លិខិតប្រគេននិងជូនពត៌មាន

ស្តីពីដំណើរទៅបំពេញបេសកកម្មនៅទ្វីបអឺរ៉ុប

សហព័ន្ធខ្មែរកម្ពុជាក្រោម មានកិត្តិយស សូមប្រគេននិងជូនដំណឹងដល់សមាជិក-កា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងបងប្អូនជនរួមជាតិ នៅគ្រប់មជ្ឈដ្ឋាន អោយបានជ្រាបថា ៖
១-សហព័ន្ធខ្មែរកម្ពុជាក្រោម និងទៅចូលរួមកិច្ចប្រជុំគណៈកម្មការនាយក នៃអង្គការ យូអិនភីអូ នៅទីក្រុងក្រឹមមៀ ប្រទេសយូក្រេន ដែលនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ គឺចាប់ថ្ងៃទី៨ ខែតុលា រហូតដល់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៩ ខាងមុខនេះ។
២-ដំណើរទៅជួបលោកគ្រូ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិន និងលោក គឹម មឿន ដាញ ទូន ដែលទើបតែទទួលបានសិទ្ធិជាជនភៀសខ្លួន ទៅរស់នៅប្រទេសស៊ុយអែត នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០០៩ រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៩ ដើម្បីជជែកអំពីស្ថានភាព រស់នៅក្នុងគុកយួន នៃប្រទេសយួនកន្លងមក។
ដំណើរទៅបំពេញបេសកកម្មនៅទ្វីបអឺរ៉ុប ក្រោមការដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ដោយ លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម និងលោក ថាច់ វៀន ប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប។
អាស្រ័យដូចប្រគេន និងជំរាបជូននូវពត៌មានខាងលើ សូមសមាជិក-កា នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម និងបងប្អូនជនរួមជាតិនៅក្នុងស្រុកនិងបរទេស បានជ្រាបជាពត៌មាន។
សូមបងប្អូនជនជនរួមជាតិ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់។
ធ្វើនៅសហរដ្ឋអាមេរិក, ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៩
អំពីយើងខ្ញុំព្រះករុណាខ្ញុំបាទ

ថាច់ ង៉ុក ថាច់
ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម.