អាត្មាភាព ព្រមទាំងគណៈកម្មការ, និងអាចារ្យវត្ត ខេមររង្សី ក្រុងសាន់ហូស្សេ មានកិត្តិយស សូមគោរពអញ្ជើញ លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយ ចូលរូមឱ្យបានច្រើនកុះករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ បញ្ចស័ក ព-ស ២៥៥៧ និងទទួលទេពធីតានាម ទុង្សាទេវី ជាបុត្រី ទី១ នៃកបិលមហាព្រហ្ម ដើម្បីនាំមកនូវ សិរីសួស្តី, លាភសក្ការៈ និងសុភមង្គល សម្រាប់ឆ្នាំថ្មីខាងមុខនេះ។ កម្មវិធីបុណ្យ
– ថ្ងៃសុក្រ ទី១២ ខែ មេសា ឆ្នាំ២០១៣ (Friday April. 12, 2013)
-ម៉ោង៖ 5:00PM—8:00PM សូត្រមន្តឆ្នាំចាស់ និងពិធីទទួលទេវតាឆ្នាំថ្មី នៅវត្តខេមររង្សី។
-ថ្ងៃសៅរ៍ ទី ១៣ ខែមេសា ឆ្នាំ២០១៣ (Saturday April. 13, 2013)
-ម៉ោង៖ 8:30AM—2:00PM ពិធីសាសនកិច្ច, របាំប្រពៃណី និងចំណាប់អារម្មណ៍ភ្ញៀវកិត្តិយស។
-ម៉ោង៖ 4:00PM—10:00PM តន្រ្តីសម័យ រាជសីតន្រ្តី ពីក្រុង Stockton(ឥតគិតថ្លៃ !)
-ថ្ងៃអាទិត្យ ទី១៤ ខែ មេសា ឆ្នាំ២០១៣ ( Sunday April. 14, 2013)
-ម៉ោង 8:30AM-2:00PM ប្រារព្ធសាសនកិច្ច, រាប់បាត្រ, ពូនភ្នំខ្សាច់, ស្រង់ព្រះ និងទេសនា។
-ថ្ងៃច័ន្ទ ទី១៥ ខែ មេសា ឆ្នាំ២០១៣ ( Monday April. 15, 2013)
-ម៉ោង 9:00AM12:00PM (ថ្ងៃវារៈវ័នបត) សាសនកិច្ច, រាប់បាត្រ, វេរភត្ត និងដារបង្សុកូល។
-ថ្ងៃអង្គារ ទី១៦ ខែ មេសា ឆ្នាំ២០១៣ ( Tuesday April. 16, 2013)
-ម៉ោង 9:00AM12:00PM (ថ្ងៃវារៈឡើងស័ក) សាសនកិច្ច, រាប់បាត្រ វេរភត្ត និងដារបង្សុកូល និង ពហូទេវា ជាកិច្ចឆ្លងបុណ្យចូលឆ្នាំថ្មី។
ធ្វើនៅវត្តខេមររង្សី, ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣
ជ.ព្រះសង្ឃនិងគណៈកម្មការវត្ត
ភិក្ខុៈ សឺង យ៉ឹង រតនា
ព័ត៌មានបន្ថែម៖ (408) 520-4907 / (408) 550-5060