លិខិតចូលរួមរំលែកទុក្ខ របស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នៅកម្ពុជា

ក្នុងនាមអាត្មាភាពផ្ទាល់ និងសមាជិក សមាជិកានៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមទាំងអស់ សូមសំដែងនូវសេចក្ដីសោកស្ដាយយ៉ាងធំធេង ចំពោះការបាត់បង់ជីវិត និងការទទួលរងគ្រោះរបស់ជាប្រជា ពលរដ្ឋខ្មែរ ក្នុងឧបទ្ទវហេតុ នៅលើស្ពានកោះពេជ្រ នារាត្រីថ្ងៃទី ២២ ខែវិច្ឆកា ឆ្នាំ ២០១០ ត្រូវនឹងថ្ងៃទី ៣ ដែលជាថ្ងៃចុងក្រោយ នៃរាជពិធីប្រណាំងទូកង អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅរម្មណីយដ្ឋានកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្ពន្ធ័សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម សូមសំដែងនូវសេចក្ដីក្រៀមក្រំជាទីបំផុត និងសូមចូលរួម រំលែកទុក្ខជាមួយ នឹងក្រុមគ្រួសារសព និងជនរងគ្រោះគ្រប់គ្រួសារទាំងអស់។
សូមដួងវិញ្ញាណក្ខន្ធរបស់សព បានទៅកើតក្នុងសុគតិភពកុំបីខាន។ ចំពោះអ្នកដែលរងរបួស សូមបានឆាប់ ជាសះស្បើយ រួចផុតទុក្ខ សោក រោគ ភ័យ ចង្រៃ ឧបទ្រពទាំងពួង និងសូមឲ្យឆាប់ទទួលបាននូវសុខភាព ល្អបរិបូណ៌កុំបីអាក់ខានឡើយ។
សូមក្រុមគ្រួសារសព និងក្រុមគ្រួសារជនរងគ្រោះទាំងអស់ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីអាត្មាភាព យើងខ្ញុំ។
សេចក្ដីគួរពុំគួរ សូមក្រុមគ្រួសារសព និងក្រុមគ្រួសារជនរងគ្រោះទាំងអស់មេត្តាអធ្យាស្រ័យ។

ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០
ការិយាល័យសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម
ព្រះភិក្ខុ ច័ន្ទ សូផាត

.