លិខិតអញ្ជើញ៖ បុណ្យវិសាខបូជា វត្តខេមររង្សី

អាត្មាភាព យើងខ្ញុំ ជាព្រះសង្ឃ គណៈកម្មការ និងអាចារ្យ វត្តខេមររង្សី ក្រុងសាន់ហូស្សេ នៃរដ្ឋកាលីហ្វ័រញ៉ា បានមូលមតិគ្នា ប្រារព្ធពិធី បុណ្យវិសាខបូជា ដើម្បីរំលឹកនឹកដល់ថ្ងៃនក្ខត្តឫក្សទាំង៣ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូតិ, ត្រាស់ដឹង, បរិនិព្វាន និងដង្ហែ ព្រះសារីរិកធាតុ ព្រមទាំង ព្រះត្រៃបិដក ប្រទក្សិណ៣ជុំ វត្តខេមររង្សី ដើម្បីលើកស្ទួយនូវព្រះពុទ្ធសាសនានៃយើង។

អាស្រ័យហេតុននេះ យើងខ្ញុំ សូមគោរពអញ្ជើញ លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមញុំាង ពិធីបុណ្យវិសាខបូជានេះ​​​​​​​ ឲ្យបានច្រើនកុះករ ព្រោះបុណ្យវិសាខបូជា គឺជាបុណ្យ មានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនារបស់យើង។

INVITATION To The VESAK DAY

On Vesak Day, Buddhists around the world commemorate events of significance: The birth, enlightenment and the passing away of Gautama Buddha.

On behalf the Wat Khemara Rangsey members in San Jose,  we would like to cordially invite you, your family, and your friends to attend the Vesak Day ceremony which will be from Saturday, May 05, 2012 to Sunday, May 06, 2012 at Wat     Khemara Rangsey 1594 Cunningham Ave. San Jose, CA 95122.Tel: (408) 520-4907.

កម្មវិធីបុណ្យ

-ថ្ងៃសៅរ៍  ទី៥ ខែឧសភា ឆ្នាំ២០១២ (Saturday May 05, 2012)

-ម៉ោង៖ 5:00PM—9:00PM ចំរើនព្រះបរិត្ត នៅវត្តខេមររង្សី។

-ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ (Sunday May 06, 2012)

-ពីម៉ោង 9:00AM­2:00PM ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ, ព្រះសង្ឃទ្រង់បិណ្ឌបាត្រ, សាសនកិច្ច, ប្រកាស វិសាខបូជា, វេរភត្ត, ដង្ហែព្រះសារីរីកធាតុ និងព្រះត្រៃបិដក ប្រទក្សិណ៣ជុំ, នមស្ការបូជនីយស្ថានទាំង៣ និងទេសនាគ្រែពីរ ជាកិច្ចឆ្លងបុណ្យ នៅវត្តខេមររង្សី។

ធ្វើនៅវត្តខេមររង្សី, ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២

តំណាងព្រះសង្ឃនិងគណៈកម្មការវត្ត

ភិក្ខុ៖ សឺង យ៉ឹង រតនា