ក្នុងនាមសហគមន៏ព្រះសង្ឃខ្មែរកម្ពុជាក្រោម និងនាយកអន្តរសាសនា ខ្ញុំព្រះករុណា អាត្មាភាព សូមប្រគេន និងចំរើនពរចំពោះព្រះករុណាគ្រប់ព្រះអង្គ អស់លោក លោកស្រី ថ្នាក់ដឹកនាំកំពូលគ្រប់ស្ថាប័ន ព្រមទាំងភ្ញៀវកិត្តិយសជិតឆ្ងាយបានចំណាយពេលវេលា មកចូលរួមមហាសន្និបាតលើកទី ៩ ថ្ងៃសុក្រ សៅរ៍ អាទិត្យ ទី១០ -១១ នឹង ១២ខែសីហា ឆ្នាំ២០១២ ដែលបានប្រព្រឹត្តឡើងកន្លងហើយថ្មីៗនូវក្រុងហាមិលថុនខេត្តអនធារីយ៉ូប្រទេស កាណាដា។
សូមនិមន្តជ្រាប និងអញ្ជើញជ្រាប
ការចូលរួមពេញ៣ថ្ងៃ ធ្វើការបោះឆ្នោតកំណត់អាណត្តិកាលថ្មី រយៈពេល៤ឆ្នាំ របស់ថ្នាក់ដឹកនាំគណកម្មការនាយក បងប្អូនជនរួមជាតិ សមាជិក សមាជិកា ជិត២០០ រូប និងអង្គ បាននិមន្ត អញ្ជើញមកពីប្រទេសប្រទេសនានាជុំវិញ
ពិភពលោក រួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុដើម្បីជាតិ សាសនា និងមាតុភូមិកម្ពុជាក្រោម ជនរួមជាតិយើងត ស៊ូទាំងកម្លាំងកាយ វាចា និងសេចក្តីក្លាហានទាំងផ្លូវចិត្ត បានធ្វើឲ្យបរិយាកាសនៃអង្គមហាសន្និបាតលើកទី៩ប្រកដដោយភាពជោគជ័យឥតគណនា។
ដើម្បីឆ្លើយតប នឹងការដឹងគុណដ៏ជ្រាលជ្រៅ ដែលថ្នាក់ដឹកនាំកំពូល គ្រប់ជាន់ថ្នាក់បានធ្វើការបំរើជាតិយ៉ាងផ្តូរផ្តាច់
ដោយឈរទៅលើគោលជំហរច្បាស់លាស់ មិនកែប្រែ ពិសេសបានអនុវត្តច្បាប់អហឹង្សា និងមាត្រាទី៣របស់ជនជាតិ
ដើមគឺ សិទ្ធិសំរេចវាសនាខ្លួនដោយខ្លួនឯង ហើយក៏ជាសារផ្តាំសួរសុខទុក្ខពីទូរឋាន ប្រសិទ្ធិពរជ័យ ប្រគេន និងជូន
ដំណឹងមកដល់ អស់លោក លោកស្រី ថ្នាក់ដឹកនាំកំពូល សមាជិក សមាជិកា បានប្រកដោយសេរីសួស្តី វិបុលសុខគ្រប់ទិន្ទិវារាត្រី កុំបីខានឡើយ ៕
សូមអរព្រះគុណ និងសូមអរគុណ
ធ្វើនៅក្រុងហាមិលថុន, ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២
ហត្ថលេខា ភិក្ខុ ទ្រឿង ថាច់ ធម្មោ
នាយកអន្តរសាសនា សហព័ន្ធខ្មែរកម្ពុជាក្រោម
នឹងជាម្ចាស់ផ្ទះទិវាមហាសន្និបាតលើកទី ៩ ឆ្នាំ ២០១២