លិខិតប្រសិទ្ធិពរ ចំពោះសហព័ន្ធខ្មែរកម្ពុជាក្រោម របស់លោក ឋាច់ សុមេធ

លិខិតប្រសិទ្ធិពរ
ជូនចំពោះ ៖ សហព័ន្ធខ្មែរកម្ពុជាក្រោម
តាមរយៈ លោកប្រធានសភាព្រឹទ្ធាចារ្យ ចៅ រៀប
លោកប្រធានជាទីគោរព ខ្ញុំ និងសិស្សគណរបស់ខ្ញុំ ទាំងនៅមាតុភូមិយើង និង នៅព្រះរាជា​ណាចក្រ កម្ពុជាមានសេចក្ដីត្រេកអរក្រៃលេង ដែលខ្មែរយើងទទួល បានជោគជ័យជាច្រើន ដោយបុព្វហេតុតស៊ូយ៉ាងស្វាញរបស់ សហព័ន្ធខ្មែរកម្ពុជា ក្រោម ។
ខ្ញុំ យើងខ្ញុំ សូមប្រសិទ្ធិពរជ័យ ជូនដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងដំណើរ ការប្រជុំនាប្រទេសអ៊ុយក្រែនលើកនេះ ឲ្យកាន់តែទទួលបានជោគជ័យថ្មី ៗ ទ្វេថែម ទៀត ដើម្បីបុព្វហេតុជាតិ​ មាតុភូមិ។
ប្រសិទ្ធិពរជ័យ សូមពុទ្ធពរទាំងឡាយ​ ៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ ចូរចំរុង ចំរើន ថែមទៀត ដល់សកម្មជនសហព័ន្ធខ្មែរកម្ពុជាក្រោម គ្រប់ឋានានុក្រម ព្រមទាំងគ្រួរសារ កុំបីអាក់ឡើយ។
ដោយអំណាច ផល្លានិសង្ស ដែលខ្ញុំបានសាងសន្សំអស់ច្រើនឆ្នាំកន្លងមកនេះ, ដោយអំណាចសកម្មភាព ដ៏អង់អាច វៀងវៃ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម សូម ឲ្យជាតិ មាតុភូមិកម្ពុជាក្រោម រួចផុតពីនឹមអាណានិគមគ្រប់ប្រភេទ ក្នុងពេលឆាប់ នេះ៕
ភ្នំពេញថ្ងៃទី ១១ តុលា​ ២០០៩

ខ្ញុំ ឋាច់ សុមេធ.