បុណ្យចំរើនជន្មាយុ ជូនចំពោះបុព្វការីជនដូចមានរាយនាមខាងក្រោមនេះ
១- លោក ចៅ រៀប ប្រធានសភាពព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ជន្មាយុ៧៤ឆ្នាំ
២- ឧបាសក ថាច់ សំ ប្រធានគណៈកម្មការបុណ្យ ជន្មាយុ ៨៤ឆ្នាំ
៣- ឧបាសក លី យាន ព្រឹទ្ធាចារ្យ ជន្មាយុ ៨៦ឆ្នាំ
៤- លោក ថាច់ ជា សកម្មជនទីប្រឹក្សា ជន្មាយុ ៨៤ឆ្នាំ
៥- លោក ថាច់ ស៊ុំ ព្រឹទ្ធាចារ្យ ជន្មាយុ……
៦- លោកយាយ ថាច់ ធី ស៊ីម ជន្មាយុ ៩២ឆ្នាំ
៧- លោកយាយ ថាច់ ធី ឃីម ជន្មាយុ ៧៤ឆ្នាំ
ហេតុដូច្នេះ សមាគមខ្មែរកម្ពុជាក្រោម សូមគោរពអញ្ជើញ លោក លោកស្រី ញាតិមិត្ត កូនចៅ ប្រុសស្រី ចូលរូមជូនពរសព្វសាធុការ ដល់បុព្វការីជនរបស់យើង សូមឱ្យ លោកទាំងអស់ ចំរើនជន្មាយុយឺនយូរអង្វែងតរៀងទៅ។ គណៈកម្មការនាយកសហព័ន្ធ ២ រូប គឺលោក ចៅ រៀប និងលោក ថាច់ ង៉ុក ថាច់ មានសេចក្តីរីករាយ អញ្ជើញមកចូលរួមជា អធិបតី និងកិត្តិយស នាពេលនោះផងដែរ។
កម្មវិធីបុណ្យនិងទីកន្លែង
ពេលព្រឹក ថ្ងៃអាទិត្យ ទី៣ ខែមិនា ឆ្នាំ២០១៣ នៅការិយាល័យសមាគមខ្មែរក្រោម
ម៉ោង 09:00AM ជួបជុំញាតិមិត្តជិតឆ្ងាយ
10:00AM ផ្តើមពិធីសាសនកិច្ច មនស្សការ, ចំរើនព្រះបរិត្ត
11:00AM វេរភត្តប្រគេនព្រះសង្ឃ
12:00PM ជួបជុំទទួលទានអាហារ
02:00PM បើកអង្គប្រជុំរហូតដល់ម៉ោង៤រសៀល
04:00PM បិទអង្គប្រជុំ។
អាសយដ្ឋាន៖ 7355 46TH Ave. North, St Persburg, FL 33709
ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឺង សឿង ប្រធានសាខាសហព័ន្ធ ទូរស័ព្ទលេខ ៧២៧- ៦៤៦-២៣២៧
លោកស្រី គីម ឡាយ ប្រធាននារីខ្មែរក្រោម ទូរស័ព្ទលេខ ៧២៧- ៤៧៥-០៤១៣
លោក ដាញ់ ពេជ្រ ប្រធានសមាគមខ្មែរក្រោម ទូរស័ព្ទលេខ ៧២៧- ៣២៨-២៥៣០