Mr. Nen Sok
Chairman
Cambodian Association of Illinoise
2831 W. Lawrence Avenue, Chicago, IL 60625
លោកអធិបតី សុខ ណេន ជាទីគោរពដ៏ខ្ពង់ខ្ពស់
តាងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំសូមថ្លែងអំណរគុណ អស់ពីដួងចិត្ត ចំពោះលោក និងសមាគមខ្មែរ រដ្ឋអ៊ីល្លីណយ ដែលបានអនុញាតិ ឲ្យយើងខ្ញុំប្រើប្រាស់ទីស្នាក់ការដ៏ល្អប្រណិត សម្រាប់ជាកន្លែងប្រជុំ និងប្រារព្ធ បុណ្យកតញ្ញូកតវេទី (Thanksgiving) កាលពីថ្ងៃទី ២៦/១១/១១កន្លង។ មិនត្រឹមប៉ុណ្ណោះ លោកថែមទាំងបានដឹកនាំសហការី មានអ្នកស្រីនាយិកា ការិយាល័យ មាន ដារី មកចូលរួមគាំទ្រ ហើយបានធ្វើវិភាគទាន ជាប្រាក់កាសដ៏ច្រើន ប្រកបដោយសប្បុរសធម៌ ជួយដល់ សហព័ន្ធខ្មែរកម្ពុជាក្រោមផងទៀត។
ខ្ញុំបាទសូមបួងសួងវិញ្ញាណក្ខ័ន្ធ ព្រះវីរសមណ វីរបុរស និងវីរនារីខ្មែរគ្រប់ជំនាន់ សូមឲ្យលោក ប្រោសប្រទានរង្វាន់ ដល់លោកអធិបតី និងសហគមខ្មែរ រដ្ឋអ៊ីល្លីណយ ជួបតែសេចក្តីសុខចំរើន និង សប្បាយរីករាយ ជានិច្ចនិរន្តរ៍ ។
សូមលោកទទួលនូវចិត្តគោរព និងរាប់អាន ដ៏ស្មោះស្ម័គ្រអំពីយើងខ្ញុំ។
ប្រទេសកាណាដា ថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១
អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម
តោ គិមថុង
ឯកសារភ្ជាប់៖ រូបថតអនុស្សាវរីយ៍
ចម្លងជូន៖ នាយក វិទ្យុសំឡេងកម្ពុជាក្រោម.