សហព័ន្ធខ្មែរកម្ពុជាក្រោម រួមជាមួយនឹងសមាជិក និងសហគមន៍ខ្មែរក្រោម នៅជុំវិញពិភព លោក មានសេចក្តីក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ចំពោះមរណភាព របស់លោកឧត្តមសេនីយ ដៀល ដែល ជារៀមច្បង ក្នុងជន្មាយុ៨១ឆ្នាំ។
ក្នុងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម និងបងប្អូនយើងទាំងអស់គ្នាខាងលើនេះ ខ្ញុំសូមចូលរំលែកទុក្ខជាមួយ លោកស្រីភរិយា និងកូនប្រុស ព្រមទាំងសមាជិកគ្រួសារទាំង អស់នៃសព។
យើងខ្ញុំទាំងអស់គ្នា សូមបងសួងឱ្យព្រលឹងលោកឧត្តមសេនីយ ដៀល ដែល បានទៅសំរាកនៅឋានសួគ៌ ឋាននិព្វាន កុំបីឃ្លៀងឃ្លាតឡើយ ហើយសូមវិញ្ញាណក្ខ័ន្ធរបស់ លោកបែរក្រោយមកជួយណៃនាំការតស៊ូដោយសន្តិវិធីរបស់យើងខ្ញុំ បានប្រកបដោយជោគជ័យ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ធ្វើនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣
អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម
លោក ថាច់ វៀន