ព្រះតេជគុណ អស់លោក នាក់ នាង មិត្ត អ្នកស្តាប់វិទ្យុ សំឡេងកម្ពុជាក្រោម ជាទីគោរពរាប់អាន។ លោក តាំង ធី ដែលត្រូវបានអាជ្ញាធរយួន ចាប់ខ្លួនអស់មួយ យប់ពីរថ្ងៃទៅហើយ មិនទាន់ឃើញមានការដោះលែងនៅឡើយទេ។ យោងតាម ប្រភពព័ត៌មាន ពីកម្ពុជាក្រោម បានឲ្យដឹងថា លោក តាំង ធី ដែលជាប្រជាពលរដ្ឋ ខ្មែរក្រោមមួយរូប មានអាយុ ៤៥ឆ្នាំ រស់នៅភូមិបឹងទន្សា ស្រុកបាយឆៅ យួនហៅ ម៉ីតូ ដែលត្រូវបាននគរបាយយួនខេត្តឃ្លាំង កោះហៅឲ្យចូលខ្លួនតាំងពីថ្ងៃ ២៣រហូតដល់ល្ងាចថ្ងៃទី ២៤មិនា គឺអស់រយៈពេលមួយយប់ពីរថ្ងៃ មិនទាន់ឃើញ លោកត្រឡប់មកផ្ទះវិញទេ។ ការបាត់ខ្លួនរបស់លោក តាំង ធី ធ្វើឲ្យក្រុមគ្រួសារ មានការព្រួយបារម្ភយ៉ាងខ្លាំង ដែលអាចយល់បានថា លោក តាំង ធី អាច នឹងត្រូវអាជ្ញាធរយួន ចាប់ឃុំខ្លួន ដាក់ពន្ធនាគារជាមិនខាន។ ព័ត៌មានលំអិត សូមស្តាប់លោក ហៅ ឈួនលីរាយការណ៍៖