លិខិតអញ្ជើញ៖ បុណ្យខួបឆ្នាំទី ១ វត្តខេមររង្សី ក្រុងសាន់ហូស្សេ

អាត្មាភាព យើងខ្ញុំ ជាព្រះសង្ឃ, គណៈកម្មការ, អាចារ្យ និងពុទ្ធបរិស័ទ វត្តខេមររង្សី ក្រុងសាន់ហូស្សេ  បានមូលមតិគ្នា ប្រារព្ធពិធី បុណ្យខួបឆ្នាំទី១ នៃវត្តខេមររង្សី ដែលបានទិញពីធនាគារ  កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១១ និងដើម្បីបញ្ជាក់ថា វត្តខេមររង្សី គឺជាទ្រព្យរបស់យើងទាំងអស់គ្នា។ អាស្រ័យហេតុនេះ យើងខ្ញុំ មានកិត្តិយស សូមគោរពអញ្ជើញ លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមញុំាង ពិធីបុណ្យខួបឆ្នាំទី១នេះ​​​​​​​ ឲ្យបានច្រើនកុះករ និងអនុមោទនាយកកុសលរៀងៗខ្លួន។

Invitation to the Celebration of One Year Property Ownership

On behalf of the respected Buddhist monks and committee members of the United Khmer Krom Non-profit Organization – Wat Khemara Rangsey, we would like to invite you, your family, relatives and friends to attend the celebration of the One Year Property Ownership that our  community bought and entitled the property where Wat Khemara Rangsey locates at 1594       Cunningham Ave, San Jose, CA 95122, on July 12, 2011.

កម្មវិធីបុណ្យ

-ថ្ងៃសៅរ៍  ទី១៤ ខែកក្កដា ឆ្នាំ២០១២ (Saturday July 14, 2012)

-ម៉ោង៖ 5:00PM—9:00PM (Buddhist Chanting) ជួបជុំពុទ្ធបរិស័ទ ពិធីសាសនកិច្ច និងចំរើនព្រះបរិត្ត។

-ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១២ (Sunday July 15, 2012)

-ម៉ោង៖ 9:00AM—2:00PM (Commemoration Ceremony) ជួបជុំភ្ញៀវកិត្តិយសជិតឆ្ងាយ និមន្តព្រះសង្ឃទ្រង់បិណ្ឌបាត្រ, នមស្ការ, វេរភត្ត, ដារបង្សុកូល, អត្ថន័យបុណ្យខួប, ទេសនា និងពហូទេវា។

ទីកន្លែងៈ វត្តខេមររង្សី ក្រុងសាន់ហូស្សេ 1594 Cunningham Ave, San Jose, CA 95122 (U.S.A)

Tel: (408) 520-4907 Cell: (408) 550-5060

ធ្វើនៅវត្តខេមររង្សី, ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១២

តំណាងព្រះសង្ឃនិងគណៈកម្មការវត្ត

ភិក្ខុៈ សឺង យ៉ឹង រតនា