លិខិតថ្លែងអំណរគុណ របស់អតីតព្រះចៅអធិការ វត្តភ្នំដិនខាងជើង ទឹម សាខន

ខ្ញុំបាទឈ្មោះ ទឹម សាខន អតីតជាចៅអធិការ វត្តបោក្ខណារាម ភ្នំដិនខាងជើង ស្រុកគិរីវង្ស ខែត្រតាកែវ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈបក្សជាតិ អង្គការជាតិ និង អន្តរជាតិ អង្គការអន្តរជាតិនានា លើពិភពលោក។ ជនរួមឈាមខ្មែរទាំងអស់ ក្នុងនិងក្រៅ ប្រទេស។ ជាពិសេសអង្គការសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក។ ដែលបានជួយ ជ្រោមជ្រែងយកចិត្តទុកដាក់។ អន្តរាគមន៍ពីគ្រប់មជ្ឈដ្ឋាន។ ធ្វើអោយរូបខ្ញុំបាទ បានរួច ផុតអំពីការតាមយាយី ព្យាបាទ ធ្វើទារុណកម្មគ្រប់យ៉ាង។ ពីអាណានិគមវៀតណាម។
បិទសិទ្ធិសេរីភាពគ្រប់យ៉ាង។ មកលើព្រះសង្ឃនិងបងប្អូនខ្មែរកម្ពុជាក្រោម។ អយុត្តិធម៌ ជាទីបំផុត។
ខ្ញុំសូមអំពាវនាវដល់អង្គការសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក អង្គការអន្តរជាតិ នានា និងសហគមន៍អន្តរជាតិ មេត្តាជួយរកយុត្តិធម៌ ជូនខ្មែរកម្ពុជាក្រោមផង។
ទីបញ្ចប់ សូមជូនពរអស់លោកគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ !
ធ្វើនៅប្រទេស អ៊ុយអែត, ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៩
ហត្ថលេខា
ទឹម សាខន.