លិខិតនិមន្តនិងអញ្ជើញ៖ ខួបឆ្នាំទី៦៤ ទិវាបាត់បង់ទឹកដីកម្ពុជាក្រោម

យើងខ្ញុំ ជាប្រធានសាខា និងសមាជិក សមាជិកា នៃ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំ រដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក មានកិត្តិយស សូមគោរពអញ្ជើញ លោក លោកស្រី បងប្អូនជនរួមជាតិ ចូលរួមក្នុងពិធីរំលឹកខួបឆ្នាំទី៦៤ ទិវាបាត់បង់ទឹកដីកម្ពុជាក្រោម (០៤ មិថុនា ឆ្នាំ១៩៤៩ – ០៤ មិថុនា ឆ្នាំ២០១៣) នៅទីក្រុង Portland រដ្ឋអូរីហ្គិន។

អាស្រ័យហេតុនេះ យើងខ្ញុំសូមគោរពអញ្ជើញ លោក លោកស្រី និងបងប្អូនជនរួមជាតិ ចូលរួមបុណ្យបាត់បង់ទឹកដីកម្ពុជាក្រោម ដែលជាបុណ្យប្រវត្តិសាស្រ្តនេះ ឱ្យបានច្រើនកុះករ។

ថ្ងៃសៅរ៍ ទី ១៥ ខែមិថុនា ឆ្នាំ ២០១៣ (Saturday, June 15, 2013)

ម៉ោង 9:00AM—9:30AM ជួបជុំភ្ញៀវកិត្តិយសជិតឆ្ងាយ

-ម៉ោង 9:30AM—10:00AM ប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ

-ម៉ោង 10:00AM—10:30AM ពិធីរាប់បាត និងដារបង្សុកូល

-ម៉ោង 10:30AM—10:40AM គោរពវិញ្ញាណក្ខ័ន្ធព្រះវីរសមណនិងវីរបុរសខ្មែរ។

-ម៉ោង 10:40AM—12:00PM ចំណាប់អារម្មណ៍របស់ភ្ញៀវចូលរួមស្តីអំពីទិវា ៤ មិថុនា

វត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់នៅពេលនេះ សឱ្យឃើញថា ខ្មែរចេះរួបរួមគ្នា ដើម្បីបុព្វហេតុជាតិ។

អ្នកផ្តើមបុណ្យ

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម រដ្ឋអូរីហ្គិន

ព័ត៌មានបន្ថែម សូមលោក លោកស្រី ទំនាក់ទំនង លោក សឺង ថាញ់ និងលោក ថាច់ ស៊ុង តាមទូរស័ព្ទលេខ៖ (503) 760-3946

——————————————————–

ចំណែកបនៅ ទីក្រុងដែនវើ រដ្ឋកូឡូរ៉ាដូ សហរដ្ឋអាមរិក ឯណោះវិញ

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម និងសមាគមខ្មែរក្រោម ប្រចាំរដ្ឋកូឡូរ៉ាដូ បានមូលមតិគ្នា គ្រោងប្រារព្វពិធីបុណ្យបាត់បង់ទឹកដីកម្ពុជាក្រោម ខួបឆ្នាំទី៦៤ នាថ្ងៃសៅរ៏ ទី២២ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ ដើម្បី រំលឹកឡើងវិញនូវព្រឹត្តិកាណ៍ដ៏ឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលបច្ចុប្បន្នកំពុងរស់នៅក្រោមនឹម អាណានិគមវៀតណាមសព្វថ្ងៃ។

អាស្រ័យហេតុនេះ យើងខ្ញុំសូមគោរពអញ្ជើញ លោក លោកស្រី និងបងប្អូនជនរួមជាតិ ចូលរួមបុណ្យបាត់បង់ទឹកដីកម្ពុជាក្រោម ដែលជាបុណ្យប្រវត្តិសាស្រ្តនេះ ឱ្យបានច្រើនកុះករ។

ពត៌មានបន្ថែម៖ ទំនាក់ទងទងលោក

លោក សឺង សារុម ទូរស័ព្ទលេខ (303) 912 4906

ព្រឹទ្ធាចារ្យ ទ្រីវ អែ (303) 937-9124

លោក ថាច់ លីន (303) 501-9302

-ទិវា ៤ មិថុនា គឺជាទិវាកាន់ទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ។

-ខ្មែរក្រោម ខ្មែរកណ្តាល ខ្មែរលើ គឺជាខ្មែរតែមួយ ។

-មិនមានការឈឺចាប់ណា ស្មើនឹងការឈឺចាប់ក្លាយជាជនជាតិភាគតិច នៅលើទឹកដីរបស់ខ្លួនឡើយ។