លោក ថាច់ សោភ័ណ នឹងត្រូវបានតុលាការវៀតណាម បើកសាវនាការប្រកាស សាលក្រមថ្ងៃស្អែក

អតីតព្រះចៅអធិការ វត្តនិគ្រោធ កំពង់ក្សាន្ត (កំពង់ក្សាយ) ទីរួមខខេត្ត ព្រះត្រពាំង ឈ្មោះ ថាច់ សោភ័ណ នឹងត្រូវ បានតុលាការ ប្រជាជនបក្ស កុម្មុយនិស្តវៀតណាម បើកសាវនាការ ប្រកាស សាលក្រម នៅវេលាម៉ោង៧ ព្រឹកថ្ងៃទី ២៧ ខែកញ្ញា ស្អែកនេះ ក្រោយពីត្រូវបានចាប់ខ្លួន ដោយមិន បានប្រាប់ពីមូលហេតុ កាលពីខែកក្កដា កន្លងទៅនេះ ។
សូមជំរាបជូនថា អតីតព្រះចៅអធិការ វត្តកំពង់និគ្រោធកំពង់ក្សាន្ត ថាច់ សោភ័ណ ប្រសូត នៅ ឆ្នាំថោះ គ.ស ១៩៧៦ ជាកូនប្រុសពៅ ទី ៨ របស់ លោកតា ថាច់ យ៉ាង និង លោកយាយ ថាច់ ធី យើន ។ លោក ថាច់ សោភ័ណ្ឌ បានសាងផ្នួសក្នុងឆ្នាំ ១៩៩០ ហើយត្រូវបាន សមាគមព្រះ សង្ឃ និងពុទ្ធបរិស័ទ ចំណុះជើងវត្តកំពង់ក្សាន្ត តែងតាំងជាព្រះចៅ អធិការវត្តនៅឆ្នាំ ២០០០ ។ ហើយលាចាកសិក្ខាបទនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១០ និងត្រូវអាជ្ញាធរយួនចាប់ខ្លួន នាថ្ងៃ ទី ២៩ កក្កដា ឆ្នាំ២០១០វេលាម៉ោង ១១ ថ្ងៃត្រង់ ៕

.