លោក សម បូរិន្ទ អតីតអនុប្រធានវិទ្យុអាស៊ីសេរី ផ្នែក ខេមរភាសា និងជាអ្នកស្ថាបនិកវិទ្យុខ្មែរពិភពលោក បានទទួលមរណៈភាពហើយ នៅថ្ងៃសុក្រ ៦ រោច ខែពិសាខ ឆ្នាំរោង ចត្វាស័ក ព-ស ២៥៥៦ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១២ វេលាម៉ោង ៨ និង ២០ នាទីយប់ ក្នុងជន្មាយុ ៦០ ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាន នាទីក្រុង Silver Spring រដ្ឋម៉ារីឡែន សហរដ្ឋអាមេរិក។
ដំណឹងដ៏ក្រៀមក្រំនេះ ចាត់ទុកជាសេចក្តីប្រគេន និង ជូនដំណឹង ដល់ព្រះតេជ ព្រះគុណ លោក លោកស្រី និងបងប្អូនជនរួមជាតិជិតឆ្ងាយ បានជ្រាបជាព័ត៌មាន។
តាងនាមឱ្យក្រុមការងារ នៃវិទ្យុសំឡេងកម្ពុជាក្រោម សូមចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារសព និងសូមបួងសួងឱ្យវិញ្ញាណក្ខ័ន្ធសព លោក សម បូរិន្ទ បានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ អំពីកម្មវិធីបុណ្យបញ្ចុះសព ឬបូជាសព យើងខ្ញុំ និងប្រគេន-ជំរាបជូនជាខាងក្រោយ។
សូមអរព្រះគុណ-អរគុណ
ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
P. O. Box 51201
San Jose, CA 95152 (U.S.A)
Tel: (408) 550-5060