លោក ថាច់ សាង បានអនិច្ចកម្មព្រឹកថ្ងៃអាទិត្យនេះ

លោក ថាច់ សាង ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ។
លោក ថាច់ សាង ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម នៅ
កម្ពុជាបានទទទួលអនិច្ចកម្មនៅព្រឹកថ្ងៃអាទិត្យទី ១៧ ខែកុម្ភៈ
នេះ ដោយជរាពាធ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងខ្លី
មួយតាមរយៈសារអ៊ីម៉ែលពីលោក ថាច់ ង៉ុក ថាច់ ប្រធានសហ
ព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមួលដ្ឋាននៅអាមេរិក ។
សូមបញ្ជាក់ថា ថាច់ សាង ជាកម្មជនតស៊ូដើម្បីសិទ្ធិសេរីភាពខ្មែរ
ក្រោមមួយរូបតាំងពីនៅដែនដីកម្ពុជាក្រោម ហើយមកដល់ស្រុក
ខ្មែរនៅតែធ្វើការតស៊ូឥតឈប់ឈរដើម្បីសិទ្ធិម្ចាស់ការរបស់ប្រ
ជាជាតិខ្មែរក្រោមនៃដែនដីកម្ពូជាក្រោម ។
តាមការបញ្ជាក់តាមរយៈសារអ៊ីម៉ែលរបស់ លោក ថាច់ ង៉ុក ថាច់
ថា លោក ថាច់ សាង ” ជាមនុស្សស្មោះត្រង់គួរឲ្យគោរព និងជា
កូនខ្មែរក្រោមពិតៗ” ដែលមួយជីវិតរបស់គាត់ឈរលើគោល
ការណ៍ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” របស់សហព័ន្ធ
ខ្មែរកម្ពុជាក្រោមឥតងាករេសោះឡើយ ។
លោក ថាច់ សាង បានលាលោកនេះទៅ តែគំនិតនៃការតស៊ូ
ដើម្បីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង របស់ពលរដ្ឋខ្មែរ
ក្រោម ដែលដក់ជាប់នៅក្នុងសតិអារម្មណ៍របស់គាត់នោះ គួរតែ
ត្រវបានយកទង់ជាតិខ្មែរក្រោម”ខឿវលឿងក្រហម”មកគ្របលើ
មឈូសដើម្បីជូនដំណើរគាត់ទៅកាន់ឋានបរលោក ៕