លិខិតចូលរួមរំលែកមរណទុក្ខ របស់ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម

ខ្ញុំបាទ ចៅ រៀប ជាប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម  មានសេចក្តីក្រៀម ក្រំ និងសោកស្តាយជាអនេក ចំពោះមរណភាព របស់ឧបាសិកា យឿង ធី សើង កាល​ពីវេលាម៉ោង ២និង២០ល្ងាច ថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣នេះ ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ។ ឧបាសិកា យឿង ធីសើង កើតឆ្នាំ១៩៤៧ នៅភូមិកោះទុង ឃុំអានថាញ់ទីពីរ (Xa An Thanh Nhi) ស្រុកអណ្ដូងទឹក (Huyek Cu Lao Dung) ខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម។

សូមបញ្ជាក់ថា ឧបាសិកា យឿង ធី សើង ត្រូវជាញោមស្រីបង្កើតរបស់ព្រះតេជព្រះគុណ យឿង តារា ព្រះប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា បច្ចុប្បន្ន។

ក្នុងនាមខ្ញុំបាទផ្ទាល់ និងប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំសូមចូល រំលែកមរណទុក្ខជាមួយ នឹងព្រះតេជព្រះគុណ យឿង តារា និងក្រុមគ្រួសារនៃសព ដោយ សេចក្តីសោកស្តាយជាពន់ពេក។

ខ្ញុំបាទ សូមបងសួងឱ្យវិញ្ញាណក្ខ័ន្ធឧបាសិកា យឿង ធី សើង  បានទៅចាប់បដិសន្ធិ ក្នុង សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមព្រះតេជព្រះគុណ ដែលត្រូវជាក្រុមគ្រួសារសព ទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់។

ធ្វើនៅទីក្រុងតាខូមា ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៣

លោកព្រឹទ្ធាចារ្យ ចៅ រៀប

ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម