លិខិតអំពាវនាវ របស់សហព័ន្ធខ្មែរកម្ពុជា ក្រោម ស្តីពីសោកនាដកម្ម ខ្មែរក្រោម សហព័ន្ធខ្មែរកម្ពុជាក្រោម សូមប្រគេន និងជម្រាប ដល់ជនរួមឈាម ខ្មែរក្រោម ខ្មែរនៅក្នុងស្រុក ព្រះរាជាណាចក្រកម្ពុជា និងប្រទេសទី៣ជុំវិញ សកលោក ជាទីគោរព រាប់អាន។
សោកនាដកម្ម ការរឈឺចាប់មានឃាតកម្ម ពីគ្រប់រូបភាព ទាំងអស់មកលើ ខ្មែរក្រោម ទាំងអ្នកដឹកនាំ ក៍ដូចជាជនជាតិយួន ប្រកាន់ពូជសាសន៍មួយចំនួន។
កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១០ មានព្រឹត្តិការណ៍យួនកាប់ខ្មែរ នៅក្នុងខេត្ត រោងដំរី យួនហៅថា តៃនិញតំបន់ចំការកៅស៊ូរបស់ជនជាតិយួន បណ្តាលឱ្យមាន គ្រោះថា្នក់ ដូចខាងក្រោម ដែលយុវជនទាំង២២ នាក់ បានបំរើការងារជាកម្មករនៅទីនោះ។
ជនរងគ្រោះមាននាមដូចខាងក្រោម៖
១- ចៅ ណែត អាយុ២២ឆ្នាំ ត្រូវបានក្រុមយួនកាប់ស្លាប់ រស់នៅភូមិរលាំង ឃុំរលាំង ស្រុកស្វាយទង ខេត្តមាត់ជ្រូក។
២- ចៅ ផាត រស់នៅឃុំបន្ទាយស្វាយ ស្រុកស្វាយទង ខេត្តមាត់ជ្រូក រងរបួសជាទម្ងន់ ព្យាបាលនៅមន្ទីរពេទ្យ។
៣- ចៅ កែវ រស់នៅឃុំបន្ទាយស្វាយ ស្រុកស្វាយទង ខេត្តមាត់ជ្រូក រងរបួសជាទម្ងន់ ព្យាបាលនៅមន្ទីរពេទ្យ។
៤- យុវជនម្នាក់ត្រូវរបួសជាទម្ងន់ដោយត្រូវយួនកាប់ដាច់ស្មា និង៥រូបទៀតរងរបួស ស្រាល។
អាស្រ័យដូចប្រគេន និងជំរាប់ខាងលើ សហព័ន្ធខ្មែរកម្ពុជាក្រោម សូមអំពាវនាវ ដល់ជនរួមឈាមខ្មែរ ទាំងនៅក្នុងស្រុក ព្រះរាជាណាចក្រកម្ពុជា និងក្រៅស្រុក សូមមេត្តាជួយគាំទ្រ និងចូលរួមមរណៈទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ ទាំងកម្លាំងកាយចិត្ត ថវិកា ស្មារតី តាមដែលអាចធ្វើទៅបានក្នុងស្មារតិជាតិ។
ជាពិសេសទៅទៀត គឺដើម្បីពង្រឹងស្មារតីបងប្អូនខ្មែរក្រោម ក្នុងខេត្តមាត់ជ្រូកទាំងមូល និងកម្ពុជាក្រោម។
សូមមេត្តាទាក់ទងតាមសាខាសហព័ន្ធ និងតំណាងសហព័ន្ធតាមទីកន្លែង ដែល បងប្អូនរស់នៅ ឬទាក់ ទងមកការិយាល័យសហព័ន្ធតាមការគួរ។
សូមមេត្តាទទួលនូវសេចក្តីគោរពរាប់អានដ៍ខ្ពង់ខ្ពស់។
ធ្វើនៅសហរដ្ឋអាមេរិក, ថ្ងៃទី ០៦ កញ្ញា ឆ្នាំ ២០១០
អំពីខ្ញុំព្រះករុណា
ថាច់ ង៉ុក ថាច់
ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម