធរវៀតណាមបានចាប់ខ្លួនពលរដ្ឋខែ្មរក្រោម
ចំនួន ១២ នាក់ ដែលមាន កាន់ឯកសារសៀវភៅ ៣ ក្បាលនោះដែល
បាន ទទួលពីលោកដើម្បីយកទៅកម្ពុជាក្រោម ។
លោក អាង ចាន់រិទ្ធិ យល់ថាពិតជាអាចមាន ការចាប់ខ្លួនលោក ស្រី
សុធី ព្រោះអាជ្ញាធរវៀត ណាមតែងតែធ្វើការគាបសង្កត់ និងតាមចាប់
ខ្លួនពល ខ្មែរក្រោមដែលមានកាន់ឯកសារទាក់ទងនឹងប្រវត្តិសាស្រ្ត
ខែ្មរនោះ ។ លោកក៏បានស្នើឲ្យអាជ្ញាធរមាន សមត្ថកិច្ចស៊ើបអងេ្កត
ករណីនេះឲ្យបានម៉ត់ចត់និងទប់ស្កាត់ទង្វើររបស់អាជ្ញាធរវៀតណាម
ដែលតែងតែចូលរំលោភមកលើបូរណ:ភាពទឹកដីខ្មែរ និងរំលោភ លើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរក្រោម ។
លោក ឡឹក ចំរើន ស្នងការរងខេត្តស្វាយរៀង បានអះអាងថា មិនមាន
ការតាមចាប់ខ្លួនលោក ស្រី សុធី ពីសំណាក់អាជ្ញាធរខេត្តស្វាយរៀង
និងអាជ្ញាធ វៀតណាមនោះទេ ព្រោះលោក ស្រី សុធី ពុំមាន ទោស
អ្វីនោះឡើយ ហើយលោកបានឲ្យលោក ស្រី សុធី ត្រឡប់មកផ្ទះវិញ
តែទោះជាយ៉ាងណាលោក ពុំបានបញ្ជាក់អំពីចំណាត់ការរបស់អាជ្ញា
ធរក្នុងការធា នាសុវត្ថិភាពរបស់លោក ស្រី សុធី ឡើយ ។
កាលពីខែមិថុនា ឆ្នាំ ២០០៧ ព្រះតេជព្រះ គុណ ទឹម សាខន ព្រះចៅ
អធិការវត្តភ្នំដិនខាងជើង ស្រុកគិរិវង់ ខេត្តតាកែវ ត្រូវបានសម្តេចសង្ឃ
ខ្មែរនៃប្រទេសកម្ពុជាចាប់ផ្សឹក ហើយបញ្ជូនទៅដាក់គុកនៃបក្សកុម្មុយ
និស្តយួននៅខេត្តមាត់ជ្រូក ចោទពីបទថា បានបំបែកបំបាក់មិត្តភាព
វៀតណាមកម្ពុជា ៕.