អាត្មាភាព យើងខ្ញុំ ជាព្រះសង្ឃ និងគណៈកម្មការ, អាចារ្យ វត្តខេមររង្សី និងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ភាគខាងជើង នៃរដ្ឋកាលីហ្វ័រញ៉ា មានកិត្តិយស សូមគោរពអញ្ជើញ លោក លោកស្រី បងប្អូនជនរួមជាតិ ចូលរួមក្នុងពិធីរំលឹកខួបឆ្នាំទី៦៤ ទិវាបាត់បង់ទឹកដីកម្ពុជាក្រោម (០៤ មិថុនា ឆ្នាំ១៩៤៩ – ០៤ មិថុនា ឆ្នាំ២០១៣) នៅវត្តខេមររង្សី ក្រុងសាន់ហូស្សេ។
-ការបាត់បង់ទឹកដីកម្ពុជាក្រោម ជាការបាត់បង់ពូជសាសន៍ខ្មែរទាំងអស់គ្នា ។
-សេចក្តីទុក្ខវេទនារបស់ខ្មែរក្រោម ជាសេចក្តីទុក្ខរបស់ខ្មែរជាទូទៅ ។
-ទិវា ៤ មិថុនា គឺជាទិវាកាន់ទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ។
-ខ្មែរក្រោម ខ្មែរកណ្តាល ខ្មែរលើ គឺជាខ្មែរតែមួយ ។
អាស្រ័យហេតុនេះ យើងខ្ញុំសូមគោរពអញ្ជើញ លោក លោកស្រី និងបងប្អូនជនរួមជាតិ ចូលរួមបុណ្យបាត់បង់ទឹកដីកម្ពុជាក្រោម ដែលជាបុណ្យប្រវត្តិសាស្រ្តនេះ ឱ្យបានច្រើនកុះករ។
– ថ្ងៃអាទិត្យ ទី ០២ ខែមិថុនា ឆ្នាំ ២០១៣ (Sunday, June 02, 2013)
-ម៉ោង 9:00AM—9:30AM ជួបជុំភ្ញៀវកិត្តិយសជិតឆ្ងាយ
-ម៉ោង 9:30AM—10:00AM ប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ
-ម៉ោង 10:00AM—10:30AM ពិធីរាប់បាត និងដារបង្សុកូល
-ម៉ោង 10:30AM—10:40AM គោរពវិញ្ញាណក្ខ័ន្ធព្រះវីរសមណនិងវីរបុរសខ្មែរ។
-ម៉ោង 10:40AM—12:00PM ចំណាប់អារម្មណ៍របស់ភ្ញៀវចូលរួមស្តីអំពីទិវា ៤ មិថុនា
វត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់នៅពេលនេះ សឱ្យឃើញថា ខ្មែរចេះរួបរួមគ្នា ដើម្បីបុព្វហេតុជាតិ។
ធ្វើនៅវត្តខេមររង្សី, ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣
តំណាងគណៈកម្មការវត្តខេមររង្សី
ភិក្ខុ សឺង យ៉ឹង រតនា (សុវណ្ណប្បញ្ញោ)
-ព័ត៌មានបន្ថែម៖ (408) 520-4907 / (408) 550-5060