លិខិតចូលរួមរំលែកមរណទុក្ខ របស់អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម

សហព័ន្ធខ្មែរកម្ពុជាក្រោម រួមជាមួយនឹងសមាជិក និងសហគមន៍ខ្មែរក្រោម នៅជុំវិញពិភព លោក មានសេចក្តីក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ចំពោះមរណភាព របស់លោក ថាច់ សាង (ហៅម៉ាញ់) កាលពីថ្ងៃទីអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង៣ ទៀបភ្លឺ នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគាពាធ។

លោក ថាច់ សាង (ហៅម៉ាញ់) ជាអតីតប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម នៅភ្នំពេញ ដែលមានវីរភាពដ៏ខ្ពង់ខ្ពស់ បានបំពេញកិច្ចការងារសង្គមយ៉ាងយកចិត្តទុកដាក់ដ៏ជាទីគំរូ មរណភាពរបស់លោក គឺជាការបាត់បង់មួយដ៏ជាទីសោកស្តាយបំផុត។

ក្នុងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម និងបងប្អូនយើងទាំងអស់គ្នាខាងលើនេះ ខ្ញុំសូមចូល រំលែកទុក្ខជាមួយ លោកស្រី ស៉ើន-គីមឡង ជាភរិយា និងសមាជិកគ្រួសារទាំង អស់នៃសព ដោយសេចក្តីក្រៀមក្រំជាទីបំផុត។

យើងខ្ញុំទាំងអស់គ្នា សូមបងសួងឱ្យព្រលឹងលោក ថាច់ សាង (ហៅម៉ាញ់)  បានទៅសំរាក នៅឋានសួគ៌ ឋាននិព្វាន កុំបីឃ្លៀងឃ្លាតឡើយ។

ធ្វើនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣

អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម

លោក ថាច់ វៀន