លិខិតនិមន្តនិងអញ្ជើញ ចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌ

ខ្ញុំព្រះករុណា – អាត្មាភាព ជាសមណនិស្សិត-និស្សិត​ ខ្មែរក្រោមទាំងអស់ រួមជាមួយញាតិ ញោម បងប្អូនខ្មែរ យើងដែលកំពុងរស់នៅប្រទេសថៃ ពិសេសនៅតំបន់ រាំងស៊ីត ស៊ីមុមមឿង និងទី កន្លែងផ្សេងៗទៀត នៅទី ក្រុងបាងកក បានព្រមព្រៀងមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្ដួចផ្ដើម ចាត់ធ្វើ ពីធីបុណ្យ ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យ ប្រពៃណីមួយរបស់ជាតិខ្មែរយើង។ ជារៀង រាល់ឆ្នាំ នៅពេល ដល់ថ្ងៃខែរដូវ ដែលត្រូវ ប្រារព្ធពិធីបុណ្យ ភ្ជុំបិណ្ឌម្តងៗ បងប្អូនកូនចៅសាច់ញាតិ សន្ដាន ទាំង ឡាយទោះនៅទីជិតឬនៅទីឆ្ងាយក្តី តែងតែធ្វើដំណើរ ទៅមកជួបជុំគ្នា ដើម្បីរៀបចំនំ ចំណី ម្ហូបអា ហារ បាយសម្លចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់ នៅវត្តអារាមនានា។ នេះ គឺជា ទំនៀម ទម្លាប់ដ៍ល្អប្រពៃ មួយរបស់ជាតិខ្មែរ យើងដែលគេតែងតែនិយមប្រារព្ធ ធ្វើតាំង ពីបុរាណ កាលត រៀងមក ។
​អាស្រ័យហេតុដូច្នេះហើយ ខ្ញុំព្រះករុណា-អាត្មាភាព សូមអារាធនានិមន្តនិងអញ្ជើញ ព្រះតេជព្រះ គុណ អស់លោក លោកស្រី អ្នកនាង កញ្ញានិងពុទ្ធបរិស័ទ ទូទៅ ដែលបានមករស់នៅប្រទេសថៃ ចូល រួមពិធី បុណ្យភ្ជុំបិណ្ឌទាំងអស់គ្នានឹងបាន ធ្វើបុណ្យដាក់ បិណ្ឌ-រាប់បាត្រ​ និងវេរចង្ហាន់ ដល់ព្រះ សង្ឃ ដើម្បីឧទ្ទិស បុណ្យកុសលផលានិសង្ស ដល់បុព្វការីជន ទាំងឡាយ មានមាតាបិតាជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ និងញាតិកា ទាំង ៧ សន្ដាន ដែលបានចែកឋាន ទៅកាន់បរលោកហើយនោះ ។
ទីកន្លែង
នៅវត្តរាំងស៊ីត ឃុំហ្ល័កហុក ស្រុងមឿង ខេត្តបទុមថានី​ (ជាយក្រុងបាងកក)​។
កាលបរិច្ឆេទ៖​
នៅថ្ងៃចន្ទ ទី១៥​ ខែតុលា ត្រូវនឹងថ្ងៃ១៥ រោច ខែភទ្របទ ​(ចំថ្ងៃភ្ជុំបិណ្ឌធំ) ព. ស. ២៥៥៦ –
គ.ស.២០១២។
អ្នកផ្តើមបុណ្យ៖ –
សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរក្រោម នៅប្រទេសថៃ។
បងប្អូនញាតិញោមពុទ្ធបរិស័ទខ្មែរយើង ដែលកំពុងរស់នៅតំបន់រាំងស៊ីត ស៊ីមុមមឿង
បាងយ៉ៃស៊ីទី ត្លាតថៃ និងទីកន្លែងផ្សេងៗ ទៀតនៅទីក្រុងបាងកក ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនងតំណាងកម្មការចាត់បុណ្យតាមទូរស័ព្ទខាងក្រោម៖

– ព្រះតេជព្រះគុណ មាស សាវឿន            ទូរស័ព្ទៈ​០៨៤​-៦៧៦-០៤៥៩

– ព្រះតេជព្រះគុណ ចៅ ប៊ិនសុទ្ធា             ទូរស័ព្ទៈ​០៨៣-៧៣២-៤៧២៦

– ព្រះតេជព្រះគុណ​ សឺន សុផារិន្ទ             ទូរស័ព្ទៈ​០៨៦-៧៧៥-៦៥៦២

– ព្រះតេជព្រះគុណ​ សម​ សុជាតិ              ទូរស័ព្ទៈ​០៨០-៤៥៥-៩៦៤៧

– លោក ថាច់ ជិន                                  ទូរស័ព្ទៈ​០៨៥-៨០៣-០០៨៩

រូបថត ផែនទី និង វត្តរាំងស៊ីត កន្លែងធ្វើបុណ្យ
ព្រះតេព្រះគុណ មាស សាវឿន (ទី ២ ពីស្ដាំ ) ប្រធានសម្ព័ន្ធសមណនិស្សិតខ្មែរក្រោម នៅថៃ ។