សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រុងឡុងប៊ិច ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រញ៉ា មានកិត្តិយស សូមគោរពអញ្ជើញ លោក លោកស្រី និងបងប្អូនជនរួមជាតិ ចូលរួមប្រជុំជាមួយយើងខ្ញុំ ដើម្បីបានស្តាប់នូវ បច្ចុប្បន្ន ភាពខ្មែរក្រោម នៅលើឆាកអន្តរជាតិ និងស្តាប់សេចក្តីថ្លែងការណ៍របស់លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម បន្ទាប់ពីចូលរួមកិច្ចប្រ ជុំជាមួយនឹងអង្គការសហប្រជាជាតិ ស្តីពីការរើសអើងពូជសាសន៍ នៅទីក្រុង ស្សឺណែវ ប្រទេសស្វីស កាលពីពេលថ្មីៗនេះ។
វត្តមានរបស់លោក លោកស្រី និងបងប្អូនជនរួមជាតិ គឺជាស្មារតី សាមគ្គី ស្នេហាជាតិខ្ពស់ ក្នុងការជំរុញកម្លាំងចលនា តស៊ូ ដោយអហឹង្សា របស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម ឱ្យកាន់តែជឿនលឿន ឆ្ពោះទៅយកសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង ពីនឹមអាណានិគមយួនសព្វថ្ងៃ។
កាលបរិច្ឆេទ៖
-ថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១២
ពីម៉ោង៖ ៩ព្រឹក រហូតដល់ម៉ោង ៣ល្ងាច ជួបជុំភ្ញៀវកិត្តិយសជិតឆ្ងាយ ពីធីប្រពៃណីជាតិ និងសេចក្តីថ្លែងការណ៍របស់លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ជុំវិញលទ្ធផល នៃកិច្ចប្រជុំនៅទីក្រុង ស្សឺណែវ។
-ទីកន្លែង៖ Golden Villa Restaurant
1360 E. Anaheim St< #205
Long Beach CA 90813
Info. Danh Khuch (562) 276-5404
Thach Sophan (909) 277-0221
Kien Romony (562) 253-6575
Thach Ry (909) 244-4519
Kim Hung (562) 552-5476