
មេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងអនុប្រធានលោក កឹម សុខា បានមកដល់រាជធានីភ្នំពេញវិញនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីតៀមខ្លួនប្រារព្ធទិវាសិទ្ធិមនុស្សស្អែកនេះ នៅសួនសេរីភាព និងត្រៀមខ្លួនធ្វើមហាបាតុកម្មអហិង្សាពាក់ព័ន្ធនឹងការបោះឆ្នោតជាបន្តបន្ទាប់ទៀត។
កាលពីថ្ងៃអង្គារសប្តាហ៍មុន គណបក្សសង្គ្រោះជាតិ បានផ្ញើសេចក្តីជូនដំណឹងមួយទៅអភិបាល រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ផងដែរ ដោយប្រាប់អំពីការហែក្បួនទៅរដ្ឋសភា ដើម្បីទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស។
គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ការហែក្បួនដែលនឹងទៅជួបជុំគ្នានៅមុខរដ្ឋសភានេះដឹកនាំដោយ លោកប្រធាន សម រង្ស៊ី និងអនុប្រធាន លោក កឹម សុខា ហើយនឹងមានការចូលរួមពីសំណាក់ប្រជាជនរាប់ម៉ឺននាក់។
យ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ មិនអនុញ្ញាតឲ្យមានការដើរក្បួនមករដ្ឋសភាទេ ៕